ភាគ6

1.2K 55 3
                                    


​ គ្រាន់តែឃេីញ Jin ដេីរចេញមកភ្លាមនាងតូច​ប្រញាប់ស្រែកហៅ​រាងក្រាស់ដែលជាពូភ្លាម​នឹងញញឹមយ៉ាងស្រស់

«ពូ Jin»Hanna ហៅរាងក្រាស់នឹងរត់ឆ្លងផ្លូវដេីម្បីទៅរកអ្នកជាតែមិនបានមេីលថាកំពុងតែមានឡានបេីកសំដៅមកផ្លូវដែលកំពុងឆ្លងទេ

ទឺតៗ

«Hanna »Hoseok /Jin ស្រែក​ព្រមគ្នាទាំងភ័យពេលឃេីញឡានជិតនឹងនាងតូចបង្កេីយ

«អាយ៎»Hanna ស្រែកស្រីតូចបិត​ភ្នែកនឹង
លេីកដៃខ្ទប់ត្រចៀកយ៉ាងលឿនព្រោះតែភ័យខ្លាច

ងឺត

ឌឹប

«Hanna មិនអីទេហេស៎»Hoseok ប្រញាប់ងេីបសួរនាងទាំងបារម្ភ​ មុននេះគេប្រញាប់ទាញ​នាងមកវិញយ៉ាងលឿនធ្វេីអោយពួកគេរមៀលមួយជុំទៅកៀកផ្លូវវិញតែក្បាលរបស់ Hoseok បុកនឹងផ្លូវដែលខ្ពស់នោះ(កន្លែងនឹងពិបាកពន្យល់បន្តិចហេីយគ្រប់គ្នាប្រហែលស្គាល់​ ហេីយណ៎​ អាខ្ពស់ជាងផ្លូវតិចសម្រាប់ដេីរថ្មេីជេីងហ៎)

«លោក....Hoseok »Hanna បេីកភ្នែកឡេីង​នឹងមេីលទៅរាងក្រាស់ទាំងចង់យំបន្តិចអីបន្តិចដៃតូចៗលេីកឡេីងញ័រៗប៉ះត្រង់ក្បាលរបស់រាងក្រាស់ដែលកំពុងហូរឈាម

«ចាហ្វាយ​ មិនអីទេហេស៎»Sobin នឹង Jay ប្រញាប់រត់មករកចាហ្វាយនឹងសួរទាំងបារម្ភមុន​នេះលឿនពេកគេរត់មិនទាន់ចាហ្វាយទេ

«មិនអីទេ»Hoseok ក្រវីក្បាលតបនឹងកូនចៅទេីបងាកមករកនាងតូចដែលពេបមាត់ភ្នែករលីងរលោងនោះ

«Hanna Hanna ក្មួយមិនអីទេហេស៎»Jin រត់មកពីចម្ងាយ​ មកដល់ក៏ទាញនាងតូចចេញពីដៃរបស់ Hoseok នឹងសួរទាំងបារម្ភមុននេះគេភ័យស្ទេីស្លាប់ទៅហេីយ

«ខ្ញុំមិនអីទេ​ តែលោក Hoseok គាត់ហូរឈាមហេីយ»Hanna ងាកទៅប្រាប់ពូរបស់នាងទាំងចង់យំព្រោះតែខ្លួនទេីបធ្វេីអោយគេមកត្រូវឈឺខ្លួនបែបនេះ

«បងមិនអីទេ Hanna កុំបារម្ភអី»Hoseok ញញឹមនឹងលេីកដៃប៉ះកន្សែងរបួសបន្តិចជាមួយនឹងទឹកមុខឈឺ​ មិនមែនមិនឈឺឯណាគេមនុស្សដែលតេី​ គ្រាន់តែប៉ុណ្នឹងគេអាចទ្រាំបាន

«នេះ​ ទល់ឈាមសិនទៅ»Hanna បេីកកាបូប​ទាញកន្សែងដៃរបស់ខ្លួនមកផ្ដឹតនឹងកន្សែងរបួសរបស់ Hoseok ទាំងទឹកមុខបារម្ភ

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now