គូ​ដណ្ដឹង​ចៃដន្យ​🍒​:ភាគ​០៤

1.6K 190 6
                                    

@ក្លឹប​

     ចេញពីសាលា ជុងហ្គុក​ និងមិត្តភក្តិមិនបានទៅណាទេ គឺមកក្លឹប​។ ក្លឹបនេះជាក្លឹបរបស់ពូ វ៉ាងយូ ចង់ចូលពេលណាក៏បានដែរ។

" យកស្រាអត់ពួកឯង? "​
អាវ៉ាង សួរទៅមិត្តគេបីនាក់ទៀត។

" ប្រយ័ត្នងាប់មុនចាស់​ ផឹកស្រាកាត់ថ្ងៃ​ "​
អាប៊យ។

" យើងឃើញអ្នកខ្លះគេផឹកកាត់ព្រលឹមផង​ មិនឃើញអី​ "​
" អឺ​ទៅៗ បើឯងចង់ផឹកក៏ផឹកទៅ​ "​
" ហឹស!"​
" យ៉ាងម៉េចឯងនិង ឃើញអង្គុយថ្មក់ធ្មឹង​មិននិយាយស្អីសោះ​? "​
និយាយជាមួយអាវ៉ាងរួច​ អាប៊យក៏ងាកមកនិយាយជាមួយ​ ជុងហ្គុក​ ម្ដង។

" យើងគិត..."
" គិតអីវើុយ? ប្រាប់យើងបានក្រែងយើងជួយដោះស្រាយ​ឲ្យ "
"​ ម៉ាក់យើងឲ្យយើងទៅជួប​ គូស្រករ​នៅល្ងាចនេះ "
"​ អឺពិតមែនហេសអាហ្គុក? "
មីនជូ និង​ អាប៊យ បន្លឺព្រមគ្នា។

"​ អឺម! "
" អូយ...អានេះនៅសុខៗជិតបានប្រពន្ធមុនយើងទៀត​ ហើយគេយ៉ាងម៉េចដែរ ហា៎​?"​
មីនជូ

" ឯងស្ងាត់សិនទៅ យើងកំពុងតែគិត ថា​...មនុស្សស្រីដែលម៉ាក់យើងណាត់ឲ្យជួបគឺជានរណា?បើ​ ថេហុី ទៅ​London បាត់ហើយ ត្រកូលគីមមានកូនស្រីប៉ុន្មាននាក់? ហើយម្នាក់នោះជាអ្នកណា?​ "​
" ប្រហែលគេមានកូនស្រីស្អាត ទើបចង់លាក់ទុកឲ្យឯងទេដឹង​ "
"​ ឆ្កួត​ តាំងពីយើងធំដឹងក្ដីមក កូនអុំគីមមានតែពីរនាក់ប៉ុណ្ណោះ គឺថេហុី និងអាម៉ាប់ ថេហ្យុង​ បើ​ ថេហុី​ ទៅក្រៅប្រទេសបាត់​ តើអ្នកដែលណាត់ជួបគឺជាអ្នកណា? ឬកាម៉ាប់ ថេហ្យុង?  ហឹស! ល្ងាចនេះត្រូវតែទៅ​ ចាំមើលណាបើសិនជាឯងពិតមែន យើងនិង..."
" វាកើតស្អីវា? និយាយម្នាក់ឯងដូចឆ្កួត​ "
"​ ឲ្យស្រាមកអាវ៉ាង យើងផឹកអបអរឲ្យហើយ "
"​ ណេះ! "
ជុងហ្គុក​ ក៏ទទួលកែវស្រាពីដៃអាវ៉ាងមកអកមួយក្អឹក អស់គ្មានសល់ ឯស្នាមញញឹមលាក់ល្បិចក៏រក្សានៅដដែល​។ មិត្តគេបីនាក់ទៀតបានត្រឹមតែធ្វើមុខឆ្ងល់ៗ​ មិនដឹង​មិត្តក្បាលខូចម្នាក់នេះគេគិតអីទេ។

Skip_

     មកដល់ល្ងាចម៉ោង4​ ជុងហ្គុក​ ក៏ជិះឡានរបស់គេមកផ្ទះ​ ជាមួយទឹកមុខរីករាយខុសធម្មតា​ ធ្វើឲ្យម៉ាក់គេនិងម៉ែដោះឆ្ងល់ជាមួយគេជាខ្លាំង។

គូដណ្ដឹងចៃដន្យ🍒Where stories live. Discover now