គូ​ដណ្ដឹង​ចៃដន្យ​🍒​:ភាគ០៣

1.7K 176 8
                                    

     15នាទីក្រោយ ថេហ្យុង ក៏ចុះមកវិញជាមួយឈុតចេញក្រៅធម្មតា។

" ប្ដូរខោអាវប៉ុណ្ណឹងសោះ រាប់ម៉ោង​"​
" លឿនបំផុតហើយ "​
" ឆឹស!​ "
" ទៅបានហើយនៅ? ប្រយ័ត្នយើងប្ដូរចិត្ត "​
" ចា៎សទៅបានហើយ អ្នកប្រុស​ "​
" ម៉ាក់កូនលាសិនហើយ​ "​
" កុំនៅយប់ពេក ប្រញ៉ាប់មកផ្ទះឮទេ? "
" បាទ/ចា៎ស​ "​
" ហឺមទៅចុះ​ "​
ថេហុី និង​ ថេហ្យុង ក៏ដើរចេញទៅ។ ពួកគេជិះឡាន ថេហ្យុង​ ព្រោះ​ ថេហុី​ អត់មានឡាន។ (🙄)​

     តាមផ្លូវ...

" ចង់ទៅណាមុន? "
សួរទាំងដៃ​ នៅកាន់ចង្កូតឡាន។
" ទៅលេងបងជុងមុន​ រួចចាំទៅញាុំ អីក្រោយ "
"​ នឹកខ្លាំងឬ? "
"​ មិនមែន​ទេ​ ព្រោះម៉ោង8ហើយ ខ្លាចខក លែងបានសុីអី​ "
"​ នាងហុី! "
" ហឺម? "
" ឯងស្រឡាញ់ អាទន្សាយនោះហ៎? "
"​ ហៃ៎យ៉ា...លួចប្រចណ្ឌមែន? "​
" យើងសួរឆ្លើយម៉ោ"​
" អឺស្រឡាញ់ យ៉ាងម៉េចចង់ស្រឡាញ់ដែរ? "​
" ហឹស! យើងខ្វះអ្នកស្រឡាញ់ឬ?​ "​
" អេៗ ប្រយ័ត្នៗ ណាតែបានឃើញមុខសង្ហារគេ​ តិចប្ដូរគំនិតចង់ស្នេហ៍អី ប្រយ័ត្នខ្ញុំវៃមិនដឹងបង "​
"​ ហឹស! ស្នេហ៍វា? "
" ចុះបង ដុងហ្គី នោះបងគិតយ៉ាងម៉េច ជាមួយគាត់  "
"​ ឈប់រំលឹកពីឈ្មោះវាទៀត យើង​និងវាដាច់គ្នាយូរហើយ  "
"​ ដាច់ក៏ល្អ​ ព្រោះខ្ញុំអាណិតបង ដុងហ្គី​ ណាស់​ "
" ហេតុអីទៅអាណិតវា? "
"​ មានសង្សារចរឹកដូចជាបងនិង "
"​ ចង់ឲ្យយើងជិះក្រឡាប់ ឬ​ចូលឡានប្រាំផ្លូវ? "
"​ អឺៗ ឈប់និយាយហើយៗ​ "
"​ ហឹស! "
ថេហុី ឈប់ក្អកមួយក្អឹក ព្រោះខ្លួនជិះឡានជាមួយគេ បើគេបើកមិចៗទៅ ខ្លួននិងហើយ​ ជាទីពឹងខ្លួននោះ។

"​ នាងហុីហា៎ យើងថាវង្វេងទេដឹង មកលើកមុនដូចមិនមែនផ្លូវនេះទេ "
បើកប្រហែល10នាទីជាង អ្នកទាំងពីរក៏មកដល់ផ្លូវចូលផ្ទះ ត្រកូលចន។ តែតាកុងឡាន ស្រពេច​ស្រពិល​ ខានមកយូរទើបមិនសូវច្បាស់។

" វង្វេងស្អី? ផ្លូវគេអាប់ឌែតចឹងហើយ​ "​
" តាមណាទៀត?​ "​
" បត់ឆ្វេងទៅ​ "​
" មុខនិងប្រហែលមកញ៉យណាស់ ទើបចំណាំគ្រប់ច្រកល្ហកចឹង "
"​ ត្រូវហើយ​ ផ្ទះក្រាស់ខ្ញុំ ទៅតាមផ្លូវនិងមិនឲ្យខ្ញុំចំណាំមិច? "​
" នោះមែនទេ ផ្ទះក្រាស់ឯង?​ "​
" ចា៎...និងហើយ​ "​
ថេហ្យុង​ ក៏បើកទៅរកផ្ទះនោះ។ ឈប់ងុឺត!!

គូដណ្ដឹងចៃដន្យ🍒Where stories live. Discover now