គូដណ្ដឹងចៃដន្យ🍒:ភាគ០៧

1.5K 153 0
                                    

     ក្រោយពីរញាុំបាយពេលល្ងាចជុំ គ្រួសារហើយ​ គ្រួសារទាំងសងខាង​ ក៏បំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។

      យប់ណាស់ហើយ ថេហ្យុង​ របស់យើងមិនទាន់ផ្ទំនៅឡើយទេ​ នាយនៅអង្គុយគិតរឿងពីល្ងាចមិញ។

" យើងស្អប់វា តែយើងស្លាញ់លុយ​ បើយើងដោះចិញ្ជៀននេះចេញ​ លុយក៏ហោះចេញជាមួយដែរ ហឺម...ណ្ហើយចុះ​ យ៉ាងណាឯងត្រូវតែចាញ់យើងស្រាប់ហើយ​ "
បញ្ចប់​ប្រយោគនាយក៏ទម្លាក់ខ្លួន គេងទៅលើពូក​ ទាំងជើងនៅលើឥដ្ឋ។ បិទភ្នែកបានបន្តិច ទូរសព្ទនាយក៏មានអ្នកខលមក។

" ហឺយ! នរណាតេមកទាំងយប់ហ្និង? "
" ហាឡូ! "
"​ សម្ដីអាក្រក់ដូចដើម "
"​ ជុងហ្គុក? គឺឯងមែនទេ? "
"​ បាទ..."
"​ យប់ហើយ ឯងស្លន់តេមកយើងរកស្អី? មិនដឹងម៉ោងគេដេក​គេពួនទេឬយ៉ាងម៉េច?​ "
" ដឹងតើ តែយើងចង់និយាយរឿងមួយ ជាមួយឯង ស្ងាត់ៗតែពីរនាក់..."
ជុងហ្គុក​ បង្ហើរសម្លេងស្រទន់​ ចេញមក​គ្រាន់តែ​ ថេហ៍ ស្ដាប់តាមទូរសព្ទ ចង់ព្រឺសម្បុរទៅហើយ។

"​ រឿងស្អី? "
ថេហ៍​ ក៏ផ្ទៀងត្រចៀកស្ដាប់ ខ្លួនក៏ចង់ដឹងណាស់ដែរ​ ថាមនុស្សដូច ជុងហ្គុក​ អាចមានរឿងសំខាន់អ្វីខ្លះ មកនិយាយជាមួយគេ?

"​ គឺ...ស្អែកនេះពួកយើងទៅនៅផ្ទះថ្មី កុំមានគំនិត​ ចង់រំលោភយើងឮទេ?"
" អា៎ៗ...អាឯង? ​ "
" ទឺត!"
" ហាឡូ??? "
" អា៎យ...អាទន្សាយឆ្កួត គីម ថេហ្យុង​ ឯងឆ្កួតហើយ ហេតុអីទៅផ្ទៀងស្ដាប់វា និយាយ? ចំមែន...ឯងចាំមើលស្អែកនេះ យើងនិងជម្រះបញ្ជីជាមួយឯង​ ម្ដង​ "
នាយអង្គុយ គ្រឺតធ្មេញខាំមាត់ម្នាក់ឯង ខឹងណាស់ហេតុអីទៅផ្ទៀងត្រចៀក ស្ដាប់គេនិយាយ ទាំងដឹងថាមនុស្ស​ដូច​ចន​ ជុងហ្គុក​ តេមកម្ដងណាគ្មានពាក្យល្អឬការសំខាន់​និយាយជាមួយទេ មានតែ​ ពាក្យជម្លើយៗ និយាយមកនេះឯង។

      មុននឹង​បញ្ចប់​ ការញាុំបាយជាមួយគ្នា ម៉ាក់ៗទាំងពីរក៏មានរឿងមួយទៀត​ឲ្យ​ ជុងហ្គុក​ និង​ ថេហ្យុង។ គឺគាត់បានទិញផ្ទះតូចមួយ ទុកសម្រាប់ពួកគេ​ ទៅរស់នៅជាមួយគ្នា​ គាត់គិតថា បើឲ្យក្មេងទាំងពីរនេះ នៅជាមួយគ្នា​ ក្នុងផ្ទះតែមួយ​ ប្រាកដជាអាចឲ្យេពេលពួកគេ​ យល់ចិត្ត​គ្នាកាន់តែច្រើនដែរ ដូច្នេះ​ក៏សម្រេចចិត្តសួរទៅគេ ។ ដំបូង​ ជុងហ្គុក​និងថេហ្យុង  មិនព្រមទេ ម្នាក់ៗប្រកែកចង់ឈ្នះរៀងខ្លួន ដល់ពេលម៉ាក់គីម ម៉ាក់ចន គំរាម​រឿងកេរមរតក ទើបពួកគេស្ងាត់មាត់ ដឹងអីអត់ ព្រោះតែលុយ។

គូដណ្ដឹងចៃដន្យ🍒Where stories live. Discover now