គូ​ដណ្ដឹង​ចៃដន្យ​🍒:ភាគ​១០

1.5K 172 4
                                    

" សុំរាល់ថ្ងៃក៏បានដែរ តែបើសុំកាន់តែច្រើន​ កាន់តែសុីជម្រៅេជាងនេះ..."​
" ឆ្កួត​ រោគចិត្តគ្មានលេខដាក់​ ឆឹស!​ "
ថេហ៍ ក៏ឈោងយកលុយមកក្ដាប់យ៉ាងណែន​ រួចក៏ឡើងទៅបន្ទប់បាត់ទៅ​ មិនបានទៅសម្ងំយំអីទេ គឺទៅប្ដូរខោអាវ។

" ហឹស! គង់តែមានថ្ងៃ ដែលឯងដើរជើងមួយទេ​ "​
ជុងហ្គុក​ ក៏ញញឹមព្រានចេញមក កំពុងតែគិតរកវិធីធ្វើបាប ប្រុសឆ្នាស់ម្នាក់នេះ ឲ្យដើរជើងមួយ កាត់ជើង? វៃឲ្យបាក់ ឬធាក់ឲ្យធ្លាក់ជណ្ដើរ? 😒

នាយអង្គុយចុចទូរសព្ទមួយសន្ទុះ ថេហ្យុង​ ក៏ចុះមកជាមួយឈុតយ៉ាងស្អាត ទាក់ទាញ​ចំណាប់​អារម្មណ៍​គេភ្លែតតែម្ដង។

"​ ទៅណា? "
"​ ឆឹស! "
ថេហ៍ មិនខ្ចីឆ្លើយ នាយកាន់កាបូបលុយដើរទៅយ៉ាងប្រងើយ។ ជុងហ្គុក​ ទ្រាំមិនបានក៏ស្ទុះទៅចាប់ដៃ ថេហ្យុង​ មិនឲ្យដើរបន្ត​។

" សួរថាទៅណា?​ "​
" លែង!! "
" ឆ្លើយសិន "​
" យី! ចុះបើយើងចង់ទៅណា ទាក់ទង​ស្អីនិងឯងដែរ? ​ "​
" យើងមានឈ្មោះជាគូដណ្ដឹងឯង ដូច្នេះ​ឯងត្រូវប្រាប់យើងគ្រប់រឿង មិនថាទៅណា ទៅជាមួយអ្នកណា​ទេ "​
" ទៅផ្សារបានហើយនៅ? "​
" ចាំជូនទៅ​ "​
" មិនបាច់​ "​
" តោះ​!​ "​
" អា៎យ...ណែ៎! លែងយើង..."​
ជុងហ្គុក​ ខ្ជិលខ្វល់ច្រើន​ នាយក៏ទាញដៃ ថេហ្យុង​ ទៅតែម្ដង។ ដល់ឡានហើយ​ ជុងហ្គុក​ ក៏បើកទ្វារម្ខាងឲ្យ ថេហ្យុង​ និងខ្លួនឯងចូលតាមក្រោយ​ រួចក៏បើកចេញទៅ។

"​ ម៉ាក់ឡាននរណាច្រើនម្ល៉េះ? "
ក្មេងប្រុសតូច ម្នាក់ឈរពីក្នុងរបងគេទៅ​ មើលពួកគេឡើងឡានទៅផុត ទើបចូលទៅសួរម៉ាក់​។ ក្មេងម្នាក់នេះគឺ ជីមីន ក្មេងដែលលួចក្រាស់ ជុងហ្គុក​ នៅសាលានោះអី តែនាយមិនបានដឹងទេ​ ថា​ ជុងហ្គុក​ មករស់នៅទីនេះ។

" ឡានម្ចាស់គេនិងណា "
អ្នកស្រី​ផាក​ ឆ្លើយទាំងដៃនៅកូរសម្ល។

"​ ម៉ាក់ស្គាល់គេហ៎? "
" ហឺម! គេទើបរើមកនៅទីនេះ "
"​ អរ! ចឹងតើបានឮសម្លេង​ ឈូងឆាំង មិនឈប់សោះ"​
" មែនហើយ​ មិនដឹងក្មួយថេហ៍ ឈ្លោះជាមួយអ្នកណាទេ? "​
" ស្គាល់ឈ្មោះគេទៀត? "​
" ម៉ាក់ឃើញមកតែឯង​ ទើបចូលទៅរាក់ទាក់ "
"​ ចុះ​ ថេហ៍​ និងស្រីឬប្រុស? "​
" ប្រុស​ "​
" ចុះគេសង្ហារទេម៉ាក់? "
" ប៉ោះ! "​
ទ្រាំមិនបាន ម៉ាក់ជីមីនក៏វៃជីមីនមួយវែកសម្ល។

គូដណ្ដឹងចៃដន្យ🍒Where stories live. Discover now