💚សំណព្វចិត្តម៉ាហ្វៀរ💚

1.8K 61 3
                                    

ភាគ32

Hoseok គ្រាន់តែទទួលដំណឹងថាបាត់នាងតូចភ្លាមអារម្មណ៍ចាប់ផ្ដើមភ័យយ៉ាងខ្លាំង

«ឆាប់បញ្ជាអោយកូនចៅតាមរក Hanna គ្រប់កន្លែងទាំងអស់នៅ Gwangju នេះដឹងទេ»Hoseok និយាយទាំងមុខកំណាច

«បាទទាន»កូនចៅក្រោមបង្គាប់ប្រញាប់នាំគ្នាទៅធ្វើតាមបញ្ជារបស់ចាហ្វាយយ៉ាងលឿន

«មានរឿងអីកូន»Mrr Jung សួរទៅកូនប្រុសពេលឃើញអង្គរក្សនាំគ្នាចេញទៅណាមិនដឹងយ៉ាងលឿន

«គឺ Hanna រត់ចេញពីផ្ទះប៉ា»Hoseok

«ថាម៉េច»Mrs Jung និយាយទាំងភ្ញាក់ផ្អើល

«មានរឿងអីបាននាងតូចនឹងរត់ចេញ»Mrr Jung សួរទៅកូនប្រុសដែលអង្គុយទាំងមុខមិនល្អ

«គឺពួកយើងទាស់សម្ដីគ្នា»Hoseok

«Seok ឯងជាមនុស្សចាស់មិនគួរទៅទាស់សម្ដីជាមួយនាងទេ»Mrr Jung

«ប៉ាកូនមិនចង់ទេដោយសារនាងជាក្មេងមិនព្រមស្ដាប់ហេតុផលហើយនៅប្រើពាក្យសម្ដីមិនល្អដាក់ Kara ទៀត»Hoseok ប្រាប់ទៅឪពុករបស់ខ្លួន

«នេះស្រីម្នាក់នឹងមកពាក់ព័ន្ធអីដែល»Mrs Jung សួរទាំងខឹងពេលលឺឈ្មោះស្រីម្នាក់

«ឆាប់និយាយមកមានរឿងអី»Mrr Jung

«គឺរឿងបែបនេះប៉ា»Hoseok រៀបរាប់ប្រាប់ឪពុកតាមដំណើរ

«នេះដោយសារនាងនឹងឯងថាអោយ Hanna »Mrs Jung ច្រឡោតឡើងពេលដឹងថាស្រីម្នាក់នឹង ជាដើមហេតុធ្វើអោយអនាគតកូនប្រសារក្មេងគាត់រត់បែបនេះ

«ម៉ាកកុំហៅ Kara បែបនេះ»Hoseok ធ្វើមុខមិនពេញចិត្តដែលលោកស្រីនិយាយបែបនឹងដាក់ Kara

«ឃើញទេដោយសារឯងបែបនេះទើប Hanna រត់ចោល ឯងនៅតែទុកនាងនឹងជាស្រីល្អទៀត សួរតាមត្រង់ទង្វើដែលនាងនឹងធ្វើដាក់ឯង ឯងភ្លេចហើយ មែនទេ»Mrs Jung និយាយទាំងខឹងដែលកូនប្រុស នៅតែមានចិត្តលើស្រីថោកទាបមើលឃើញតែលុយដូច Kara

«ម៉ាក់តែពេលនេះនាងកែហើយ»Hoseok ការពារនាង

«កែ?ឯងដឹងបានយ៉ាងម៉េចថានាងកែនោះ ហឹសម៉ាក់ ប្រាប់ឯង បើប្ដីនាងមិនមែនអ្នកលេងក្នុងស្រុកនេះទេពេលនេះប្រហែលរត់ទៅចាប់ឯងនៅសេអ៊ូល ហើយដឹង»Mrs Jung សែនដឹងពេលដឆងថាកូនប្រុសការពារនាង

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now