គូ​ដណ្ដឹង​ចៃដន្យ​🍒​:ភាគ​១​៦

2.1K 207 13
                                    

     បន្ទាប់ពីចុះទៅយកកាតាបនិងសៀវភៅមកខាងលើហើយ ថេហ្យុង ក៏រៀបចំតុមួយទុកបង្រៀនគូដណ្ដឹង និងមានកៅអីតូចៗពីរទៀតទុកអង្គុយ ដែលតុនោះនៅជាប់និងចុងគ្រែ។

     មុនដំបូង​ ថេហ្យុង​ ក៏សុំបើកសៀវភៅនាយមើលសិន​ ចង់ដឹងបានពិន្ទុប៉ុន្មានខ្លះ​ ហើយមានធ្វើកិច្ចការអ្វីខ្លះទេ។ពេលបើកឃើញសៀវភៅ​ ជុងហ្គុក​ ទទេស្អាតហើយសស្លែតបែបនេះ នាយក៏អស់សំណើចឡើងមក​ មិនគួរឲ្យជឿសោះ ជិតប្រលងស្អែកៗហើយ មេរៀនមួយជួរក៏គ្មានក្នុងសៀវភៅផង ហើយទៅរំពឹងស្អីកើត។

" ហឹស! សៀវភៅទទេស្អាតដូច​បវេសនកាល​ដំបូង​  យើងសួរឯងមានដែលចូលរៀននិងគេខ្លះទេ? នេះជិតប្រលងហើយណា៎សមើល៍ខ្វះតែពីរខែទៀតប៉ុណ្ណោះ "
" មិនរៀននៅសាលាតែរៀននៅផ្ទះ​ "​
ជុងហ្គុក​ ឆ្លើយតបវិញទាំងសុភាពរាបសារ ព្រមជាមួយទឹកមុខគួរឲ្យអាណិត មើលមកកំសត់ណាស់ចឹង  តែ ថេហ្យុង​ មិនបានកំសត់ជាមួយទេ​ វារឹតតែធ្វើឲ្យនាយអស់សំណើចនិងហួសចិត្តជាងមុនទៅទៀត​។

" អូហូយ...រៀននៅផ្ទះចឹងហេ៎ស? ជុងហ្គុក​ ឯងបោកណាគេ? ឯងកំពុងបោក គីម ថេហ្យុង ហើយ​  មើលងើបមុខឡើងមើល៍ "​
ជុងហ្គុក​ មិនព្រមងើបមុខព្រោះមិនដឹងតបតទៅគេវិញយ៉ាងម៉េច បើខ្លួនពិតជាមិនដែលចូលរៀនចឹងមែន។ ក៏ប៉ុន្តែ​ ថេហ្យុង​ មិនបានឈប់ទេនាយនៅតែបន្តនិយាយផ្លែផ្កាឲ្យ​ ជុងហ្គុក​ រហូត។

" ហើយនៅសាលា​សេពគប់​មិត្តបែបមិច? បានបណ្ដោយឲ្យមិត្តកម្ជិលដូចឯង​រៀនធ្លាក់ដ៏ទៅបីឆ្នាំ? "
"​ គីម​ ថេហ្យុង​ ឯងជាម៉ាក់យើងឬប៉ាយើង? "​
នាយសួរទាំងមុខមាំ ថេហ៍ ក៏តបវិញហីៗ។

" ជាអាណាព្យាបាលឯង "​
" សម្រេចថារៀនឬអត់? "​
" អត់..រៀនមិនទាន់បានទេ យើងនិយាយឲ្យចប់សិន "​
" យើងត្រូវហៅឯងយ៉ាងម៉េចទៅ ហៅអាណាព្យាបាលចឹងមែន?  "
"​ ហៅលោកបង គីម​ ថេហ្យុង​ ទៅ​  "
"​ ហឹស! ឲ្យគេហៅលោកបង តែមិនមើលខ្លួនឯង ប៉ុនស្រមោចវារ  "
"​ ខ្លួនយើងប៉ុនស្រមោចតែកម្លាំងយើងខ្លាំងដូចដំរី  អាចដាល់មាត់ឯងឈាមភ្លាមៗក៏ថាបានដែរ  "
" Okay យើងហៅក៏បាន​ អូនសម្លាញ់  "
"​ ជុងឃុគឃី...?  "
"​ ប្រញ៉ាប់រៀនទៅ សិស្សងងុយហើយបាទ..."
ជុងហ្គុក​ ក៏ញញឹមដាក់ ថេហ៍​ យ៉ាងព្រានជាមួយចិញ្ចើមឌឺទៀតផង ។ ចំណែក​ ថេហ្យុង​ ខ្ជិលប្រកែកច្រើននាយក៏ចាប់ផ្ដើមបង្រៀន ជុងហ្គុក​ តែម្ដង ពីរូបមន្តគណិតវិទ្យា ព្រោះ​វាជាមុខវិជ្ជាសំខាន់  រួចក៏បន្តធ្វើកាលវិភាគស្វ័យសិក្សាឲ្យ​ ជុងហ្គុក​ រៀនប្រចាំថ្ងៃ នៅដាក់បម្រាមឲ្យគេអានសៀវភៅអង់គ្លេសយ៉ាងតិចឲ្យបាន10ទំព័រ​ជារៀងរាល់យប់ទៀត ទោះ​ ជុងហ្គុក​ ចេះមិនចេះក៏ដោយ។

គូដណ្ដឹងចៃដន្យ🍒Where stories live. Discover now