@ក្រុមហ៊ុន
ចេញពីបន្ទប់ប្រជុំរួច ថេហ្យុងនិងហូស៊ុក ក៏នៅរាក់ទាក់ជាមួយលោក រ៉ូហេ្គសបន្តិចសិនទុកជាការគួរសម។ លោករ៉ូហ្គេស ជាដៃគូជំនួញថ្មី របស់ ថេហ្យុង និងជាកម្លោះសង្ហារជនជាតិបារាំងផងដែរ ដល់ថ្នាក់បុគ្គលិកក្នុងក្រុមហ៊ុនលាន់មាត់សរសើរគ្រប់គ្នា សូម្បីតែ ហូស៊ុក ក៏រកជំពប់ស្នេហ៍លើប្រុសបារាំងម្នាក់នេះដែរ។
" អរគុណលោកហើយដែលសហការជាមួយ TAE-BOSS "
រាងតូចញញឹមនិងលាដៃឲ្យដៃគូម្ខាងទៀតចាប់ ដើម្បីទុកជាការស្វាគមន៍ដ៏ល្អចំពោះដៃគូជំនួញថ្មីរបស់គេ។" បាទ! រីករាយណាស់ "
រ៉ូហ្គេស ក៏ញញឹមតបវិញយ៉ាងស្រស់ ធ្វើឲ្យ ហូស៊ុក ដែលឈរក្បែរនោះចង់ធ្លាយបេះដូងចេញមកក្រៅហើយ។" ចុះលោកខាងណេះឈ្មោះអ្វីដែរទៅ? "
លែងដៃពីរាងតូចនាយក៏បែរមកសួរ ហូស៊ុក វិញម្ដង។" អរ! បាទខ្ញុំឈ្មោះ ហូស៊ុក ហៅខ្ញុំ ហូប៊ីធម្មតាក៏បានដែរ "
" បាទ! ហូប៊ី "
ញញឹមរួចនាយក៏លាដៃចាប់ដៃ ហូស៊ុក ធ្វើឲ្យនាយកម្លោះអៀនខ្វេតែម្ដង។" បើចឹងខ្ញុំលាទៅវិញសិនហើយ ថ្ងៃក្រោយជួបគ្នា "
ថាហើយ រ៉ូហ្គេស និងលេខាគេម្នាក់ទៀតក៏ដើរចេញទៅ គេនិយាយភាសាកូរ៉េបានបែបនេះ ព្រោះគេជាកូនកាត់កូរ៉េបារាំង។" សំណាងល្អលោក "
" ហួយ! ថេហ្យុង យើងញ័រអស់ហើយ "
" ហា៎ក...ថីបានញ័រ? "
" ឯងមិនឃើញទេឬប្រុសបារាំងម្នាក់នេះសង្ហារនោះសង្ហារ ចាប់ដៃឡើងត្រជាក់ស្រេប "
" អេ៎ៗ! ចាប់អារម្មណ៍គេហើយដឹង? "
" ឆ្កួត..."
" មិនដែលដឹងសោះថាបងខ្ញុំចូលចិត្តប្រុសបារាំង? "
" ថេហ្យុង? "
រកជេរមិនទាន់ប្អូនជើងល្អក៏ដើរចេញទៅ ធ្វើឲ្យ ហូប៊ី អៀនឡើងក្រហមមុខតែម្នាក់ឯង។ពេលដល់ Office ភ្លាម ថេហុី ក៏តេមកភ្លែត។
" ហាឡូ! ម្ចាស់បង? "
" យ៉ាងម៉េច? "
" យើ! ខលទៅជិតលានដងហើយ ទើបលើក "
" ពេលណា? គ្មានឃើញលេខឯងតេម្ដងសោះទើបនេះឯង "
" ឆឹស! អាបងចិត្តខ្មៅ "
" អេ...នាងនេះវាយ៉ាងម៉េចនិង? តេមកជេរឬតេមកសួរសុខទុក្ខ? "
" ទាំងអស់និង "
" មានការអីក៏ឆាប់និយាយមក "
" ធុញ..."
" យើងមិនជឿ ហោះតាំងពីកូរ៉េដល់ស្រុកអឺរ៉ុបហើយ ថាធុញទៀតហី? "
" ចុះបងថាប៉ុន្មានថ្ងៃមកនេះខ្ញុំរស់ស្រួលមែន? "
" ប្រាកដហើយ "
" ហឹស! រវល់រៀនរកពេលសុីបាយមិនបាន នៅធ្វើម្ហូបញាុំខ្លួនឯងទៀត ហឺយ! ខ្ញុំធុញដល់កម្រិតហើយបង ថេហ៍ នឹកផ្ទះចង់ទៅផ្ទះវិញ "
" កុំមកយំរំអ៊ួយ បើឯងប្រឹងរៀនឲ្យពូកែប្រហែលឆ្នាំក្រោយនេះ បានមកផ្ទះវិញហើយ ថាមិនត្រូវប៉ាប្ដូរឡានឲ្យផង "
" រឿងនិងបាច់បារម្ភទេ ទោះមិនប្រឹងក៏ខ្ញុំនៅតែពូកែ "
" ឆឹស! អួត..."
" តែអ្វីដែលធ្ងន់ធ្ងរនោះគឺខ្ញុំនឹកបងជុង "
ដល់ត្រង់កន្លែងនេះ ថេហ្យុង ដូចគាំងមិចមិនដឹង បើប្អូនគេដឹងថា ជុងហ្គុក ភ្ជាប់ពាក្យជាមួយខ្លួនហើយ តើនាងនិងខូចចិត្តប៉ុណ្ណា? ទោះនាងរាងឡេះឡោះជាមួយក្ដីស្រឡាញ់របស់នាងជាមួយ ជុងហ្គុក តែ ថេហ្យុង គេដឹងច្បាស់ថានាងពិតជាស្រឡាញ់និងចង់នៅក្បែរ ជុងហ្គុក ខ្លាំងណាស់ ព្រោះគេជាបងប្រាកដជាដឹងចរឹកប្អូនច្បាស់។