តាំងពី ជុងហ្គុក និយាយទូរសព្ទជាមួយប៉ាគេរួច គេមិនបានចេញទៅណាទេ សូម្បីយកវ៉ាលីទុកក្នុងបន្ទប់ឲ្យស្រួលបួលក៏អត់ដែរ គឺគេគេងស្រម៉ុកនៅលើសាឡុងឯណោះ (ស្ដេចខ្ជិល🙄)។
មួយសន្ទុះ ថេហ្យុង ក៏ចូលមក ឃើញថាក្មេងសម្អុយម្នាក់នេះគេងលក់បាត់ទៅហើយ គេងលើសាឡុងតែម្ដង។
" ថ្ងៃត្រង់ទៅហើយ នៅដេកលក់ទៀត ចំជាកម្ចិលមែន "
ស្របពេលថាឲ្យគេ កំហូច ថេហ្យុង ក៏លួចច្រល៎វៃក្បាល ជុងហ្គុក ខុយៗទៀតផង ព្រោះតែខ្នាញ់ពេក។" យើងចង់តែសម្លាប់ឯងឥឡូវនេះទេ អាទន្សាយមាត់ស្អុយ "
អាងតែគេដេកលក់ នាយបានដៃជេរយកៗតែម្ដង មិនហ៊ានស្រម៉ៃទេ ថាបើគេដឹងខ្លួន ដឹងឮថាខ្លួនឯងជេរគេ នោះនិងត្រូវរបស់ ជុងហ្គុក យ៉ាងណា?" អេ! មិនទាន់យកវ៉ាលីទុកទៀតហេស? ព្រះអឺយ បើបានប្ដីម៉ាកៗនេះ ខ្ញុំស្លាប់មុនរៀបការមិនខានទេ "
ថេហ៍ ចងមុខក្រញ៉ូវឡើងមក ច្រត់ចង្កេះសម្លក់ អ្នកកំពុងគេងយ៉ាងគ្រឺតខ្នាញ់បំផុត មិនដែលប្រទះទេលោក ប្រុសអីខ្ជិលដល់ម្លឹង មានតែដុសក្អែលចេញម្ដងហើយទើបបាន (រុសនិងអាចម៍ដែកកាន់តែល្អ 🌚)។" យកទុកឲ្យម្ដងចុះ ចាត់ទុកថាធ្វើបុណ្យជាមួយក្មេង "
ថាហើយនាយក៏ទាញវ៉ាលីធំរបស់ ជុងហ្គុក ឡើងទៅខាងលើ តាមពិតនាយមិនចង់ទុកឲ្យប៉ុន្មានទេ តែដោយសារខ្លាចគេមកឃើញវាមិនសម ណាមួយយើងជាគូដណ្ដឹងគេផង ជួយតិចចុះ ចាត់ទុកថាធ្វើបុណ្យ 🙏។ថេហ្យុង លើកវ៉ាលីដល់បន្ទប់ហើយនាយក៏ជជុះមើលទាញខោអាវ បុរសពិតរបស់ ជុងហ្គុក មកមើលម្ដងមួយៗ។
" អូហូ! អាទន្សាយនេះស្លៀកខោអាវ ថ្លៃជាងយើងទៀត គិតថាខ្លួនឯងជាកូន មហាសេដ្ឋីមែន? ឆឹស! "
បានមើលខោអាវប្ដីហើយ នាយក៏កើតជំងឺជ្រេញគេចេញមកភ្លាម មិនមែនច្រណែនទេ គ្រាន់តែវាហួសចិត្ត ខោអាវក្នុងវ៉ាលីសុទ្ធតែមិនទាន់ ផ្ដាច់ផ្លាក សុទ្ធតែថ្មីទាំងអស់ គ្មានមួយណាកញ្ចាស់ទេ។" អេ! អាវសិស្ស? នេះកូនទន្សាយរៀននៅវិទ្យាល័យ ហូ..."
លើកខោអាវមួយឈុតទៀត នាយក៏ឃើញមានផ្លាកមួយនៅជាប់អាវ បញ្ជាក់ឈ្មោះសិស្សនិងឈ្មោះសាលារៀន ទើបធ្វើឲ្យ ថេហ៍ ដឹងបានភ្លាមថានាយរៀននៅវិទ្យាល័យ។