ភាគ66 «រដូវស្លឹកឈើជ្រុះក្នុងសុបិន្ត»🍃🍂

1.4K 66 2
                                    

( <ព្រឹកឡើង🌞🌝🌟🌟🌟🍃🍃🍃🍂🍂🍂>
<ទីក្រុងក៏ឈានដល់រដូវស្លឹកឈើជ្រុះ🍃🍂>
{ ពន្លកនៃកូនស្លឹកក៏គ្មាននៅនឹងដើមឈើទេ ដោយសារនេះជារដូវស្លឹកឈើជ្រុះ។ រស្មីចែងចាំងស្រាលៗ អាកាសធាតុត្រជាក់បន្តិចនៅពេលរសៀល ធ្វើឲ្យក្នុងទីក្រុងនេះស្រស់ស្រទន់ នៅពេលចូលដល់រដូវស្លឹកឈើជ្រុះ។ ពេលវេលា នេះទីក្រុងគឺមានសោភ័ណ្ឌភាពស្អាតជាពិសេសទាក់ទាញអារម្មណ៍របស់មនុស្សគ្រប់រូប។ ក្នុងអាកាសធាតុ បរិសុទ្ធ ខ្យល់បក់រំភើយ រស្មីចែងចាំងស្រទន់ភ្លឺឆ្លុះម្លប់ឈើ រស្មីភ្លឺស្រទន់នៅរដូវស្លឹកឈើជ្រុះនេះគ្របដណ្តប់គ្រប់លើដងវិថី។
ស្លឹកឈើជ្រុះតាមដងផ្លូវបង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាតនិងរ៉ូមែនទិក ផ្ទៃមេឃខៀវថ្លា។ ទីក្រុងបានឈានចូលរដូវស្អាតបំផុតប្រចាំឆ្នាំ។ វិថីបុរាណស្អាតៗ ជាមួយនឹងផ្ទះចាស់តូចៗក្រោមម្លប់ដើមឆ័ត្រព្រឹកព្រហៀមធ្វើដំណើរតាមដងវិថីក្នុងអាកាសធាតុត្រជាក់តិចៗ កង់ចាស់ៗដឹកផ្កាដ៏ ស្រស់ស្អាតពីជាយទីក្រុងហាក់បីដូចជានាំមកនូវបរិយាកាសរដូវស្លឹកឈើជ្រុះមកឲ្យប្រជាជនក្នុងទីក្រុងបានទស្សនា។ នាព្រឹកព្រលឹមដ៏សុខសាន្តត្រាន ប្រជាជនក្នុងទីក្រុងកំពុងហាត់កីឡាក្នុងបរិយាកាសបរិសុទ្ធ តាមសួនច្បារចំការស្នេហ៍
ក្នុងទីក្រុង។ វាពិតជាល្អណាស់ប្រសិនបើមានដៃគូរស្នេហ៍ មួយគូរកំពុងសារសងគ្នានៅមុខមាត់ទនេ្លនារដូវស្លឹកឈើជ្រុះ
ព្រោះវាពិតជារ៉ូមែនទិកខ្លាំងណាស់😊🍃🌟វាអាចធ្វើឲ្យដៃគូរស្នេហ៍មួយគូរនោះមានភក្តីភាព និងចំណងស្នេហ៍កាន់ តែមាំ។ បក្សាបក្សីកំពុងប្តូរពីមែកឈើមួយទៅមែកឈើមួយ ទៀត។ ផ្ការាប់រយទងក៏ស្រពោនទៅតាមវាយោរ។ ក្រឡេក
មកមើលឯណ្ណេះវិញ យ៉ាងមុិចនឹង?🤨គឺមាននារីម្នាក់កំពុង
ឈរមើលស្លឹកឈើជ្រុះតែម្នាក់ឯង យ៉ាងកន្តោចកន្តែង។ នាងកាន់កែវកាហ្វេក្តៅមួយកែវឈរសម្លឹកស្រទាប់ស្លឹកឈើជា
ច្រើនរយសន្លឹកធ្លាក់ចុះមក នាងក៏ញញឹមឡើងទាំងសប្បាយ
ចិត្តនឹងសម្រស់រដូវស្លឹកឈើជ្រុះនេះ។ ភ្លាមៗនោះស្រាប់តែ
មានអ្វីម្យ៉ាងកំពុងធ្លាក់ចុះមក។ នារីម្នាក់នោះកំពុងមើលឡើងទៅលើ សភាពនាងគឺដូចជាមនុស្សកំពុងកើតទុក្ខចឹង តែដល់
ពេលនាងបានមើលអ្វីដែលធ្លាក់ចុះមក នាងក៏មានអារម្មណ៍ថារំភើបដោយមិនដឹងខ្លួន។ នាងក៏មើលឡើងទៅលើ ឃើញមានពន្លឺចម្លែកកំពុងធ្លាក់មកពីលើមេឃមានពណ៌មាសចែងចាំងភ្លឺភ្លេកយ៉ាងស្អាត។
<វាក៏បានធ្លាក់មកដល់ដី តែក៏មិនមែនដីដោយសារជារដូវ
ស្លឹកឈើជ្រុះទើបមានសន្លឹកស្លឹកឈើធ្វើជាកម្រាលឲ្យរបស់
នោះធ្លាក់មក។>
..........: អ្អឺម.....ជាស្អីនឹង?
..........: អាំង្ងា៎....អាំង្ងាៗៗៗ........😭😭
តាមពិតទៅពន្លឺចែងចាំចុះពីលើមេឃមកនេះគឺជាទារកតូចតើ។ មុិចនឹងអាចទៅរួច?🤔 ទារកនោះកំពុងស្រែកយំដោយ សេចក្តីភ័យខ្លាច នារីម្នាក់នោះក៏លើកទារកនោះមកបីដើម្បី
កុំឲ្យគេយំ ស្រាប់តែទារកនោះក៏លែងយំពិតមែន ថែមទាំង
មើលមុខនារីម្នាក់នោះទាំងញញឹមញញែមគួរឲ្យស្រឡាញ់
ណាស់។
.........: មុិចក៏ទារកនេះគួរឲ្យស្រឡាញ់អីយ៉ាងនេះ?
ភ្នែកទារកមូលក្រឡង់ដូចព្រះចន្ទ ថែមទាំងមានពណ៌គួរជាទី
ចាប់អារម្មណ៌ គឺប្រដូចនឹងត្បូងគ្រីស្តាល់ពណ៌ទឹកសមុទ្រអញ្ចឹង។ មើលយ៉ាងណាក៏គួរឲ្យស្រឡាញ់ដែរ។ ទារកនោះ
កំពុងប្រលែងលេងនឹងនារីម្នាក់នោះ។
........: អ៉ឹម.....មុិចក៏គួរឲ្យស្រឡាញ់ម្ល៉េះ? <ញញឹម>
រំពេចនោះ....ទារកនៅលើដៃនារីម្នាក់នោះក៏ហោះចេញពី ដៃនាងដូចជាវេទមន្តអញ្ចឹង។ វាបានហោះឡើងទៅលើមេឃ
យ៉ាងខ្ពស់ធ្វើឲ្យនារីម្នាក់នោះភ្ញាក់ផ្អើរជាខ្លាំង។ ភ្លាមនោះក៏
មានសន្លឹកឈើមួយយ៉ាងធំជ្រុះចុះមកពីមែក នាងក៏ឡើងទៅ លើស្លឹកឈើនោះដើម្បីតាមទារកនោះ។ នាងក៏ហោះទៅ តាមទារកនោះដោយយាន្តជំនិះរបស់នាងគឺស្លឹកឈើ។ រួចក៏
មកដល់ទារកនោះមែន។ ទារកនៅតែញញឹមយ៉ាងគួរឲ្យ
ស្រឡាញ់ដដែរ។
.........: ឯងមិនអីទេមែនទេ?
បន្តិចក្រោយមកទារកនោះក៏រលាយជាលំអង រាប់រយគ្រាប់
ហើយក៏ផ្តុំគ្នាបានជាត្បូងពណ៌មាសមួយ រួចមកត្បូងនោះក៏
ហោះមកសំដៅនារីម្នាក់នោះយ៉ាងលឿងទ្លោយសំដៅមក
បុកពោះនាងពេញទំហឹង ធ្វើឲ្យនាងធ្លាក់ពីលើស្លឹកឈើ រួចក៏ធ្លាក់ពីលើមេឃចុះមក។
........: អ្អាយយយយយយយយយយ.........! <ស្រែក> )

រឿង«ភ្លើងប្រែស្នេហ៍»🔥 Where stories live. Discover now