ភាគ110

1.4K 62 5
                                    

រយៈពេល២ថ្ងៃកន្លងផុតទៅ
ថ្ងៃនេះជាថ្ងៃចុងបញ្ចប់ក្នុងការរស់នៅបន្ទប់អ្នកជំងឺ ជាងមួយអាទិត្យហើយដែលLisaរស់ក្នុងបន្ទប់នេះ ដោយមានការថ្នាក់ថ្នមមើលថែពីសំណាក់ស្វាមី និងម៉ាក់ប៉ារបស់នាង ក៏ប៉ុន្តែក្នុងចិត្តស្រីម្នាក់នេះពិតជាតូចចង្អៀតខ្លាំងណាស់ មិនអាចអោយអ្នកទាំង៣ជំនួសតំណែងមនុស្សសំខាន់របស់នាងបានទេ នាងតែងតែទន្ទឹងរងចាំការមកលេងរបស់Vជានិច្ច គេមកមើលនាងតែមួយភ្លេតក៏ចាកចេញទៅវិញ នាងនឹកគេ ចង់នៅក្បែរគេលើសពីនរណាៗទាំងអស់ មែនហើយ នេះជាក្តីស្រឡាញ់របស់នាងចំពោះគេគឺប៉ុនមេឃសាខា គ្មានអ្នកណាអាចមកជំនួសបាននោះទេ។ ប៉ុន្មានថ្ងៃនេះពិតជាហត់នឿយណាស់សម្រាប់អារម្មណ៍របស់Jungkook នាយហត់កាយ ហត់ចិត្ត តាំងពីប្រពន្ធចាប់ដឹងខ្លួនមក សម្តីមួយម៉ាត់ក៏នាងមិននិយាយរកគេដែរ ទោះជានាយបញ្ចុកអាហារ នាងញ៊ាំ! ពិតណាស់នាងព្រមទទួលញ៊ាំពីដៃរបស់គេ តែនាងមិនបានមើលមុខគេអីបន្តិចណាឡើយ ពេលដាក់អោយគេង នាងក៏គេងភ្លាម រកតែនាយនិយាយពាក្យGood nightដាក់មួយម៉ាត់ក៏មិនបាន នាងគេងខ្ទប់ត្រចៀកបាត់ ពេលដែលនាយបញ្ចុកអ្វីដែលធ្វើអោយប្រលាក់មាត់នាង ដៃនាយក៏នៅមិនស្ងៀមចង់តែប៉ះជូតអោយជ្រះ តែនាងមិនអនុញ្ញាតិឡើយ នាងមិនត្រូវការអោយគេមកជូតអោយនោះទេ នាងមិននិយាយរក មិនហៅនាយសូម្បីមួយម៉ាត់ មានតែពាក្យថា <លែងខ្ញុំ, ចេញទៅ, ក៉ំមកជិតខ្ញុំ, ខ្ញុំមិនញ៊ាំ, ហ្ហឹស> តែប៉ុន្មានម៉ាត់នេះឯង ពេលដែលនាយចង់កៀកកើយនាង។ នាងដូចជាអាក្រក់ជាមួយJungkookខ្លាំងណាស់។ អ្វីៗទាំងអស់គឺនាងចង់បានពីអ្នកផ្សេងដែលមិនមែនជាJeon Jungkook!

នេះជាគេហដ្ឋានរបស់Jin
Lisaអាចចាកចេញពីមន្ទីរពេទ្យបាន ហើយគ្រប់គ្នាក៏មកទទួលនាងមកផ្ទះវិញ តាមផ្លូវមកផ្ទះវិញនាងមិនមើលមុខនរណាម្នាក់ឡើយសូម្បីតែម៉ាក់នាង នាងអង្គុយក្នុងឡានយ៉ាងស្ងប់ស្ងៀមខុសពីធម្មតា ដែលនេះមិនមែនជាអត្តចរិករបស់Lisaកាលពីមុននោះទេ វាផ្លាស់ប្តូរចង់១០០ដឺក្រេពីចរិកនាងពីមុន គ្រាន់តែខ្វះ២៦០ដឺក្រទៀតនោះគឺនាងនៅឆ្នើងឆ្នៃដាក់គេដូចដើម នាងមិនដែលនៅស្ងៀមបានមួយនាទីណាទេ អ្នកណាដែលថាមិនស្គាល់កញ្ញាកំពូលឌឺ និងឆ្នាស់ឆ្នើមLisaនោះ តែឥឡូវនាងប្រែនាងជាក្មេងLiliដែលអង្គុយថ្មឹងសញ្ចឹងឆ្កឹះតែឯង ព្រះជាអ្នកដាក់ទោសនាងឬ?!
«ថ្នមៗ!» Jungkookចូលទៅគ្រាហ៌នាងចេញពីឡានពេលមកដល់ផ្ទះភ្លាម តែ...
«ក៉ំប៉ះ!!!!!!!» នាងស្រែកទៅគេមួយវ៉ាស់! មិនអោយគេចូលមកប៉ះពាល់នាងនោះទេ នាងស្អប់! ស្រែកហើយក៏កាន់ដៃប៉ានាង និងគេងកើយស្មាប៉ានាងហើយក៏ចូលទៅក្នុងផ្ទះ។ ចំណែកឯJungkookបានត្រឹមតែដើរតាមក្រោយ៣នាក់ម្តាយឪពុកកូនគេនេះទាំងតប់ប្រមល់ក្នុងចិត្ត។
Lisaទើបតែងើបពីឈឺ ដូច្នេះហើយម៉ាក់ប៉ានាងមិនចង់បង្ខំកូនអោយនិយាយរកJungkook ឬធ្វើអ្វីដែលនាងមិនចង់នោះទេ ខ្លាចថាប៉ះពាល់ដល់សុខភាពរបស់នាង ធ្វើអោយនាងវិលទៅសភាពដើមដេកស្តូកស្តឹងវិញ។ ពួកគាត់ក៏នាំLisaទៅសម្រាកនៅក្នុងបន្ទប់ រួចដណ្តប់ភួយអោយនាងគេង នាងក៏គេងទៅ មិននិយាយអីមួយម៉ាត់សោះ។
«Lisa! បន្តិចទៀតម៉ាក់អោយអ្នកបម្រើយកបបរមកអោយណា!» អ្នកស្រីIreneអង្គុយក្បែរដំណេកLisa រួចអង្អែរក្បាលប្រាប់ទៅកូន។ ឯនាងមិនតប មិនទាំងងួកក្បាលផង តែអ្នកស្រីក៏មិនបង្ខំកូនអោយនិយាយ ឬងួកក្បាលដែរ ដឹងតែបន្តិចទៀតបបរនឹងលើកមកដល់ នាងច្បាស់ជាញ៊ាំ។
«Jungkookមើលប្អូនផងណាកូនណា?! បើនាងតវ៉ាស៉ំអីអោយនាងទៅ ក៉ំជំទាល់ចិត្តនាងអីណាកូន ម៉ាក់ខ្លាចនាងវិញទៅរកសភាពដើមវិញ» រៀបនឹងចេញទៅ អ្នកម៉ាក់ក៏មិនភ្លេចផ្តែផ្តាំJungkookខ្លះដែរ! អ្នកស្រីដឹងច្បាស់ថាLisaនឹងមិនសុកចិត្តយកអ្វី ឬទទួលទង្វើអ្វីពីJungkookនោះទេ នាងចង់បានតែបងVរបស់នាងម្នាក់គត់ តែណាស់ហើយធ្វើតាមចិត្តនាងសិនទៅ ព្រោះពេលនេះនាងដូចមនុស្សថ្មីផ្សេងយ៉ាងអ៊ីចឹង ចាំនាងស្បើយពីជំងឺចាំគិតទៀត។
«បាទ!» នាយហាសម្តីពិរោះតែខ្សោះជាតិ គ្រប់គ្នាបានតែត្រឹមដកដង្ហើមមើលមុខគ្នាអាណិតLisa មិនដឹងនាងជានរណាទេពេលនេះ ស្ងប់ស្ងៀមខ្លាំងណាស់ សម្តីដែលញ៉ែតៗដូចជាកញ្ចែកាលពីមុនលែងមានឮទៀតហើយក្នុងផ្ទះនេះ។
«ប៉ាទៅហើយ!! តោះអូន» លោកJinទះស្មាJungkookបន្តិច រួចក៏ចេញទៅបាត់។
«បាទ!» នាយតបទៅលោកប៉ាក្មេង ហើយក៏បិទទ្វារបន្ទប់គ្រឹប! នាយក៏បែរសម្លឹងមើលទៅផែនខ្នងប្រពន្ធដែលកំពុងគេងបែរទៅម្ខាងមិនផ្ជុលមុខនឹងនាយសូម្បីបន្តិច នាយក៏ដោះអាវក្រៅចេញ ប្រលេះលេវអាវម្តងមួយៗ រួចក៏ដោះវាចេញបោះចូលកន្ទ្រក់អាវ ហើយដើរចូលបន្ទប់ទឹកបាត់។
ជាង១០នាទីក្រោយមក Jungkookក៏ចេញពីបន្ទប់ទឹកវិញ ដោយមានពាក់កន្សែងពោះគោនៅល្វែងខាងក្រោម នាយចូលទៅរុះរើអាវដែលត្រូវចិត្តយកមកពាក់ រួចក៏បាញ់ទឹកអប់ ឆីតៗៗៗៗៗ!!!! សព្វប្រាណ ហើយដើរទៅចំពីមុខប្រពន្ធមិនអោយឮសំឡេងសូម្បីបន្តិចខ្លាចនាងភ្ញាក់ តែនាយដឹងភ្លាមថាមនុស្សស្រីម្នាក់នេះ កំហូចមកទៀតហើយ! នាងមិនបានគេងទេ តែបែរជាធ្វើពុតជាគេង ពេលដែលនាយដើរមកដល់ក៏ខំធ្មិចភ្នែកយ៉ាងលឿនមិនអោយនាយដឹង តែក៏គេចមិនផុតពីកែវភ្នែកឆ្លាតវ័យរបស់Jungkookបានដែរ។
«គេងលក់ហើយ!» នាយដឹងថាប្រពន្ធមិនបានគេង តែនាយនិយាយនេះចង់ដឹងថាស្រីកំហូចម្នាក់នេះទ្រាំធ្មិចភ្នែកទាំងមិនងងុយដល់ពេលណាទៀត។ នាយក៏ដើរទៅអង្គុយជិតដំណេករបស់នាង ចង់ដឹងថានាងក្រោកចេញពីគេឬអត់?! ចម្លើយនោះគឺនាងនៅធ្វើពុតជាគេងដដែរ។ Jungkookញញឹមឡើងមកបន្តិច រួចក៏បន្ទន់ក្បាលម្តងបន្តិចៗហាក់ចង់ថើបប្រពន្ធ ភ្លាមៗនាងក៏ក្រោកវ៉ឹបឡើងមក ព្រោះតែទទួលដឹងពីចំហាយក្តៅនៃដង្ហើមនាយ មិនចង់អោយគេថើប។ នាងថយឆ្ងាយពីគេយ៉ាងឆ្ងាយទៅដំណេកម្ខាងទៀតឯណ្ណោះ រួចក៏ក្រលំភួយជិត ក! Jungkookក៏សើចបន្តិចឡើង តែនាយមិនបានសើចសប្បាយចិត្តទេ គឺសើចចំអន់អោយខ្លួនឯង ទោះបីជានាងធ្វើពុត ឬមិនធ្វើពត់ក៏ដោយ នាងនៅតែចង់នៅឆ្ងាយពីគេដដែរ នាងស្អប់ខ្ពើមគេខ្លាំងយ៉ាងនេះមែនទេ?! នាងជានរណាទៅ មិនមែនLisaទេមែនទេ??!
«បើមិនគេងទេ ទៅងូតទឹកនឹងអាលបានមកញ៊ាំបបរ?!» នាយនិយាយទាំងមុខស្មើរធេង មិនញញឹមសូម្បីបន្តិច។ ឯLisaពេលដែលឮហើយក៏មិននៅស្ងៀមដែរ រត់ចេញពីគ្រែយ៉ាងលឿនដូចរន្ទះ បិទទ្វារបន្ទប់ទឹក ឮសូរតែ គ្រឹប!!! យ៉ាងខ្លាំង ធ្វើអោយJungkookរេលភ្នែកទៅមើលដោយភ័យបន្តិចដែរ តែក៏ធ្វើជាធម្មតា។
ជាង២០នាទីទើបLisaចេញពីបន្ទប់ទឹកវិញ និយាយទៅនាងផ្លាស់អាវសិតសក់រៀបចំខ្លួនម៉ាស្អាតនៅក្នុងបន្ទប់ទឹកតែម្តង មិនបានចេញមកក្រៅនោះទេ មកពីនាងមិនចង់អោយអ្នកខ្លះមកនិយាយរកនាង នាងធុញ!!!
«មកនេះមក!!» ដោយឃើញថានាងនៅអេះអុញមុខបន្ទប់ទឹក ព្រោះJungkookឡើងលើគ្រែរបស់នាង កំពុងតែកូរបបរអោយបាត់ក្តៅនឹងអាលបានបញ្ចុកនាង តែនាងមិនចង់ចូលទៅជិតគេទេ ទើបគេហៅនាងអោយចូលមក។ មិននៅយូរ Lisaក៏ចូលទៅគេងនៅលើគ្រែ តែភ្ជាប់នឹងទឹកមុខស្ងួត មិនសើច មិនញញឹម មិននិយាយរកនរណាម្នាក់ដដែរ។
«ពិបាកនិយាយគ្នាមែន!!» នាងឡើងលើគ្រែភ្លាមក៏ខិតទៅឆ្ងាយពីគេចង់១០០០ម៉ែត្រ ហើយមិនសូម្បីតែមើលមុខគេ ទើបJungkookចេញពីគ្រែ ទាញយកកៅអីដែលនៅម្ខាងមកអង្គុយក្បែរនាង។ «ហា! មាត់មក?!» នាយក៏ដួសបបរបញ្ចុកនាង តែ...
«អ្អយយយយ!!!!!!» ពិតជាអាក្រក់ណាស់ Lisaមិនបាននិយាយរកគេ ថែមទាំងពេលគេដួសបបរអោយញ៊ាំ នាងរុញដៃគេចេញទៀត ធ្វើអោយទាំងដៃ ទាំងចានបបរស្រោចពេញខ្លួនប្រាណរបស់Jungkook នាយរលាកសព្វប្រាណ នេះបបរទើបតែចំអិនរួច វាក្តៅខ្លាំងណាស់ មិនអោយរលាកទើបចម្លែក ឯLisaងាកទៅផ្សេងមិនបារម្ភ មិនខ្វល់ខ្វាយថាបបរនោះស្រោចលើខ្លួនJungkookក្តៅប៉ុណ្ណាទេ នាងនៅតែធ្វើមុខស្ងួតមិននិយាយរកគេ ឬស៉ំទោសគេអីមួយម៉ាត់ណាឡើយ។
«អូន...!!!!» នាយប្រញាប់ក្រោកចេញពីកៅអី ចង់ស្តីថាអោយប្រពន្ធ ប៉ុន្តែដៃចង្អុលដែលនាយចង្អុលប្រពន្ធក៏បានត្រឹមតែក្តាប់ចូលគ្នាវិញ គេខំខាំធ្មេញសង្កត់បេះដូងអោយនៅធម្មតា ពេលនេះគេក្រហល់ក្រហាយពេញទាំងខ្លួនប្រាណហើយ វាក្តៅ ក្តៅខ្លាំងណាស់ រួចនាយក៏ចូលទៅបន្ទប់ទឹកដើម្បីត្រាំទឹកត្រជាក់អោយបាត់រលាក ទ្វារបន្ទប់ទឹកបិទ ឮសូរតែ ផាំង!!!! ខ្លាំងលើសពីខ្លាំងហើយ នេះកម្លាំងដៃមនុស្សប្រុស អ្នកណាក៏ចេះខឹងដែរគ្រាន់តែការខឹងនោះមានដែនកំណត់ សំណាងហើយដែលនាយមិនជះកំហឹងដាក់មនុស្សស្រីក្បាលរឹងខ្លះ ខំអីកម្លាំងនៃការរុញទ្វារនេះដាក់ទៅលើនាង ប្រាកដជាបាក់ឆ្អឹងជាកំណាត់ៗជាមិនខាន។
ចំណែកឯអ្នកដែលដឹងខ្លួន អង្គុយនៅលើគ្រែញ័រចំប្រប់តែឯង សំឡេងយ៉ាងខ្លាំងអម្បាញ់ម៉ិញនេះធ្វើអោយនាងញ័រពេញទាំងទួលប្រាណអស់ហើយ នាងមិនដែលឃើញគេខឹងខ្លាំងដល់ថ្នាក់នេះទេ នាងភ័យ ភ័យខ្លាចជាខ្លាំង រកយំក៏យំមិនចេញ ព្រោះនាងជាមនុស្សរំអួយស្រាប់ តែហាក់ដូចជាកែប្រែទម្លាប់មកជាមនុស្សចាស់ដឹងរឿងច្រើនហើយ បើសិនជាដូចពីមុន ម្ល៉ោះពេលនេះនាងយំបាត់ទៅហើយ ក្មេងពីមុនបាត់ពីលោកិយនេះហើយ។
២០នាទីក្រោយមក Jungkookក៏ចេញពីបន្ទប់ទឹកវិញ ទាំងដោះអាវចេញនៅសល់តែខោខ្មៅរបស់កំលោះសង្ហាដែលតែងតែពាក់។ នេះបានជះបង្ហាញស្តែងៗអោយឃើញថា លើខ្លួនប្រាណគេ ពីត្រឹម ក ដល់ចង្កេះ និងរហូតដល់កន្លែងផ្សេងផងក៏មិនដឹង វាក្រហមង៉ាង ក្រហមហើយមានកន្ទួលទៀត ដោយសារតែឥទ្ធិពលនៃបបរក្តៅមួយចាននោះ ហើយអ្នកដែលបានសាងរឿងនេះឡើង អង្គុយឱបជង្គង់ ឱនមុខចុះបន្តិច ដូចក្មេងកំហូចដែលដឹងកំហុសតែមិនស៉ំទោស! នាងក៏រេលភ្នែកសម្លឹងមើលគេមួយភ្លេតៗដែរ ឃើញថាគេកំពុងឈរមុខកញ្ចក់សម្លឹងមើលរូបរាងខ្លួនឯង ដោយលើខ្លួនគេក្រហមពិតមែន ដូចមនុស្សរលាកភ្លើងយ៉ាងអ៊ីចឹង ក៏ប៉ុន្តែLisaនៅតែហីៗមិនខ្វល់ពីគេដដែរ។
នាយដែលក្តៅពេញទាំងប្រាណក៏យកថ្នាំបំបាត់ការឈឺចាប់ និងរលាកមកលាប តែមុននឹងលាប គេក៏សម្រាតខោខ្លួនចេញនិងយកកន្សែងមករ៉ំ ពុទ្ធោអើយ!!! នេះនាយរលាកនៅលើភ្លៅទៀត ចុះកន្លែងផ្សេងរលាកដែរទេណ៎?! បើរលាកនោះ ប្រាកដជាក្រហល់ក្រហាយខ្លាំងជាមិនខាន មើលទៅទឹកមុខនាយ បញ្ចាក់ថារបស់នោះក៏រលាកដែរ អួយ...ឈឺចាប់ណាស់។
«ហ្ស៉ឺត...!!!!!!!!» នាយងើយ ក ឡើងលើ បណ្តេញការឈឺចាប់ចេញពីខ្លួនអោយអស់ពេលដែលថ្នាំដែលលាបលើខ្លួននាយពឺតផ្សារដល់កំពូល បូករួមនឹងការឈឺចាប់ស្រាប់ក៏បណ្តាលអោយនាយទ្រាំក្តាប់ដៃឈឺដូចគេចាក់តែម្នាក់ឯង។ ភ្នែកមួយគូរក៏រេលមកមើលនាយម្តងទៀត ទាំងធ្វើភ្នែកក្រឡាប់ចាក់ កេះក្រចកខ្លួនឯងចុះឡើងៗស្ទើរតែដាច់ក្រចកទៅហើយ នាងមើលទៅដូចភ័យៗ ពេលដែលរូបរាងស្វាមីក្រហម ហើយនាយឈឺពេលដែលលាបថ្នាំទើបបណ្តាលអោយនាងដឹងថាគេឈឺ និងរលាកខ្លាំងគម្រិតណា តែស៉ំទោសមួយម៉ាត់ពីមាត់របស់នាងក៏គ្មាន ក្នុងបន្ទប់នេះគ្មានសំឡេងអ្វីឡើយក្រៅពីសំឡេង ហ្ស៉ឺត!!!!!!!!! របស់Jungkookតែម្នាក់។

រឿង«ភ្លើងប្រែស្នេហ៍»🔥 Tempat cerita menjadi hidup. Temukan sekarang