បន្ទាប់ពីធ្វើស៊ុបដ៏ឈ្ងុយឆ្ងាញ់រួចហើយ ជីមីននិងជុងហ្គុក ក៏មកបណ្ដេញគ្នាឲ្យភ្លក់ ដែលស៊ុបនោះដួសដាក់ចានយ៉ាងរៀបរយ។
" ហើយៗ សិស្សច្បងប្រញ៉ាប់ភ្លក់ទៅ "
" ហឺម? ឲ្យបងភ្លក់? មិនហ៊ានទេខ្លាចមិនឆ្ងាញ់ "
" អៅ! បើមិនភ្លក់ផងមិចដឹងថាមិនឆ្ងាញ់? នេះឆាប់ឡើងភ្លក់លឿនៗទៅ ប្រយ័ត្នមិត្តភក្តិសិស្សច្បងមករករឿង "
ជីមីន ហុចស្លាបព្រាមួយឲ្យ ជុងហ្គុក តែនាយទទួលទាំងស្ទាក់ស្ទើរ ខ្លាចរសជាតិទទួលយកមិនបាន ។" Ok ភ្លក់ក៏ភ្លក់ យ៉ាងម៉េចក៏យ៉ាងម៉េចទៅ "
បញ្ចប់ប្រយោគភ្លាមនាយក៏ដួសស៊ុបមួយស្លាបព្រាមកញាុំក្នុងមាត់ តែរសជាតិយ៉ាងម៉េចនោះមិនដឹងទេ កាយវិការនេះធ្វើឲ្យ ជីមីន ក្ដុកក្ដួលយ៉ាងខ្លាំង ភ្នែកនិងត្រចៀកនៅចាំផ្ទៀងមើលថាឆ្ងាញ់ឬអត់?" យ៉ាងម៉េចដែរសិស្សច្បង? មានស្ទើរអ្វីទេ ? "
" អឺ..."
ជុងហ្គុក បានត្រឹមតែធ្វើមុខលីងឡង់ៗ មិនដឹងតបចម្លើយទៅកាន់ ជីមីន វិញយ៉ាងម៉េច ព្រោះពេលនាយភ្លក់សម្លមិញនេះដូចភ្លក់ខ្យល់ចូលពោះអ៊ីចឹង អត់មានអារម្មណ៍ថាឆ្ងាញ់អីឡើងមកសោះ ទទេស្អាតតែម្ដង។" ហូយ...សិស្សច្បងឆ្ងាញ់ឬអត់? "
" បងមិនដឹងទេ វាសាបៗដូចទឹកផឹកចឹង"
" ហាស? សិស្សច្បងចង់បានន័យថា ស៊ុបពួកយើងធ្វើអម្បាញ់មិញ សរជាតិដូចទឹកអណ្ដូងមែន? "
" អឺម! ស្រដៀងនេះ "
" ស្លាប់ហើយខ្ញុំ មកបញ្ចេញស្នាដៃឲ្យក្រាស់មើលផង បែរមករលាយខ្សុលដូចអំបិលត្រូវទឹក "
(បញ្ចេញស្នាដៃណាទេ..🙄មើលតាម Google សោះកាមីនតុញៗនេះ)" ជីមីន ភ្លក់ម្ដងទៅ "
ជុងហ្គុក ក៏ហុចស្លាបព្រាមួយទៀតឲ្យ ជីមីន ភ្លក់មើល ដើម្បីឲ្យដឹងកាន់តែច្បាស់ថាសាបដូចគេថាអត់។ ជីមីន ក៏ទទួលនិងភ្លក់ដោយយកចិត្តទុកដាក់បំផុត។" យ៉ាងម៉េចដែរសាបមែនអត់? "
" អឺ...ខ្ញុំថាស៊ុបនេះមិនសាបទេ ដូចគ្មានជាតិតែម្ដង "
" ហឺយ...អស់សង្ឃឹមណាស់ មិនដឹងកាម៉ាប់នោះសុីកើតឬអត់ទេ? "
" សិស្សច្បងកុំពិបាកចិត្តអី បើគេញាុំមិនកើតក៏ចាក់ចោលទៅ "
" ស្រួលដូច ជីមីន គិតបងក៏ធ្វើ តែវាទៅមិនរួច បងស្រ្ដេសមែនទែនហើយ ជីវិតបងធ្លាប់តែពេលនេះកំពុងសប្បាយកប់ប្លូ ដល់ឲ្យមកនៅផ្ទះចម្អិនម្ហូបដូចមនុស្សស្រីចឹង បងធុញ "
" ចុះមិចសិស្សមិនធ្វើដូចមុនៗ ចាំបាច់អីមកនៅផ្ទះចម្អិនម្ហូបបែបនេះ? "
" ក៏ដោយសារ គីម ថេហ្យុង ប្រុសចម្កួតនោះសុខៗមកសុំឈ្មោះជាអាណាព្យាបាលរបស់បង នៅមានអ្នកម៉ាក់បងជាខ្នងបង្អែកទៀត បងមានតែស្ដាប់តាមគេមួយមុខគត់ "
" គីម ថេហ្យុង ដែលបងនិយាយជាមិត្តរួមផ្ទះជាមួយបងនិងមែន? "
" មែនហើយ "
" ឋានៈត្រឹមមិត្តសោះ ហេតុអីថ្លើមធំហ៊ានមកចង់គ្រប់គ្រងលើ ជីវិតគេមិត្តសិស្សច្បងជាមនុស្សមិនល្អសោះ "
" ជីមីន កុំនិយាយចឹងអីមិនល្អទេ បងថាអ្នកម៉ាក់ផ្ដល់សិទ្ធិឲ្យគេមើលថែគ្រប់គ្រងលើបងបែបនេះក៏ល្អម្យ៉ាងដែរ ព្រោះបងដឹងច្បាស់គាត់ធ្វើក៏ដើម្បីឲ្យបងល្អ "
" ចុះសិស្សច្បងនៅចង់បោះចោលគំនិតដើរលេងសប្បាយនិងនៅ? "
" នៅ "
" អៅ! និយាយមួយថ្ងៃដូចអត់និយាយ "
" បងថាយប់ណាស់ហើយ ជីមីន ទៅផ្ទះវិញទៅ កុំឲ្យម៉ាក់បារម្ភ "
" Okay តែបើសិស្សច្បងមានរឿងអីមិនស្រួលហៅខ្ញុំបាន "
" បាទ! "
" ហិៗ ទៅហើយណា៎..."
" បាទ..."
ជីមីន ក៏ដើរទៅផ្ទះវិញ នេះទើបតែម៉ោងជិត7ប៉ុណ្ណោះភ្លើងផ្ទះអ្នកនៅក្បែរនេះក៏បើកភ្លឺចចាច ទើប ជុងហ្គុក បណ្ដោយឲ្យនាយតូចទៅផ្ទះវិញម្នាក់ឯង ណាមួយផ្ទះជិតគ្នាផងទើបមិនសូវបារម្ភ។