<បន្ទាប់ពីKookដើរមករកLisaនៅRestaurantក៏ជួប
នឹងSoojin😢>
<Kookចង់គេចចេញពីSoojin>
SOO: បងស្អប់ខ្ញុំដល់ម្លឹងមែនទេ?
KOOK: <ភាំង> បងមិនដែលស្អប់ទេ។
SOO: តែបងក៏គេចមុខពីខ្ញុំមករហូត។
KOOK: បងមិនបានគេចទេ។
SOO: ខ្ញុំនិយាយយ៉ាងណាក៏មិនឈ្នះបងដែរ។ បងមិនចង់
សូម្បីតែមើលមុខខ្ញុំបន្តិចមែនទេ?
KOOK: <ក៏ងាកមក> អត់ទេ។ តែអូនក៏ឈប់តាមបងទៀត
ទៅ?
SOO: ខ្ញុំមិនបានតាមបងទេ។
KOOK: បើមិនបានគឺល្អហើយ។
<Kookរៀបនឹងចេញ>
SOO: បងមិនអាចចងភ្ជាប់ទំនាក់ទំនងយើងទាំង2វិញបាន
ទេមែនទេ?
KOOK: <ងាកមកវិញ> ទំនាក់ទំនង......? បងមានទំនាក់
ទំនងជាមួយអូនតាំងពីពេលណា?
SOO: មែនហើយ។ បងប្រកែក.......ខ្ញុំទេដែរស្រឡាញ់បង
តែឯងមករហូត ហើយក៏រហូតមកដល់ឥឡូវ ក៏នៅតែ
ស្រឡាញ់បងដដែរ។
KOOK: <ដើរចូលទៅជិតSoojin> Soo......បងមិនបាន
ស្រឡាញ់អូនទេ អូនក៏ដឹងថាបងស្រឡាញ់អូនJen
ប៉ុណ្ណា?
SOO: តែអ្នកនាងJenក៏រៀបការនឹងលោកVរួចហើយដែរ។
បងនៅស្រឡាញ់នាងទៀត តើមែនទេ?
KOOK: <ភាំង> គឺ..................! តែបងក៏មានប្រពន្ធរួច
ហើយដែរ អូនក៏ឃើញ។
SOO: <សើចចុងមាត់> ហ្ហឺស៎......ខ្ញុំឃើញ.......ឃើញតើ
នៅទីនេះក៏មានទូរទស្សន៍ មានទូរសព្ទដែរ អ្នកណា
មិនដឹងនោះថាបងរៀបការនឹងកូនស្រីម្ចាស់
សណ្ឋាគារផ្កាយ5ដែលជាប៉ាបង្កើតរបស់អ្នកនាង
Jennieនោះ?
KOOK: បើដឹងគឺ........ល្អហើយ អូនមិនចាំបាច់នៅរងចាំក្តី
ស្រឡាញ់ពីបងទេ ព្រោះបងស្រឡាញ់ប្រពន្ធបង
ណាស់។
SOO: ឈប់ៗៗៗៗ.......! ឈប់សិនណា.......នេះអូនស្តាប់
ច្រឡំមែនទេ? ចុះអ្នកនាងJennieបងទុកនៅ
ទីណា?
KOOK: គឺ......អូនJen គេរៀបការហើយ បងមិនចង់សារើ
វិញទេ។
SOO: បងកុហកមិនសមទេ។ បងដឹងទេ ថានៅរៀនខ្ញុំពូកែ
ខាងអី ក្រៅពីផ្នែកគ្រប់គ្រង គឺចិត្តសាស្រ្តខ្ញុំពូកែ
ណាស់។
KOOK: បងក៏ដឹងថាអូនពូកែ។ អូនមានចំណេះដឹងណាស់
រូបសម្បត្តិក៏ស្អាតបាត អូនក៏អាចស្រឡាញ់មនុស្ស
ប្រុសល្អណាម្នាក់សម្រាប់អូនបាន។ កុំនៅចាំបងអី
បងមានប្រពន្ធរួចហើយ។
<និយាយចប់Kookក៏ដើរចេញ>
<បាន3ជំហ៊ាន>
SOO: អ្អយ........អ្អួយយយយ......................!
<Kookមិនបកក្រោយក៏ដើរទៅមុខបន្ត>
.....................................................................
.....................................................................
<Kookដើរទៅបាត់ស្រមោល>
SOO: <ស្រែក> អ្អាយយយយ............................!
<និយាយក្នុងចិត្ត: នាងLisa.......នាងស្រីមេធ្មប់
នាងJennie.....នាងស្រីបិសាច......2នាក់បងប្អូន
ឯងជាមារជ្រែកបេះដូងយើងច្បាស់ក្រឡែត តាំងពី
រៀន បងKookមិនដែលចាប់អារម្មណ៍យើងសូម្បី
បន្តិចដោយសារតែនាងឯងនាងJen រហូតមកដល់
ឥឡូវបងKookក៏ទៅរៀបការនឹងនាងស្រីធ្មប់Lisa
ធ្វើឲ្យបងKookរំលងយើងម្តងហើយម្តងទៀត។
ជាតិនេះនាង2នាក់បងប្អូនឯងត្រូវតែសងយើងមក
វិញឲ្យអស់? >
VOCÊ ESTÁ LENDO
រឿង«ភ្លើងប្រែស្នេហ៍»🔥
Romanceស្នេហាដែលផ្តើមចេញពីគំនុំចង់សងសឹក និងចិត្តស្រឡាញ់ពីមនុស្សប្រុសទាំង2លើម្ចាស់ស្នេហ៍។ តែនាងមិនគិតថានឹងអស់ភាពបរិសុទ្ធដោយសារតែចង់លេងលោ្ខនមួយនេះខ្លាំងពេក។🌱💔 Writer: Park Jipich Writer Tiktok ID: pichpichbp Writer page: Pichpichbp_Novel ...