ភាគ11

1K 47 7
                                    

@តុលាកា

​ Jin ចុះពីលេីឡានរៀបនឹងដេីរចូលក្នុង
កន្លែងធ្វេីការរបស់ខ្លួន​ តែក៏មានសំឡេងរបស់
នរណាម្នាក់ស្រែកហៅខ្លួនពីចម្ងាយ​ ទេីបនាយ​ងាកទៅរកប្រភពសំឡេង​ ទេីបដឹងថាគឺក្មួយស្រីរបស់ខ្លួន​ នាងកំពុងរត់មករកគេយ៉ាងលឿន។

«ពូ Jin»Hanna នាងរត់ទៅរកអ្នកជាពូយ៉ាងលឿន​ គ្រាន់តែឃេីញគេចុះពីឡានភ្លាម​ ក៏រត់មករកតែម្ដង​ ចំណែក Hoseok គេដេីរពីក្រោយនាងតិចៗ​ ព្រោះខ្លាចថានាងរត់ដួល។

«Hanna »Jin ងាកទៅរកក្មួយស្រីហេីយ​ក៏ប្រញាប់រត់ទៅរកនាង​ ពេលដែលឃេីញនាងរត់​មករកខ្លួន​ ហេីយថែមទាំងទឹកភ្នែកទឹកសម្បោរទៀត​ ។

«ហឹកៗ​ពូ Jin»Hanna មកដល់អោបរាងក្រាស់ជាប់​ ទឹកភ្នែកហូរដូចបាក់ទំនប់​ ធ្វេីអោយអ្នលជាពូទៅជាឡេឡឺមិនដឹងខ្យល់អីទៅវិញ​ ព្រោះមកដល់ក៏យំបែបនេះ​ នាយក៏ភាំងដូចគ្នា។

«Hanna ក្មួសម្លាញ់​ មានរឿងអីបានជាក្មួយយំបែបនេះ»Jin ទាញអ្នកជាក្មួយចេញ​ ទេីប
លេីកដៃជូតទឹកភ្នែកចេញពីថ្ពាល់របស់ក្មួយស្រី​ ហេីយក៏សួរទៅនាងភ្លាម​នឹងបារម្ភមកជាមួយគ្នា​ ពេលដែលឃេីញនាងបែបនេះ។

«ពូ Jin បង Mina គាត់ធ្វេីបាបខ្ញុំហ៉ឺ»Hanna យំម្ដងទៀត​ ហេីយក៏ចូលទៅអោបអ្នកជាពូម្ដងទៀត​ ចំណែកអ្នកជាពូវិញ​ មិនអាចធ្វេីបានក៏បណ្ដោយអោយនាងយំអោបខ្លួនតែម្ដងទៅ។

​ Jin ដាក់អោយនាងគេងក្នុងបន្ទប់ធ្វេីការរបស់ខ្លួន​ ហេីយនាយក៏ចេញទៅខាងក្រៅដេីម្បីនិយាយមួយនឹងអ្នកដែល​ជូនក្មួយរបស់គេមកដល់ទីនេះ​ ចង់ដឹងណាស់តេី Hoseok ពាក់ព័ន្ធអីនឹងនាង​ បានជាមួយរយៈក្រោយមកនេះ​ ដូចជាឧស្សាហ៍ចេញទៅណាជាមួយគ្នាណាស់។

«អង្គុយសិនទៅ»Jin ដាក់កាហ្វេមួយកែវដែលខ្លួនបានឆុងនោះអោយទៅអ្នកដែលកំពុងអង្គុយគងទាកលក្លាយ៉ាងសង្ហារចំពោះមុខរបស់ខ្លួន។

«មានការអ្វីក៏និយាយមក»Hoseok មិនសូញសាវសាំញាំច្រេីនឡេីយ​ ព្រោះគេមិនមែនជាមនុស្សចូលចិត្តនិយាយស្ដីកាចកុងនោះទេ​ បេីថាអ្នកខាងនោះមានអ្វីនិយាយមកកាន់គេក៏និយាយមក​ គេនឹងអាកត្រឡប់ទៅធ្វេីការវិញ។

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now