កាលពីកូនៗនៅតូចៗគ្រួសារគីមនិងគ្រួសារចន បានភ្ជាប់ពាក្យភ្ជាប់សម្ដីគ្នាថា និងកូនប្រុសស្រីរៀបការជាមួយគ្នា នៅពេលពួកគេធំឡើង។ គ្រួសារទាំងពីនេះ ត្រូវជាក្លើម្រាក់និងគ្នា រាប់អានគ្នាតាំងពីនៅកម្លោះក្រមុំម្ល៉េះ ។
គីម ថេហ្យុង ជាកូនប្រុសច្បងក្នុងគ្រួសរគីម។ គេទើបបញ្ចប់ការសិក្សានៅឆ្នាំមុន ឥឡូវនាយកំពុងកសាងក្រុមហ៊ុនតូចមួយជារបស់ខ្លួនឯង និងមើលការខុសត្រូវ ក្រុមហ៊ុនធំជំនួសប៉ានាយផងដែរ។ រីឯ គីម ថេហុី នាងជាកូនពៅ ទើបបញ្ចប់ការសិក្សានៅវិទ្យាល័យនៅឆ្នាំនេះ។ ជាសំណាងល្អនាងទទួលបានអាហាររូបករណ៍ទៅរៀនបន្ត នៅក្រៅប្រទេស ដ៏ទៅ 4 ឆ្នាំ។
ម៉ាក់ ថេហុី បានចាប់ផ្សំផ្គុំនាងជាមួយកូនប្រុសត្រកូលចន តែដោយសារនាងត្រូវទៅរៀនបន្តនៅក្រៅប្រទេស គាត់ក៏មិនដឹងឃាត់កូនឲ្យរៀបការយ៉ាងម៉េចដែរ តែគាត់ធ្លាប់សន្យាជាមួយ គ្រួសារចនរួចហើយ ថាឲ្យ ថេហុី រៀបការជាមួយ កូនប្រុសច្បង របស់ត្រកូលចន។ ហើយថ្ងៃស្អែកផងដែរ ក៏ជាថ្ងៃដែល ថេហុី ត្រូវហោះទៅ London ដើម្បីទៅរៀនបន្ត។គាត់ទាល់តម្រេះ ពិតមែន មិនដឹងចេញច្រកណាទេ វិធីតែម្យ៉ាងគត់ត្រូវតែរកអ្នកជំនួស។
@ភូមិគ្រឹះគីម
" ទៅណា? "
" បាទ!ទៅធ្វើការ "
" អង្គុយចុះសិនមកម៉ាក់មានរឿងចង់និយាយជាមួយ "
ថេហ្យុង មិនតបតែក៏អង្គុយតាមសំណើ។" ម៉ាក់មានអីចង់និយាយក៏និយាយមក"
" ម៉ាក់ឲ្យឯងរៀបការជំនួស ថេហុី ព្រោះនាងត្រូវទៅរៀនបន្ត នៅក្រៅប្រទេស "
" ហាស? "
" យ៉ាងម៉េច? រំភើបពេក? "
" ម៉ាក់...?ម៉ាក់ក៏ដឹង ថាកូននិងបង ជូហាន ត្រឹមជាបងប្អូននិងគ្នាប៉ុណ្ណោះ បើឲ្យកូនរៀបការជាមួយគាត់ ដូចឲ្យកូនធ្វើខុសច្បាប់មេបា "
" ឯងចង់ឃើញប្អូនឯង រៀនមិនចប់ចុងមិនចប់ដើមចឹង មែនទេ? ហើយណាមួយយើងជាប់ពាក្យ ជាប់សម្ដីគ្នាជាមួយអ្នកខាងណោះរួចហើយ មិនអាចក្រឡាស់បានទេ "
" មែនហើយ បងហ្យុង រៀបការជំនួសខ្ញុំបន្តិចទៅ ចាំការហើយចាំលែងលះ ក៏មិនអីដែរ "
"ទុកឲ្យឯងទៅ "
" ម៉ាក់ឈប់និយាយហើយ ឯងត្រូវត្រៀមខ្លួន ទៅជួបគូអនាគតឯង នៅល្ងាចនេះ "
ថាហើយគាត់ក៏ដើរចេញទៅ។