គូដណ្ដឹងចៃដន្យ​🍒​:ភាគ​០៨

1.5K 158 0
                                    

      មួយស្របក់ធំហើយ​ ដែល​ ថេហ្យុង អង្គុយរង់ចាំ ជុងហ្គុក​ មានអារម្មណ៍ថា​ មិនស្រណុកក្នុងខ្លួនសោះ។

" ឬវាមិនមក?​ "​
" អេ! ហេតុអីយើងត្រូវខ្វល់? ចង់វាមកឬអត់ ជារឿងវាតើ ហឺយ! យ៉ាប់មែន ​"​
រអ៊ូរួចហើយ នាយក៏ប្រុងអូសវ៉ាលីចូលផ្ទះ តែក៏អាក់ដំណើរ ព្រោះមានមនុស្សម្នាក់ស្រែកហៅ។

" សួស្ដី! ក្មួយប្រុស​ "​
អ្នកមីងម្នាក់នៅផ្ទះក្បែរនេះហៅពីក្នុងរបងគាត់ទៅ។

"​ បាទ! សួស្ដី​ "
ថេហ៍ ដាក់វ៉ាលីចុះវិញ និងឱនគោរពរាងចំណាស់។

"​ តើក្មួយទើបតែមកនៅ​ ទីនេះមែនទេ? "
" បាទមែនហើយ ទើបតែមកថ្ងៃនេះទេ​ "​
" មីងឈ្មោះ ផាក​ សុីនយ៉ង ក្មួយអាចហៅមីងថា​ អ្នកមីងផាកក៏បានដែរ "
"​ អរ! បាទ​ ឈ្មោះខ្ញុំ​ គីម​ ថេហ្យុង​ អ្នកមីងហៅខ្ញុំថា​ ថេហ្យុង​ ធម្មតាក៏បានដែរ "
"​ ក្មួយនេះចរឹកគួរឲ្យស្លាញ់ណាស់​ "​
" ហិៗ អ្នកមីងសរសើរពេកហើយ "
"​ មីងនិយាយការ​ពិត​ បើក្មួយមានអ្វីឲ្យមីងជួយ អាចហៅមីងបាន កុំខ្លាចចិត្តអី ចាត់ទុកមីងដូចជាអ្នកជិតខាងម្នាក់ទៅចុះ "
"​ បាទ! អរគុណ​អ្នកមីងណាស់ ខ្ញុំមិនក្រែងទេ "
"​ ហៃយ៉ា! ត្រង់ណាស់តើ "
"​ ហិៗ​ "
"​ ចឹងមីងឈប់រំខានហើយ ក្មួយចូលផ្ទះសម្រាកទៅ ផ្ទះនេះមីងតែបោសសម្អាតឲ្យរាល់អាទិត្យ​ ព្រោះជាផ្ទះដែលមីងធ្វើទុក ហើយក៏មានគេមកទិញ ក្មួយមិនបាច់បារម្ភរឿងធូលី​ ដីអីទេ មីងសម្អាតស្អាតអស់ហើយ "
"​ អូ! អ្នកមីងស្គាល់ អ្នកមីងចន​ ដែលមែនទេ? "
"​ ចា៎ស! ស្គាល់ កូនៗរៀននៅសាលាជាមួយគ្នា ហើយក៏ស្គាល់គ្នាតាមនិងឯង "
"​ អរ..."
" មានអ្វីឆ្ងល់ទៀតទេ? "
"​ បាទ! អត់មានទេ "
"​ ចឹងមីងទៅហើយ តាមសម្រួលចុះ​ "
" បាទ! "
ទទួល​យក​ការគោរព​ពី​ ថេហ៍​ ហើយទើបអ្នកស្រីផាកដើរចេញទៅ។

" កូនគាត់រៀនជាមួយ​ កូនទន្សាយ? ហឹស! វាប្អូនយើងតែមួយឆ្នាំទេ​ យើងរៀនចប់ចូលធ្វើការហើយ​ វានៅរៀន? រៀនសកល ឬវិទ្យាល័យ ហៃយ៉ា! ភ្លេចសួរកូនមីងអាយុប៉ុន្មាន​? "
ថេហ៍ ច្រត់ចង្កេះកើតឆ្ងល់ម្នាក់ឯង ចង់ដឹងណាស់កូនទន្សាយសាច់ដុំនេះ​ រៀនដល់ណាហើយ​ ឬមួយគេរៀនធ្លាក់? (ស្អប់​ ខ្ពើម​ មិនចង់ជួបមុខ តែខ្វល់ពីគេគ្រប់ពេល យើងនិងស្លាញ់គេមែន? 🙄)​

គូដណ្ដឹងចៃដន្យ🍒Where stories live. Discover now