" គឺម៉ាក់ណាត់ពួកកូនមកថ្ងៃនេះ ចង់និយាយរឿងអនាគតជាមួយពួកកូន"
" ម៉ាក់មិនដឹងវាជាអ្នកណាផង មកចង់និយាយរឿងអនាគតអីជាមួយវា? "
" នេះកូនចំណាំ ជុងហ្គុក មិនបានទេហេស? "
" ហាស? វាគឺ...វា..."
" យ៉ាងម៉េចភ្ញាក់ផ្អើលពេកហ៎? "
" នេះម៉ាក់កុំប្រាប់ថា មនុស្សដែលម៉ាក់ចង់ផ្សំផ្គុំឲ្យខ្ញុំគឺជា អាទន្សាយម្នាក់នេះឲ្យសោះ កូនមិនព្រមទេ "
" ថេហ្យុង? កូនរៀនធ្វើចរឹកមនុស្សធំបន្តិចទៅ ម៉ាក់ខ្មាស់គេ "
" អរ! ស្មានថានរណា? តាមពិតកាម៉ាប់ថេហ្យុង ដែលធាត់កាទ្រុលៗនោះសោះ ចេះមកស្អាតកើតដែរ? ទាំងដែលពីមុនដើរបាុំងពៀចៗ ទ្រតែក្បាលពោះនិងគូទមិនរួចផង ឥឡូវក៏ស្គមដូចគេដូចឯង ហឹស! អស់សំណើចមែន "
គ្រាន់តែច្បាស់ថា ម្នាក់នេះជាកាម៉ាប់ ថេហ្យុង ដែលនាយស្គាល់ ជុងហ្គុក ម្នាក់នេះប្រលះរឿងពីក្មេង របស់គេអស់ គ្មានសល់ និយាយទាំងមុខស្មើៗ ធ្វើឲ្យរាងតូចដែលកំពុងស្ដាប់នាយ ដៀលខ្លួនក៏ផ្ទុះកំហឹងចេញមក ទាំងក្ដៅស្លឹកត្រចៀក។" ហឹស! ឯងគិតថាឯងល្អជាងយើងត្រង់ណា? កាលនៅតូចឯងក៏មិនខុសពីយើងប៉ុន្មានដែរ មុខឲ្យឡើងដូចទន្សាយកើតព្រូន សក់វិញកាត់ម៉ូតក្បាលផ្សិត ក្របដូចត្រឡោកដូង មើលមិនយល់ ហឹស! សុទ្ធតែមកដៀលយើង កុំភ្លេចសន្ដានចាស់ខ្លួនឯងពេក "
ថេហ្យុង ឯណេះក៏ដាក់ទៅវិញ យ៉ាងចុកឆ្អល់ តាមពិតទៅកាលនៅតូច ជុងហ្គុក អាក្រក់ជាង ថេហ្យុង ផងព្រោះនាយខ្ជូតបែបស្គម ចំណែក ថេហ្យុង ខ្ជូតបែបកាធាត់។ 🙄" អឺៗ បានហើយៗ គ្រាន់តែពួកកូនឈ្លោះគ្នាមុននេះ ម៉ាក់និងអុំឯងឈឺក្បាលណាស់ទៅហើយ មកប្រកែកគ្នារឿងល្អអាក្រក់អី កាលនៅតូចពួកកូនគួរឲ្យស្លាញ់ដូចតែគ្នាទេ "
អ្នកស្រីចន ទ្រាំមិនបានក៏ជួយសម្រួល បើនៅបន្តិចទៀតវៃគ្នាបែក សណ្ឋាគារមិនខាន (ខាំគ្នាដូច🐶)។ 😤" មិនពិតទេអ្នកមីង ខ្ញុំគួរឲ្យស្លាញ់ជាងវាឆ្ងាយណាស់ ឆឹស! "
" ឲ្យឈ្នះសិនចុះ "
" ទោះមិននិយាយក៏ដឹងថាឯងចាញ់ដែរ "
" កូនថេហ៍? "
អ្នកស្រីគីមក៏មើលមុខ ថេហ្យុង ដោយសារខ្សែភ្នែកដាក់កំហិត ព្រោះតែញេញខ្លាំងពេក។ នាយក៏ស្ងាត់បន្តិច ព្រមទាំងឱនមុខចុះ បែបអន់ចិត្តនិងម៉ាក់គេ។