ភាគ12

1.7K 53 6
                                    

@Villa Lee

Jin បេីកឡានជូននាងត្រឡប់មកផ្ទះវិញ​ នៅកន្លែងធ្វេីការរបស់គេ​ គេបានជម្រឹតសួរនាងគ្រប់យ៉ាងអស់ហេីយ​ ហេីយពេលនេះក៏បានដឹងអស់ដែល​ តែនាយមិនទាន់បាននិយាយរឿង​របស់ Hoseok ដែលចង់បាននាងនោះទេ​ ។ Jin កាន់ដៃនាងចូលទៅក្នុងផ្ទះ​ ដេីម្បីនិយាយគ្នាអោយដាច់ស្រេចជាមួយនឹងអ្នកស្រី Dahyun ព្រោះបេីបណ្ដោយទៀត​ Hanna ត្រូវ Mina​វៃស្លាប់មិនខានទេ។

«ពូ Jin​ ខ្ញុំគិតថាមិនបាច់នោះទេ​ ខ្ញុំខ្លាចត្រូវបង Mina វៃទៀតណាស់»Hanna ធ្វេីមុខចង់យំ​នាងមិនចង់អោយ Jin ទៅនិយាយអ្វីជាមួយនឹងអ្នកមីងរបស់នាងទេ​ នាងខ្លាខថានឹងត្រូវលោក
ស្រីស្ដីបន្ទោស​ ហេីយខ្លាចថានឹងត្រូវបងជីដូនមួយវៃទៀតណាស់ ព្រោះពួកគេស្អប់នាងស្រាប់ផងនឹង។

«Hanna ជឿពូកណា​ ពូជាមេធាវីពូអ្នកកាន់
ច្បាប់​ បេីលោកស្រី Dahyun មិនខ្លាចច្បាប់ទេ​ អោយដឹងទៅចុះ»Jin​ កាន់ស្មារបស់ក្មួយស្រី​ទាំងសងខាង​ នឹងនិយាយទៅកាន់នាយដោយ​សម្ដីម៉ឺងម៉ាត់​ គេជាអ្នកកាន់ច្បាប់​ បេីគេមិនអាចបង្រ្កាប់ម្ដាយកូននឹងបានទេ​ អោយដឹងទៅចុះ​ ហេីយចាំមេីលថាម្ដាយកូននឹងធ្វេីមុខយ៉ាងម៉េច។

«តែខ្ញុំមិនចង់មានរឿងវែងឆ្ងាយទេ​ ត្រឹមរឿងប៉ុន​នេះ​ បង Mina ស្អប់ខ្ញុំតែស្លាប់ទៅហេីយ​ ហេីយចុះទម្រាំមានរឿងទៀតនោះ​ ខ្ញុំប្រាកដជាមេីលមុខគ្នាលែងចំហេីយ»Hanna ពេបមាត់​និយាយវែងអន្លាយប្រាប់ទៅអ្នកជាពូ​ ខ្លួនមិនចង់ក្លាយជាអ្នកនាំបញ្ហាចូលផ្ទះនោះទេ​ ត្រឹមតែរឿងប៉ុណ្នឹងនាងហត់ណាស់ទៅហេីយ​ ចុះបេីមានរឿងផ្សេងចូលមកទៀត​ មនដឹងថា Mina នឹងស្អប់ដល់ថ្នាក់សម្លាប់នាងឬអត់ទេ។

«ហេីយក្មួយចង់រស់នៅអោយគេធ្វេីបាបមួយជីវិតឬយ៉ាងម៉េច»Jin សួរទៅនាងវិញទាំងលេីក​ចិញ្ចេីម​ ចង់ដឹងណាស់ថានាងគិតរស់នៅបែបនឹង​រហូតឬយ៉ាងម៉េច​ បានជាហាមមិនព្រមអោយនាយនិយាយអោយដាច់ស្រេច​ ព្រោះបេីបណ្ដោយពីរនាក់ម្ដាយកូននោះរឹតតែខ្លាំងដៃជាងនឹងមិនខានទេ​ ព្រោះឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃពិតជាខ្លាំងដៃសម្បេីមណាស់។

«មិនចង់ទេ​ តែខ្ញុំខ្លាចណាលោកពូ»Hanna អោនមុខចុះ​ នាងមិនចង់រស់នៅក្រោមការស្អប់របស់ម្ដាយមីងនឹងបងស្រីឡេីយ​ តែនាងពិតជាខ្លាច​ ខ្លាចពេលដែល Jin មិននៅពួកគេនឹងមកធ្វេីបាបនាង​ ហេីយគម្រាមនាងដូចជារាល់ដង​ នាងខ្លាចខ្លាំងណាស់។

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now