ក្រោយ ថេហ្យុង ចូលសម្ងំក្នុងបន្ទប់ជិតមួយម៉ោង ជុងហ្គុក ក៏ឡើងមកពេលគេនៅក្រោមមិញនេះគេកំពុងឆុងមីញាុំ ព្រោះបើមិនឆុងញាុំខ្លួនឯង ប្រាកដជាឃ្លានស្លាប់មិនខាន។
តុក!តុក!...
" ថេហ្យុង ហា៎..."
" មានការស្អី? "
" បើកទ្វារយើងងងុយហើយ "
" មិនឲ្យចូល ដេកនៅក្រៅបន្ទប់និងទៅ "
" តែនេះជាបន្ទប់យើងដែរ ឯងគ្មានសិទ្ធិដេញយើងទៅដេកក្រៅបន្ទប់ទេ "
" យើងមានសិទ្ធិព្រោះយើងចូលបន្ទប់នេះបានមុន "
" ល្អចឹងយើងនិងទម្លុះចូលទៅហើយ ថាមិនត្រូវយើងអាចរំលោភឲ្យសន្លប់យប់នេះក៏ថាបាន "
" រំលោភ? "
ថេហ៍ បន្លឺក្នុងឡើងតិចៗ រាងភ័យនិងគេផង ព្រោះកន្លងមកពាក្យសម្ដីប្រុសព្រានម្នាក់នេះតែនិយាយហើយ ច្រើនតែជាការពិត។" យ៉ាងម៉េចហើយ? បើកឬអត់? "
" ឆឹស! ចាញ់សិនចុះ..."
ថាហើយនាយក៏សម្រេចចិត្តទៅបើកទ្វារជូន លោកគូដណ្ដឹង។ក្រាក...
" ស្មានតែខ្លាំង? "
បើកទ្វារមកភ្លាម ជុងហ្គុក ក៏ចំអន់ឲ្យភ្លែត មើលទឹកមុខ ថេហ្យុង ឡើងក្រញ៉ូវចូលគ្នាតែម្ដង។ ថេហ៍ មិនមាត់តែក៏ដើរទៅយកកម្រាលពូក ភួយនិងខ្នើយបោះទៅលើឥដ្ឋ ជិតគ្រែគេងរបស់គេ។ ជុងហ្គុក ក៏ឆ្ងល់ឡើងមក មិនយល់ថាហេតុអី ថេហ្យុង យកពូកខ្នើយអ្វីនេះមកធ្វើអីទេ?" ស្អីឯងនឹង? "
" នេះជាកន្លែងរបស់ឯង យប់នេះនិងយប់តទៅឯងត្រូវគេងនៅត្រង់នេះ "
" ថាម៉េច? "
" ត្រចៀកមានបញ្ហាមែនទេ? "
" យើងប្រាប់ឯងណា៎ស ថេហ្យុង តាំងពីកើតមកដល់កម្លោះប៉ុននេះ យើងមិនដែលគេងផ្ទាល់និងឥដ្ឋអីចឹងទេ "
" Aww យើងមិនបានឲ្យឯងគេងលើឥដ្ឋឯណា គេងលើពូកតើ "
" តែពូកនេះវានៅលើឥដ្ឋ មិនបាននៅលើគ្រែ យើងមិនចេះគេងហើយក៏គេងមិនលក់ដែរ "
" យើងមិនខ្វល់ទេ ជារឿងឯង "
ថាហើយ ថេហ្យុង ក៏ឡើងលើគ្រែបាត់ យកភួយមកដណ្ដប់ត្រឹមទ្រូង គេងបែរខ្នងដាក់រាងក្រាស់ ដោយមិនខ្វល់អ្វីទាំងអស់។ ប្រាប់តាមត្រង់ទៅចុះ ជុងហ្គុក គេជាកូនអ្នកមាន និងជាកូនពៅម៉ាក់ប៉ាគេស្រឡាញ់គេណាស់ ស្រមោចមួយក្បាលមិនឲ្យវារឡើងផង គេងសុទ្ធតែពូកល្អបំផុត ហើយនេះជាស្អីវិញ ម៉ាក់គេឲ្យគេមកនៅជាមួយគូដណ្ដឹងចិត្តបានដូច ថេហ្យុង ជេរព្រឹកវៃល្ងាច ដល់យប់ឡើងមិនឲ្យគេងជាមួយទៀត ឲ្យគេគេងលើពូកផ្ទាល់និងឥដ្ឋ ច្បាស់ណាស់នាយទ្រាំនិងភាពចិត្តខ្មៅរបស់ ថេហ្យុង មិនបានទៀតទេ។ នាយក៏ចូលទៅដាស់រាងតូចនិងអង្រួនស្មាគេខ្លាំងៗ។
![](https://img.wattpad.com/cover/266145310-288-k905947.jpg)