ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យក៏ជះចូលក្នុងបន្ទប់ បង្ហាញឲ្យឃើញមនុស្សពីរនាក់ កំពុងគេងឱបគ្នាយ៉ាងស្អិតរមួត ជាពិសេសបរិយាកាសពេលព្រឹកបែបនេះទៀត រឹតតែធ្វើឲ្យពួកគេកាន់តែខ្ជិលក្រោក។
" ហឺម..."
រាងតូចបង្ហើបសម្លេងគ្រហឹមតិចៗ ក្រោយមានអារម្មណ៍ថាស្អុះស្អាប់មិចមិនដឹង ដូចមាននរណាម្នាក់កំពុងឱបរឹត។នៅគេងមួយសន្ទុះទៀត ថេហ៍ ក៏ភ្ញាក់ឡើងសារជាថ្មី រកពត់ខ្លួនបន្តិចតែក៏មានអារម្មណ៍ថាខ្លួនឯងដូចស្ថិតក្នុងរង្វង់ដៃនរណាម្នាក់ មុខសរលោងកំពុងជ្រប់មុខនិងដើមទ្រូងហាប់ណែនរបស់រាងក្រាស់ ទាំងខ្លួនប្រាណរាងក្រាស់គ្មានអ្វីបិទបាំងនៅល្វែងខាងលើ។
" អឺម..."
កែវភ្នែកទាំងគូរបស់រាងតូចកំពុងរៀបបើកសន្សឹមៗ មុននឹងទទួលថាខ្លួនប្រាណដ៏សង្ហាររបស់ ជុងហ្គុក កំពុងអាក្រាតនៅចំពោះមុខគេ។" ហឺយ!ជុងហ្គុក? "
ម្ដងនេះគេភ្ញាក់មែនទែនហើយ តែរាងមីុងមាំងនៅពេលដឹងថាខ្លួនប្រាណ ជុងហ្គុក អត់មានពាក់អាវ ដើមទ្រូងហាប់ណែនជាមួយសាច់ដុំពោះទាំងកង់ៗរបស់គេធ្វើឲ្យ ថេហ៍ ចំហរមាត់ធ្លុងតែម្ដង វាប្រៀបដូចជាការយល់សប្តិអ៊ីចឹង ដើម្បីឲ្យកាន់តែច្បាស់នាយក៏សាកចុចសាច់ហាប់ៗរបស់ ជុងហ្គុក ល៎មើល។" អូយ...ពិតមែនតើនៀក "
ពេលចុចសាច់ដុំនាយរួចហើយ ថេហ៍ ក៏អើតមុខមើលរាងក្រាស់ ដើម្បីមើលឲ្យជាក់ថានេះជាខ្លួនប្រាណរបស់ ជុងហ្គុក ឬមិនមែន។ក្រោយពីឃើញជាក់ច្បាស់ថានេះជាមុខ ជុងហ្គុក ហើយ ថេហ្យុង ក៏ស្រែកយកតែម្ដង និងក្រោកចេញពីគេយ៉ាងលឿន។" អា៎យ..............អារោគចិត្ត "
" នរណាស្រែកអីនិងម៉ាក់? "
ដោយសារ ថេហ្យុង ស្រែកឮខ្លាំងពេកធ្វើឲ្យខ្ទរសំឡេងដល់ផ្ទះ ជីមីន និងម៉ាក់គេ។ ចំណែក ជុងហ្គុក ក៏ភ្ញាក់ឡើងដូចគ្នា។" សម្លេងនេះដូចសម្លេងក្មួយថេហ៍ "
" គេមានកើតអីទេដឹងម៉ាក់ សិស្សច្បងជុង ក៏នៅទីនោះដែរ "
" កូននៅទីនេះហើយទុកម៉ាក់ទៅមើល "
ជីមីន ក៏ងក់ក្បាលបញ្ជាក់។ ម៉ាក់គេក៏ចេញទៅមើល នៅក្បែររបងផ្ទះ។
ងាកមកក្នុងបន្ទប់វិញម្ដង។
![](https://img.wattpad.com/cover/266145310-288-k905947.jpg)