ភាគ115

2.5K 77 1
                                    

     ២០នាទីក្រោយមក
     Jungkookក៏ចាកចេញពីបន្ទប់ទឹកវិញ ទាំងខ្លួនសើមដោយទឹកតិចៗ ទើបត្រូវការអោយនាយមានកន្សែងជូតខ្លួនមួយទៀត។ គេដើរមកហើយក៏ឃើញLisaកំពុងតែឱនមុខឱបជង្គង់អង្គុយលើឥដ្ឋយំនៅក្បែរជើងគ្រែពិតទៅតុសំអាងរបស់នាង។
     «...» នាយមិនបានសួរ ឬខ្វល់ពីLisaអីបន្តិចឡើយ ព្រោះប្រហែលជានាយខឹងមែនហើយ ទើបដើរបើកទូរខោអាវយកស្លៀកពាក់ធ្វើប្រងើយ។ ស្លៀកបានខោមួយ នាយក៏ឮសំឡេងដកចង្កាមាន់ លក្ខណៈយំឡើងដកចង្កាមាន់ ទើបប្រញាប់ងាក ក មើលទៅជើងគ្រែ នាយចង់ធ្វើជាមិនខ្វល់ តែថាLisaយំខ្លាំងណាស់ពេលនេះ នាងយំៗៗមិនឮសំឡេងឡើយ តែអាសំឡេងសឺតសតដកចង្កាមាន់ហ្នឹងមិនអាចទប់បានទេ តែទឹកមុខJungkookងាកទៅផ្សេងសិនទើបសម្រេចដើរទៅជិតLisaទាំងមិនទាន់ពាក់អាវ។
     «ក្មេងក្បាលខូចអោយយំអ៊ីចឹងខ្លះបានរៀង» នាយចូលទៅអង្អែរក្បាលLisaដែលកំពុងយំ យំយកតែមែនទែន។
     «Jungkookឈប់ស្រឡាញ់អូនហើយ!!! ហ្ហា៎ហឹក!!!😭😭» នាងងើយមុខមើលមកJungkook ទើបភ្នែកដែលក្រហមង៉ាងរបស់នាងស្តែងអោយដឹងថា នាងយំខ្លាំងប៉ុណ្ណា។
     «អ្នកណាថា?!»
     «Jungkookមិនខ្វល់ពីអូន!😭Jungkookមិនមកជួយលើកអូន ពេលអូនដួលម៉ិញនេះ!😭 Jungkookដើរទៅបន្ទប់ទឹកបាត់ Jungkookឈប់ស្រឡាញ់អូនហើយ!! ហ្ហីហ្ហីៗៗៗហឹក!!!😭😭» នាងឱនមុខឱបអង្អង់យំម្តងទៀត ហាក់គួរអោយអាណិតយ៉ាងខ្លាំង ណាមួយនាងប្រហែលជាគ្រិចជើងផងក៏មិនដឹង ព្រោះម៉ិញដួលមួយទំហឹង ឯJungkookវិញ នាយរំភើបផង មិនដឹងនិយាយប្រាប់ក្មេងថាម៉ិចផង នាងនិយាយមកគេផ្អែម ហៅសុទ្ធតែ បងអូន នរណាមិនភ្ញាក់នោះ កាលពីមុនហៅសុទ្ធតែ លោកខ្ញុំ !!
     «អ្ហុយ!!!!!» នាងភ្ញាក់ពីការយំបន្តិច ព្រោះដៃមាឌឌ៊ាំងៗបានឱបនាង ឱបទាំងជង្គង់នាងទៀត លើកឡើងហាក់មិនធ្ងន់សូម្បីបន្តិច គេក៏ដាក់នាងថ្នមៗទៅលើពូក។
     «ឈប់យំទៅ?! បើមិនអ៊ីចឹងទេ បងឈប់ស្រឡាញ់មែនទែនហើយ!» នាយយកដៃជូតទឹកភ្នែកប្រពន្ធដែលហូរចុះមកតក់ៗ ណាមួយក៏មិនដឹងថានាងលេងល្ខោននោះបានការអីដែរ មិនបានចំណេញអីបន្តិចណាផង។
     «អ៊ីចឹងបងមិនទាន់ឈប់ស្រឡាញ់Lisaទេមែនទេ?🥺»
     «នៅ!!»
     «ហ្ហឹក! អូនស្រឡាញ់បងជាងគេ!» នាងលូកដៃឱបចង្កេះJungkookព្រោះតែសប្បាយចិត្តដែលនាយមិនបានឈប់ស្រឡាញ់ខ្លួន។
     «ឆាប់បកស្រាយមកថា អូនពិតជាធ្វើពុតជាមិននិយាយរកបងពិតមែនទេ?» គេទាញនាងចេញពីចង្កេះសិន ដើម្បីនិយាយគ្នាអោយដឹងរឿង។
     «...គឺ...ចា៎!» នាងពេបមាត់រកយំដាក់គេបន្តិចមុននឹងនិយាយ។
     «ស្សឹក!!» នាយឱនមុខចុះហាក់ហួសចិត្តនឹងLisaខ្លាំងណាស់ ហេតុអីក៏នាងសម្តែងសមយ៉ាងនេះ មិននិយាយរកគេ ជេរគេ ដេញគេ មិនអោយនៅជិតអីបន្តិច។
     «ហើយប្រាប់មកថា ធ្វើអ៊ីចឹងធ្វើអី?»
     «អូនរងចាំបងនិយាយថា ទ្រាំនឹងចរិកអូនបាន!🥺 អូនចង់ឮពាក្យថា ទ្រាំនឹងចរិកអូន បាន!» មែនហើយ! Jungkookតែងតែនិយាយថា ស្អប់ចរិករបស់នាងណាស់ បើនាងក៉ំឆ្នាស់ ក៉ំឌឺរិតតែគួរអោយស្រឡាញ់! បែបហ្នឹង គេចង់អោយនាងសុភាព តែធ្វើយ៉ាងម៉ិចបើនាងកើតមកយកឆ្នាស់មកតាមទៅហើយ មនុស្សដែលទ្រាំនឹងចរិកនាងបាននោះជាមនុស្សដែលស្រឡាញ់នាងស្មោះហើយ មនុស្សស្រឡាញ់គ្នាសំខាន់ស្គាល់ចរិកគ្នាច្បាស់ និងព្រមទទួលយកអ្វីគ្រប់យ៉ាងដែលជាចរិកពិតរបស់គ្នា។
     «...» នាយក៏ឱនមុខចុះបន្តិចដែរ ព្រោះគេដឹងខុស បើស្រឡាញ់គ្នា ហេតុអីក៏ចង់អោយអ្នកម្ខាងទៀតកែប្រែចរិកទៅជាចរិកផ្សេង បើស្រឡាញ់គ្នា ទោះអ្នកម្ខាងចរិកយ៉ាងណា ក៏ខ្លួននៅតែស្រឡាញ់ដែរចាំបាច់អីត្រូវអោយនាងដូរចរិក?! បើនាយគិតត្រឹមចំណុចនេះតាំងពីយូរក៏មិនបែកគ្នាជិតមួយខែនេះមកដែរ។ បើនាយព្រមទទួលយកអ្វីៗទាំងអស់ដែលជារបស់នាង មិនហាស្តីអោយនាងកែប្រែ ម៉្លោះពេលនេះ អ្នកទាំង២ប្រាកដជារស់នៅមានសុភមង្គលជាមិនខាន។
     «បង...ដឹងទេ? ថាអូនយំរហូត យំចង់អោយបងនិយាយពាក្យនេះចេញមក អូនចង់អោយបងស្រឡាញ់តែអូនម្នាក់គត់🥺!»
     «ចុះបងប្រាប់ជាយូរមកហើយតើ ថាបងស្រឡាញ់តែអូនម្នាក់ទេ!»
     «អូនមិនជឿ!»
     «គិតតែអូនទេ! បងនិយាយមករហូតតែអូនមិនដែរយកបេះដូងបងទុកក្នុងនេះទេ!» នាយចង្អុលទ្រូងខាងឆ្វេងរបស់ប្រពន្ធបង្ហាញពីបេះដូង។
     «...» នាងពេបមាត់យំម្តងទៀត ព្រោះវាចាក់ដោត។
     «បងសួរអូនទៅចុះ បើឈឺដែរ ម៉ិចទ្រាំលេងល្ខោននេះយូរម្ល៉េះ? ម៉ិចមិនប្រាប់បងមក បងនឹងយល់!»
     «អូនចង់អោយបងយល់ដោយខ្លួនឯង!»
     «បងនឹងព្យាយាមយល់! តែបងចង់អោយអូនបកស្រាយថា អូនស្រឡាញ់លោកVខ្លាំងណាស់មែនទេ?» ត្រូវហើយLisaស្រឡាញ់Vសឹងអី ម៉ិចក៏សុកៗមកប្រែជាស្រឡាញ់នាយទៅវិញ។
     «អូនមិនចង់ឈឺចាប់ទេJungkook😭!! អូនស្អប់បងVណាស់!!! អូនស្អប់គាត់!!» នាងយំឆ្មុលទៅទ្រូងJungkook។
     «ស្អប់ម៉ិចក៏... បងមិនយល់ទេLisa»
     «អូនតែងតែបិទភ្នែកឃើញថ្ងៃនោះរហូតណាJungkook! ហ្ហឹក...អូនខ្លាចណាស់ អូនខ្លាចមនុស្សគ្រប់គ្នាដែលនៅជិតអូន គ្មាននរណាម្នាក់ស្រឡាញ់អូនទេ! បងដឹងទេ ពេលនៅកោះនោះ អូនឈឺណាស់ អូនចុកពោះស្ទើរស្លាប់ អូនចង់អោយមានអ្នកជួយ អូនក៏ឃើញបងVរត់មកពីចម្ងាយ អូនសប្បាយចិត្តណាស់ អូនគិតថាគាត់នឹងមករកអូន តែអត់ទេ! អត់ទេគាត់ទៅរកJen នាងបានឱបបងV! អូនវិញ...ហ្ហឹក! អូនវិញឈឺណាស់ គ្មានអ្នកណាមើលឃើញទេ ទាំងបងV! បងV...ហ្ហឹក មិនមើលអូនទេ! ពេលនោះទើបអូនដឹងថា មានតែបង...គឺមានតែបងម្នាក់គត់ដែលឱបអូន! បងលើកអូនដាក់ទូក អូនអរគុណបងណាស់Jungkook! អូនគិតថាថ្ងៃនោះអូនប្រាកដជាស្លាប់ជាមិនខាន អូនមិនសល់ដង្ហើមដកទេ អូនទើបភ្ញាក់ខ្លួន អូនចង់អោយបងលះបង់អូនចោល អូនចង់អោយបងរៀបការប្រពន្ធមួយទៀតពេលដែលអូនទៅបាត់! តែបង...បងបដិសេធគ្រប់ខសន្យា បងថែមទាំងនិយាយទៀតថា ប្រពន្ធបងមានតែម្នាក់ទេ គឺLisa!! អូនរំភើបខ្លាំងណាស់Jungkook រកពាក្យនិយាយមិនចេញទេ អូនក៏ភ្ញាក់ខ្លួនថា បើអូនមានជីវិត អូននឹងរស់ធ្វើជាប្រពន្ធល្អរបស់បងអស់មួយជីវិត តែពេលនោះអូនគិតថាអូននឹងស្លាប់ហើយ គ្មាន១%ណាដែលអូនគិតថាខ្លួនឯងរស់នោះទេ តែមិននឹកស្មានថាអូនបើកភ្នែកឡើងឃើញបងមុនគេ ខួរក្បាលអូនក៏ចាប់ស្រមៃភ្លាម អូនសប្បាយចិត្ត អូនចង់ហក់ទៅឱបថើបបងណាស់ តែមិនអាច!! អូនចង់សាកចិត្តបង! តែមិនគិតថាបងមិនយល់អ្វីសោះ អស់មួយខែនេះ អូនគិតថាបងនឹងនិយាយពាក្យថា ទ្រាំ! ទ្រាំនឹងចរិកអូនបាន ពេលនេះបងនិយាយហើយ! អូនស្រឡាញ់បងណាស់Jungkook»
     ឯJungkookផ្ចង់ស្តាប់ប្រពន្ធនិយាយតាំងពីដើមរហូតដល់ចប់ទើបយល់ន័យថានាងមានគំនិតអ្វី ភ្លាមៗនាយក៏ទទួលបានកាយឱបយ៉ាងពេញដៃពីប្រពន្ធ។
     «ចុះកាលដែលអូនចង់នៅក្បែរលោកVគ្រប់ពេលនោះ?»
     «អូនប្រាប់ហើយថាអូនចង់អោយបងទ្រាំនឹងចរិកអូន!»
     «ទ្រាំរឿងហ្នឹង?» នាយសួរមួយម៉ាត់យ៉ាងខ្លី តែមិនមែនសំណួរលេងសើចទេ ជាសំណួរសាច់ការ។
     «...គឺ...អូនចង់បញ្ឈឺបង!» នាងអៀនៗមាត់ក្នុងការនិយាយ ព្រោះចំចំណុច។
     «បញ្ឈឺបែបហ្នឹង??!» សំណួរសាច់ការសារជាថ្មី។
     «អោយបញ្ឈឺបែបណាចុះ?»
     «បែបនៀគ...!»
     «អេ៎ស...JUNG!!☺️» របៀបបញ្ឈឺនោះគឺ Jungkookបានក្តោបមុខLisaហើយថើបមាត់នាង។
     «អូនស្រឡាញ់បងណាស់ប្តីសម្លាញ់!!» បន្ទាប់ពីទទួលបានស្នាមថើបហើយ Lisaក៏ឱប! ឱបប្តីយ៉ាងណែនទាំងទឹកមុខញញឹមស្រស់។
     «ក៉ំដាស់អារម្មណ៍បងទៀតណា!» ដោយនាងសសៀរតែមកជិតដើមទ្រូងរបស់នាយឱបយ៉ាងណែនណាន់ ធ្វើអោយរបស់ខ្លះវាប៉ះគ្នា ព្រោះតែនាងភ្លេចខ្ទប់ ទើបវាលេចគល់ទ្រូងចេញមកបន្តិច។
     «បើអារម្មណ៍ដាស់បានសម្រេចហើយ ក៏អូនចាំបម្រើជានិច្ច» នាងមិនបានទាញភួយបិទគល់ទ្រូងទេ ថែមទាំងដកដៃចេញពីការឱបចង្កេះស្វាមី មកក្រលាស់សក់ចេញពីស្មា ពី ក អោយអស់យ៉ាងស៉ិចស៉ីទៀតផង បង្ហាញអោយឃើញកញ្ចឹង ក សខ្ចី រួមជាមួយផ្ទៃខាងលើនឹងពីទ្រូងឡើងទៅលើ យ៉ាងស្រស់ស្អាត អ្នកណាទ្រាំបាននោះ Jungkookក៏រឺតខោបន្តិចបន្ធូរវា រួចនិយាយ...
     «អ៊ីចឹងបានគួរអោយស្រឡាញ់» នាយទាញចង្កាប្រពន្ធក្រវីតិចៗដូចជាខ្នក់ខ្នាញ់ចង់ឆីនាងទាំងរស់យ៉ាងអ៊ីចឹង។
     «គេឡើងខ្យូតតាំងពីយូរមកហើយ»
     «ត្រូវ! ខ្យូតយូរហើយ តែបងទើបតែឃើញពេលនេះ»
     «អៅ!» នាងធ្វើមុខ ងរ។
     «អូយ!» ភ្លាមៗ ក៏Jungkookចាប់ផ្តើមប្រតិកម្មលើច្រមុះ វាក្រហាយណាស់ព្រោះជាស្នាដៃអ្នកខ្លះខាំ។
     «Jungkookបងយ៉ាងម៉ិចហ្នឹង?»
     «ច្រមុះបងឈឺណាស់ ឆ្មាខាំម៉ិញនេះ»
     «Legoមានបានខាំឯណា?» មកដល់ពេលនេះហើយនាងនៅតែល្ងឺរឿងផ្លូវវៀងដដែរ នាងមិនយល់ទាល់តែផ្លូវត្រង់បានយល់។
     «ហ៉ឺយ...ចុះអ្នកណាជាអ្នកខាំច្រមុះបង?» នាយតឹងទ្រូងមែនតើ និយាយត្រង់ទើបស្តាប់យល់។
     «អូន!» នាងឆ្លើយយ៉ាងខ្លី។
     «ត្រូវ!»
     «តែអូនមិនមែនឆ្មាទេ»
     «...» Jungkookមិនបាននិយាយ ក៏ព្រោះខឹង នាយ ងរ ម្តងហើយ។
     «ឈឺដែលទេបងសម្លាញ់» នាងចូលទៅស្ទាបច្រមុះJungkookតិចៗ វារៀងក្រហមឃើញស្នាមខាំតិចៗ នាងក៏ចូលទៅលួង។
     «ប្រាកដហើយ! សាកអោយបងខាំវិញទេ?»
     «ខាំមក?» នាងក៏លយ ក អោយគេ ចង់ខាំក៏ខាំវិញមក នេះនាងបញ្ចេញ ក សខ្ចីអោយគេខាំហើយតើ តែប្រយ័ត្នតែខាំហើយញៀនខាំទៀតណា។
     «អ្អា៎យ...ហិ...ហាហាJungkook...រសើប» នាងរសើប ក ក៏ព្រោះអ្នកខ្លះមិនត្រឹមតែថើបទេ គឺជញ្ជក់ទៀត។
     «យ៉ាងម៉ិច? បងមិនទាន់បានខាំផងក៏រសើបទៅហើយ ចុះអូនខាំច្រមុះបងនោះ មិនគិតថាបងឈឺប៉ុណ្ណាទេមែនទេ?» នាយមិនសុកចិត្តទេ គ្រាន់តែបឺតតិចក៏រសើប នាងត្រូវតែសងជំងឺចិត្តមកនាយតិចទៀតទើបសុកចិត្ត។
     «អ៊ីចឹងខាំកន្លែងផ្សេងទៅ អូនត្រៀមអោយ» នាងថាហើយក៏ខ្ចឹបភួយជាប់។
     «និយាយខ្លួនឯងទេណា?» នាយចង្អុលមុខប្រពន្ធដល់ច្រមុះកំហូចមួយនេះ ព្រោះថានាងល្បិចច្រើនស្រួលមិនស្រួលដល់កណ្តាលទីស៉ំបញ្ឈប់ទៅធ្វើយ៉ាងម៉ិច?
     «ចា៎! តែថាបឺតមាត់សិនមក?» ចុមយក្ស!!! នាងចេះលេងស្ទាយនឹងមកពីណា? អ្នកណាបង្រៀន?
     «...» Jungkookសើចញញឹមមួយភ្លេត រួចក៏ទាញចង្កេះនាងមលផ្អឹបជាប់នឹងទ្រូង ហើយក៏បឺតមាត់នាងទៅ។
     ហ្សុះ!!!! ភួយក៏របូត ព្រោះLisaឈប់ខ្ទប់ទៀតហើយ នាងលើកដៃទាំងពីរតោង ក ស្វាមីយ៉ាងស្អិត ថែមទាំងចាប់សក់នាយបោចតិចៗ ហាក់ស្រើបស្រាលដល់កំពូលណាអ៊ីចឹង។
     «អូនស៉ិចស៉ីពេកហើយLisa! ត្រៀមណា?» នាយដកមុខ ដកមាត់ចេញបន្តិចមកមើលខាងក្រោម ហើយក៏និយាយទាំងមុខក្រហមង៉ាង។
     «ចាំទទួលបងម្នាក់គត់» ថាចប់ ទាំងពីរនាក់ដង្ហក់មាត់រកគ្នា បឺតជញ្ជក់យ៉ាងរោលរាល ទ្រូងនិងទ្រូងប៉ះផ្អឹបគ្នាដូចដៃសំពះអ៊ីចឹង វាទល់ៗពេកពេលដែលប៉ះគ្នា ទើបដៃJungkookដៃរវៀមពេញខ្នងLisa លូកចូលទៅច្របាច់វាតិចៗតាមអំពើរចិត្ត បន្ទាប់មកJungkookក៏ទាញភួយមកគ្រប់ជិតខ្លួនទាំងពីរនាក់ បន្ទាប់មកក៏លូកលាន់ លាន់លូកតាមដែលស្វាមីភរិយាគេធ្វើ។😂☝️

រឿង«ភ្លើងប្រែស្នេហ៍»🔥 Donde viven las historias. Descúbrelo ahora