ភាគ5

1.2K 68 8
                                    


«នាង Hanna នេះឯងនាំមនុស្សប្រុសចូលផ្ទះហេស៎»Mina ស្រែកសម្លុត Hanna នឹងដេីរទៅរកនាងរៀបនឹងចូលក្បែរតែត្រូវ Hoseok ទាញនាងតូចមកពីក្រោយខ្នងរបស់ខ្លួនធ្វេីអោយកែវដែលនាងកាន់ធ្លាក់បែកខ្ទាយ

«Hanna មិនបាននាំមកទេយេីងមកដោយខ្លួនឯង»Hoseok ឆ្លេីយជំនួស Hanna នឹងមេីលទៅ Mina ទាំងទឹកមុខស្មេីធេងខុសពី​ពេលនិយាយជាមួយ Hanna មុននេះ

«លោកឯងជាអ្នកណាម៉េចក៏ផ្ទះរបស់ខ្ញុំ»Mina សម្លឹងមុខរបស់នាយបន្តិចនឹងសួរទៅ Hoseok នាងកំពុងរកនឹកដូចជាធ្លាប់ឃេីញនៅឯណាតែនឹកមិនឃេីញ

«ខ្ញុំមករក Hanna ហេីយនាងមិនចាំបាច់ចង់ដឹងថាខ្ញុំជាអ្នកណាឡេីយ​ ព្រោះ​មនុស្សដែលខ្ញុំមក
រកមិនមែននាង​ តោះ Hanna »Hoseok និយាយជាមួយ Mina ធ្វេីអោយនាងខឹងយ៉ាងខ្លាំង​ ហេីយក៏ងាកមករកស្រីតូចដែលឈរភ័យពីក្រោយខ្នងរបស់ខ្លួន​ ដៃមាំស៊ក​ទៅទាញដៃរបស់ស្រីតូចមកកាន់នឹងនាំទៅខាងក្រៅបាត់

«នាង Hanna ចាំមេីលណាយេីងនឹងប្រាប់
អ្នកម៉ាក់»Mina ក្ដាប់ដៃណែនខឹងនឹង Hanna នឹង Hoseok ជាខ្លាំងបេីនាងយករឿងនេះទៅម្ដាយនាង Hanna នឹងបានត្រូវរំពាត់មិនខានទេចាំតែមេីលចុះ

​       ក្នុងឡាន Hanna ធ្វេីមុខភ័យៗដៃក្ដាប់ចោលគ្នាអង្គុយស្ងៀមស្ទេីមិនចង់ដកដង្ហេីមគិតអីបាននៅសុខៗនាងព្រមអោយគេអូសឡេីងឡានបែបនេះដល់ពេលបែបនេះតាំងមកអង្គុយភ័យ

«Hanna កេីតអីឬ»Hoseok ចាប់ដៃរបស់
នាងនឹងសួរទៅកាន់នាងក្រោយឃេីញអាការះ​ប្លែកៗរបស់នាង​ ឬក៏នាងកំពុងខ្លាចគេទេដឹង

«លោក....លោកចង់នាំខ្ញុំទៅណា »Hanna ទឹកមុខខ្លាចនឹងភ្នែករលីងរលោងចង់យំរបស់នាងសួរទៅគេធ្វេីអោយរាងក្រាស់អស់
សំណេីចបន្តិច​ នេះខ្លាចគេដល់ម្លឹងឬ

«បងនាំទៅញាំអីហេីយនាំទៅដេីរលេងល្អទេ​ កុំខ្លាចបងអីមុននឹងបងខំជួយណា»Hoseok
សេីចបន្តិចដាក់នាងព្រមទាំងចាប់ដៃនាងថ្នមដេីម្បីកុំអោយនាងខ្លាចគេ​

«គឺខ្ញុំថាមិនបាច់ក៏បាន»Hanna មេីលមុខគេបន្តិចក៏ប្រញាប់អោនមុខចុះវិញមានអារម្មណ៍ថាក្រសែភ្នែកប្រុសម្នាក់នេះយ៉ាងម៉េចមិនដឹង

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now