KOOK: គឺជំពាក់ថ្ងៃផ្សំដំណេក។
LISA: <ភ្ញាក់ព្រឺត> ហ្ហយយយ.........ឆ្គួតណាស់។
KOOK: ឬមួយនាងមិនចង់សងទេ?
LISA: <អារម្មណ៍ស្រពិចស្រពិល> ឆ្គួត......អាឆ្គួតឯងនេះ
គិតតែរឿងផ្តេសផ្តាសបែបនេះ?
KOOK: ចុះពេលណាបាននាងសង?
LISA: គឺ.....គឺ.....លោកឯងយកហើយ ហើយតា៎។
KOOK: ថាមុិច ស្តាប់មិនសូវបាន។
LISA: <អៀន> ក្រែងលោកយកវាហើយរួចហើយតើ។
KOOK: ចុះបើខ្ញុំចង់បានម្តងទៀត?
LISA: <និយាយទាំងខឹង> ទៅយកពីនាងJenទៅ?
KOOK: <ខឹង រួចច្របាច់កដៃLisaមួយទំហឹង> កុំនិយាយ
ឈ្មោះអូនJenទៀត? អូនJenមិនមែនជាស្រីដូច
នាងទេ។
LISA: <ទំលាក់ទឹកមុខចុះភ្លាមៗ> ស្រីដូចខ្ញុំយ៉ាងមុិច?
<និយាយទាំងមុខស្មើ>
KOOK: <មើលមុខLisa> នាង...................
LISA: ខ្ញុំជាស្រីមិនល្អ តើមែនទេ? <មុខស្មើ>
KOOK: Li....sa............
LISA: មែន.........គ្រប់គ្នាគិតថាខ្ញុំនេះវាអាក្រក់ណាស់។
ជាស្រីមិនល្អ រួមទាំងលោកផងដែរ។
KOOK: គឺ........ខ្ញុំ.......មិនបានន័យចឹងទេ។
LISA: គ្រប់គ្នាគេគិតថានាងJenនោះវាល្អណាស់ គ្រួសារ
វានោះល្អណាស់ ទាំងដែលម៉ាក់វានោះ ដៀមដាម
ម៉ាក់ខ្ញុំមិនដាច់មាត់ ហើយនៅជួរគ្នីគ្នារមកចង់ធ្វើបាប
ម៉ាក់ខ្ញុំទៀត។ លោកសាកគិតមើលវាឈឺចាប់ប៉ុណ្ណា
បើលោកជាកូននោះ? ពេលគេធ្វើបែបនេះដាក់ម៉ាក់
ខ្លួនបែបនេះ? <ស្រក់ទឹកភ្នែក>
KOOK: គឺ............ខ្ញុំទៅជួយម៉ាក់នាងនឹងហើយ កាល
នោះមីងIreneជិតនឹងមានគេជៀរមុខទៅហើយ។
LISA: ចាំបានល្អ។ ខ្ញុំភ័យស្ទើរស្លាប់ពេលលឺបែបនោះ។
KOOK: តែមីងJisooនិងអូនJenគ្មានគំនិតអាក្រក់លើម៉ាក់
នាងទេ ទោះអាម្នាក់នោះវាទំលាក់កំហុសលើម៉ាក់
អូនJenក៏ដោយ តែខ្ញុំគិតថាមីងJisooគ្មានថ្ងៃធ្វើ
បែបនោះជាដាច់ខាត។
LISA: ចឹងលោកក៏ជឿមែនទេ? ថាម៉ែកូនគេ2នាក់នោះជា
ស្រីល្អ ម្តាយនាងJenនោះដើរប្រាប់គេថាម៉ាក់ខ្ញុំនេះ
ជាស្រីដណ្តើមប្តីគេ ហើយថែមទាំងចោទថាជាស្រី
លក់ខ្លួនទៀត។ តាំងពីកើតមកប៉ាមិនដែលស្រឡាញ់
ខ្ញុំ។ ប៉ាស្រឡាញ់តែនាងJen អាBamដែលជាកូន
ដើមគាត់នោះ សូម្បីតែខ្ញុំទៅបរទេសបាត់ក៏ប៉ានៅ
លួចមករកកូនដើមគាត់ទាល់តែបាន លោកសាក
ទាយមើលថាទ្រូងម៉ាក់ខ្ញុំឈឺពិនណា? ម៉ាក់ស្រឡាញ់
ប៉ាណាស់ តែប៉ាមិនសូវខ្វល់ពីគាត់ទេ ទើបតែឥឡូវ
ទេដែលល្អគ្រាន់បើជាងមុន។ ហើយនាងJen......
នាងកូនសំណប់ចិត្តប៉ាខ្ញុំ កាលពីថ្ងៃកំណើតខ្ញុំ ក៏ជិត
ដល់ថ្ងៃកំណើតវាដូចគ្នា កាលនោះខ្ញុំអាយុ11ឆ្នាំ នាង
Jenប្រហែល12ឆ្នាំ ប៉ាបានទិញកូនតុក្តតាដែលដូចខ្ញុំ
លេងនៅផ្ទះនោះឲ្យខ្ញុំ1 តែនាងJen...លោកដឹងទេ
ថាប៉ាទិញអីឲ្យវា? គឺតុក្តតាដែរ...តែតុក្តតាវាធំណាស់
គឺតុក្តតាកូនក្រមុំដ៏ធំមួយ។ ខ្ញុំច្រណែនណាស់លោក
ដឹងទេ...ខ្ញុំយំប្រាប់ម៉ាក់ ម៉ាក់ក៏ប្រាប់ខ្ញុំថា ឲ្យខ្ញុំនេះ
ដណ្តើមរបស់ដែលនាងJenបាននោះមកវិញឲ្យ
អស់។ ខ្ញុំក៏ដណ្តើមលោកចេញពីវាបាន តែគ្មានបាន
ប្រយោជន៍សោះ នាងឆ្គួតJenនោះវាក៏ដណ្តើម
មនុស្សដែលខ្ញុំស្រឡាញ់ទៅបាត់ដូចគ្នា។ នាងនោះ
វាសាហាវជាងការគិតរបស់ខ្ញុំទៅទៀត។ <យំ>
KOOK: <លែងមានពាក្យនិយាយ>
LISA: <យំយ៉ាងខ្លាំង> កាលព្រឹកមុិញលោកដឹងទេ?
នាងJenនោះវាបញ្ឈឺខ្ញុំខ្លាំងណាស់។
KOOK: ត្រូវហើយ...ព្រោះនាងក៏បញ្ឈឺអូនJenដូចគ្នា។
LISA: មិនមែនបញ្ឈឺធម្មតាទេ នាងនោះវាយកបងVធ្វើជា
ឧបករណ៍បញ្ឈឺ។ ម្ញិកម្ញក់ជាងអង្ទង់អាំងទៅទៀត។
KOOK: ព្រោះតែនាងអ្នកផ្តើមនឹងហើយ។
LISA: ឆ្គួត.....ស្តាប់ខ្ញុំសិន? លោកឯងស្រឡាញ់នាងនោះ
ណាស់មែនទេ? តែពេលនេះវា និងបងV.........🥺
ហឹក........ហិក....😭😭 <Lisaក៏យំ>
KOOK: យ៉ាងមុិច.........?
LISA: វាមានស្អីៗជាមួយបងVហើយ។ ហិក..ហិក..😭😭
KOOK: <ភ្ញាក់ផ្អើរ> នាងនិយាយស្អី?
LISA: <យំ> ......😭😭😭😭បងV......បងV និងនាង
Jen.........ហិក..........😭
KOOK: <ទប់អារម្មណ៍លែងនឹង> ពិតទេ........?
<Lisaក៏ងួកក្បាលទាំងយំ បញ្ជាក់ថាពិត>
KOOK: តែខ្ញុំមិនជឿ។
LISA: ហ្ហា៎ស...........? ខ្ញុំនិយាយមែនណាលោក។ <យំ>
KOOK: <កាន់ដៃLisaរួចអូស> មកនេះមក?
LISA: ទៅណា...........? អូយលែង.......ឈឺណាស់....?
ŞİMDİ OKUDUĞUN
រឿង«ភ្លើងប្រែស្នេហ៍»🔥
Romantizmស្នេហាដែលផ្តើមចេញពីគំនុំចង់សងសឹក និងចិត្តស្រឡាញ់ពីមនុស្សប្រុសទាំង2លើម្ចាស់ស្នេហ៍។ តែនាងមិនគិតថានឹងអស់ភាពបរិសុទ្ធដោយសារតែចង់លេងលោ្ខនមួយនេះខ្លាំងពេក។🌱💔 Writer: Park Jipich Writer Tiktok ID: pichpichbp Writer page: Pichpichbp_Novel ...