ភាគ109

1.3K 59 2
                                    

     «អត់! អត់! អត់ទេ...ក៉ំអី! ក៉ំ ក៉ំ ក៉ំ... លែងទៅ?! លែង?! លែង...!!!!!!!!!» អាការៈពេលនេះ បែបLisaកំពុងតែស្លុតអារម្មណ៍នឹងអ្វីមួយហើយ បានជាស្រែកឡើង ទាំងភ្នែកមិនបានបើក។ «លែងយើង...!!!!!!!!!!!!!!!!» មួយអស់សំឡេង នាងស្រែកមួយទំហឹង ខ្ទរពេញបន្ទប់អ្នកជំងឺ បន្ទាប់មកក៏បើកភ្នែកទាំងតក់ក្រហល់ ដកដង្ហើមជាប់ស្អេក។

បន្ទាប់ពីនោះ គ្រូពេទ្យក៏ដកបំពង់អុកស៉ីសែនដែលពាក់នៅច្រមុះLisaចេញ។
«Lisa!!!!» សំឡេងនិយាយតំណាលគ្នា។
«Lisa!😭Lisaអូនដឹងខ្លួនហើយ បងសប្បាយចិត្តណាស់!» Jungkookក៏ចូលទៅឱបនាងយ៉ាងណែន ព្រោះតែសប្បាយចិត្តដែលនាងដឹងខ្លួន។
«អ្អឹម!» នាងថប់ដង្ហើមខ្លាំងណាស់ពេលដែលស្វាមីឱបរីតនាងខ្លាំងយ៉ាងនេះ។ «ចេញទៅ! ចេញពីខ្ញុំទៅ!» Jungkookត្រូវបានខ្ទាតចេញLisa ដោយសារនាងច្រានគេចេញមួយអស់ដៃ។
«Li...Li...Lisa!» នាយKookត្រូវគម្លាតឆ្ងាយពីនាងបន្តិច នាយពិតជាចង់ឱបប្រពន្ធខ្លាំងណាស់ នាយចង់នៅជិតប្រពន្ធអោយយូរមិនចង់បែកពីនាងមួយវិនាទីណាឡើយ តែម៉ិចក៏នាងធ្វើបែបនេះដាក់ខ្លួននាយទៅកើត?! «Lisaអូន...!»
«អ្អាយយយយយយយយយ...!!!!!!!!!!!!!!!!!!!!!» នាងយកដៃខ្ទប់ត្រចៀកខ្លួនឯង រួចស្រែកននាលជើងចុះឡើងៗមួយទំហឹងមាត់ធ្វើអោយគ្រប់គ្នាស្លន់លើសពីស្លន់ស្លោទៅហើយ នាងមើលទៅដូចមនុស្សបាត់ការចង់ចាំយ៉ាងអ៊ីចឹង។ «ឆាប់ចេញទៅ! ក៉ំចូលមកជិតខ្ញុំ...!!!!!!!!! ក៉ំចូលមកជិតខ្ញុំអី ចេញទៅ?!!!!! ដោះលែងខ្ញុំទៅ ខ្ញុំខ្លាចហើយ លែងទៅ??!!!! លែង...!!!! ហឹក!» សាតិរបស់នាងពេលនេះបែរជាមើលមនុស្សជ៉ំវិញខ្លួន ឃើញជាពួកក្រុមSoojinទៅវិញ នាងខ្លាចខ្លាំងណាស់ ទើបខំស្រែកទាំងយំរហេមរហាម Jungkookពិតជាចង់ចូលទៅឱបក្រសោបនាងអោយបាត់ភ័យខ្លាំងណាស់ តែមិនអាចចូលបាន ព្រោះនាងក្រញែងខ្លួនពេញគ្រែដូចជាមនុស្សប្រកាច់ចាប់មិនឈ្នះយ៉ាងអ៊ីចឹង។
«ក្រាក!!! Lisa!!!! Lisaកូនម៉ាក់!!! កូនម៉ាក់ ហឹក😭!!!! កូនក៉ំកើតអីអោយសោះណាLisa ឮទេ? ក៉ំខ្លាចអី ឈប់ភ័យខ្លាចទៅ? ម៉ាកនៅទីនេះហើយ! ម៉ាក់នៅក្បែរកូនហើយ ឈប់យំទៅ? ឈប់យំទៅកូន? ម៉ាក់នៅជិតកូនហើយ កូនមាសម្តាយ! ឈប់ខ្លាចណាកូនណា!» ប្តីប្រពន្ធមួយគូរក៏បើកទ្វាចូលមក អ្នកស្រីIreneចូលមកដល់ភ្លាម អ្វីដែលនឹកស្មានមិនដល់នោះគឺកូនស្រីសំណព្វចិត្តភ្ញាក់ដឹងខ្លួនវិញហើយ តែនាងបែរជាភ័យញ័រចំប្រប់ទៅវិញ ហាក់មាននរណាម្នាក់មកពង្ញាក់អារម្មណ៍នាងអោយភ័យខ្លាចយ៉ាងខ្លាំង ឬនាងនៅចង់ចាំព្រឹត្តការណ៍ដែលត្រូវគេរំលោភ?!
«ម៉ាក់!!!😭ម៉ាក់មែនទេ?!» បន្ទាប់ពីម្តាយចូលទៅឱបកាយកូនស្រីយ៉ាងណែនមក នាងក៏ស្ងៀមមួយរំពេច ងាកមើលម្តាយទាំងដង្ហក់ទឹកភ្នែករហេមរហាម ភ្នែកឡើងក្រហម។
«គឺម៉ាក់! ម៉ាក់ណាកូនណា! ម៉ាក់នៅជិតកូនហើយ ឈប់យំទៅណាកូនណា?!» អ្នកស្រីឱបក្បាលកូន អង្អែរតិចៗ ទឹកភ្នែកក៏ស្រក់ចុះមក បារម្ភកូនជាខ្លាំង ឈឺចាប់ជំនួសកូន ដែលត្រូវរងសម្ពាធយ៉ាងខ្លាំងបែបនេះ នាងប្រហែលជាខ្លាចខ្លាំងណាស់ហើយ រឿងម្យ៉ាងដែលនាងមិនទាន់ដឹងនោះគឺ កូនក្នុងផ្ទៃគឺស្លាប់ហើយ! ចុះបើនាងដឹងនោះនឹងទៅជាយ៉ាងណា?! ពុទ្ធោអើយ ក្មេងស្រីដ៏កំសត់។
«ម៉ាក់! ហ្ហឹក! ម៉ាក់ហ្ហើយ! គេចាប់រំលោភខ្ញុំណាម៉ាក់ ហ្ហឹក! មានគេចាប់រំលោភខ្ញុំ ខ្ញុំខ្លាចណាស់ម៉ាក់!» នាងឱបម្តាយយ៉ាងណែនហើយរៀបរាប់ទាំងទឹកភ្នែករហាម នាងយំខ្លាំងឡើងសឺតសតៗខណៈពេលនិយាយ។ ចំណែកឯJungkook ពេលដែលបានឮពាក្យថា រំលោភ ភ្លាម! នាយបិទភ្នែកក្តាប់ដៃ ក្តាប់មាត់ខ្លួនឯងយ៉ាងខ្លាំង ហាក់ដូចឈឺចាប់ជំនួស នាយស្រឡាញ់ប្រពន្ធស្ទើរលេព នាយមិនចង់ស្រមៃទេថាមានសកម្មភាពយ៉ាងម៉ិចខ្លះកើតឡើងនៅពេលនោះ! អាកញ្ចាស់ព្រឺលនោះប៉ះពាល់ភរិយាត្រង់កន្លែងណាខ្លះ នាយចង់តែកាត់ដៃវាជាកង់ៗ ជញ្ជ្រាំងអោយម៉ត់បោះចោលអោយឆ្កែស៉ីទេ។ ឯគ្រប់គ្នាដែលនៅទីនោះយំអាណិតនាងជាខ្លាំង មិនគួរណាក្មេងស្រីម្នាក់ជួបរឿងឈឺចាប់ដល់ថ្នាក់នេះទេ។
«ឈប់យំទៅកូន លែងមានអ្នកណាធ្វើបាបកូនទៀតហើយ!»
«ម៉ាក់ហ្ហើយ ខ្ញុំខ្លាចណាស់ម៉ាក់! ម៉ាក់ ហ្ហឹក! ពេលនោះវាដាល់ពោះខ្ញុំហ៎ម៉ាក់ ខ្ញុំចុកពោះណាស់ម៉ាក់ ចុកខ្លាំងបំផុតហើយម៉ាក់ មិនដឹងយ៉ាងម៉ិចទេ វាចេញឈាមទៀតហា៎ម៉ាក់! ហ្ហឹកហា៎!!😭😭» នាងឱបម្តាយខ្លាំងលើសដើម ព្រោះតែភ័យខ្លាច។
«មិនអីទេណាកូនណា ឈប់ខ្លាចទៅ?!»
«ម៉ាក់! អានឹងបានន័យថាម៉ិចទៅម៉ាក់ ហ្ហឹក!😭 វាចេញឈាមដូចម៉ោរដូវអ៊ីចឹង វាចុកពោះជាងមករដូវទៀតហា៎ម៉ាក់?! ខ្ញុំកើតអីមែនទេម៉ាក់?!! ហឹក😭» នាងបន្តយំសួរម្តាយ និងរ៉ាយរ៉ាប់ប្រាប់រឿងដែលកើតឡើងទៅម្តាយ គួរអោយអាណិតខ្លាំងណាស់។
«...» អ្នកស្រីយំអាណិតកូនជាខ្លាំង មិនដឹងថានិយាយយ៉ាងម៉ិចអោយសមទេ អ្នកស្រីមិនចង់និយាយរឿង កូនស្លាប់ អោយLisaឮនោះទេ ខ្លាចនាងឈឺចាប់កាន់តែខ្លាំង។
«ម៉ាក់! ហ្ហឺក! ខ្ញុំកើតជំងឺអីទៅម៉ាក់😭😭» នាងឱប អង្រួនប្រាប់ម្តាយអោយឆ្លើយនឹងសំណួរខ្លួន ទាំងយំដកចង្កាមាន់សឺតសតៗ។
«Lisa! Lisaកូនតាំងចិត្តណាកូនណា?! ម៉ាក់...ម៉ាក់ ហ្ហឹក!» អ្នកស្រីតឹងទ្រូងណាស់មិនដឹងប្រាប់យ៉ាងម៉ិចទេ។
«អ្នកម៉ាក់កើតអី?!»
«គឺ...គឺ...គឺ...ហ្ហឹក...កូនក្នុងពោះកូន ស្លាប់បាត់ហើយLisa!😭» អ្នកស្រីខាំមាត់សង្កត់ទ្រូងនិយាយចេញមក គាត់ដឹងថារឿងនេះច្បាស់ជាធ្វើអោយកូនស្រីម្នាក់នេះ ខ្លោចចិត្ត ឈឺផ្សា ជាមិនខាន។
«កូនអ្នកណា?!» នាងនិយាយអ្វី???!!! ទឹកភ្នែកដែលដក់ជាប់ថ្ពាល់របស់នាង ក៏ឈប់បង្អាក់ ពេលដែលបានឮរឿងនេះ នាងក៏ដកដៃដែលឱបម្តាយចេញមកវិញ មកផ្ទុញឱបជង្គង់ហាក់កំសត់ខ្លាំងណាស់ នាងក្រលំភួយជិត រួចក៏ឱបអង្គង់ ហើយក៏បន្តយំអន្ធឺតអន្ធក់ទៀត ពេលនេះនាងគិតថាមនុស្សជ៉ំវិញខ្លួននាងគឺជាបិសាចទាំងអស់ សូម្បីតែម្តាយនាង ហេតុអីក៏ខួរក្បាលមួយនេះបែរជាងងឹតសូន្យឆឹង ដូចព្រះអាទិត្យលិចបាត់យ៉ាងនេះ នាងខ្លាចណាស់ មនុស្សជ៉ំវិញនាងសុទ្ធតែបិសាច។
«Lisa...Lisaហា៎ ហ្ហឹក! កូន...គឺកូន កូន របស់កូនណា៎ ជាចៅម៉ាក់! ហ្ហឹក ជាចៅម៉ាក់!»
«ខ្ញុំគ្មានកូនទេ...!!!!!!!!!!!!! អត់ទេ!!!! ខ្ញុំមិនមានកូនទេ!!!!» នាងស្រែកខ្ទប់ត្រចៀក នាងមិនជឿនោះឡើយថា នាងមានកូន ព្រោះនាងមិននឹងថាខ្លួនមានកូនតាំងពីពេលណា ហើយត្រូវស្លាប់ក្នុងពោះនាងតាំងពីពេលណានោះទេ។ «ម៉ិចក៏ខ្ញុំមានកូនទៅកើត?» នាងចាក់បណ្តោយសួរនូវអ្វីដែលឆ្ងល់ តែសំខាន់នាងងាកមើលអ្នករាល់គ្នា ហើយស្តែងទឹកមុខមិនយល់ពិតមែន ធ្វើអោយគ្រប់គ្នា ងាកមើលគ្នាទៅវិញទៅមក មិនយល់ពីLisaដូចគ្នា។
«Lisa! Lisaស្តាប់បងណា? កូន...! គឺអូនមានកូន តែគេទៅចោលពួកយើងហើយLisa...ហ្ហឹក!!» Jungkookចូលទៅជិតៗនាង ហើយក៏ចាប់កាន់ដៃប្រពន្ធយកមកលួងលោម។
«ហ្ហឹក...! បងV...!!!!!!» ប្តីដែលកំពុងតែកាន់ដៃនាងអង្អែរថែរថើប នាងមិនបានចាប់អារម្មណ៍ បែរជាចោលភ្នែកឃើញVនៅក្នុងនេះដែរ នាងក៏ដកដៃចេញពីJungkookយ៉ាងលឿន ហើយត្រដាងដៃហាក់ចង់អោយបុរសដែលនាងហៅអម្បាញ់ម៉ិញចូលមកឱបនាងយ៉ាងអ៊ីចឹង។
«Lisa!!!!!» ឯJungkookកាលដែលឃើញទង្វើបែបនេះហើយ បេះដូងគេក៏ប្រហោងម្តងទៀតហើយ ពេលនេះវាមិនត្រឹមតែប្រហោងទេ វាក៏ចុកណាស់ដែរ ចុកខ្លាំងណាស់ ដឹងទេ?! គេទ្រាំមកជាយូរ តែអ្វីដែលតបស្នងមកវិញ គឺការមិនខ្វល់ មិនយកភ្នែកមើលពីប្រពន្ធ។
«Jung...Jungkook!!!» អ្នកស្រីIreneឃើញហើយក៏អន់ចិត្តជំនួសJungkookដែរ នាយបារម្ភសឹងស្លាប់ តែបែរជាប្រពន្ធមិនអើរពើរ រួចចង់ឱបប្រុសផ្សេងនៅចំពោះមុខស្វាមីទៀត។ «អឺ...ប្រុស...ប្រុស...ប្រុសV!! ប្រុសVចូលទៅឱបប្អូនតិចទៅកូន?! ចូលទៅមីងស៉ំអង្វរ!!» អ្នកស្រី ទោះជាអាណិតJungkookប៉ុណ្ណា ក៏ត្រូវតែតាមចិត្តកូនស្រីសំណព្វរបស់ខ្លួនដែរ គាត់មិនចង់ឃើញកូនពិបាកចិត្តលើសដើមនោះទេ បើគេចូលទៅឱបនាង ប្រហែលអាចធ្វើអោយនាងសប្បាយចិត្តបាន ព្រោះអ្នកណាៗក៏ដឹងថា Lisaស្រឡាញ់នាយVប៉ុណ្ណា?! នាយក៏ជាកម្លាំងចិត្តតែម្នាក់គត់ដែលអាចអោយLisaធូរស្បើយពីជំងឺបាន។
«បងចូលទៅ!» Jennieបើកភ្លើងខៀវហើយ បានន័យថានាងអនុញ្ញាតិអោយចូលហើយ ហើយក៏មិនចង់ឃើញប្អូនស្រីនាងគ្រាំគ្រាចិត្តខ្លាំងនោះដែរ។ ឯJungkookបានត្រឹមតែបង្ហូរទឹកភ្នែកខាំមាត់តែម្នាក់ឯង ទាំងដែលគ្មានអ្នកខ្វល់។
     «Lisa!» នាយVក៏ចូលទៅអង្គុយជិតLisa ហើយក៏អោយប្រាណ អោយកាយទៅនាងឱបយ៉ាងពេញដៃ ហើយនាយក៏ឱបនាង ផ្តល់កម្លាំងចិត្តអោយនាង ដើម្បីអោយអាការៈនាងឆាប់ជាសះស្បើយ។
     «អូនស្រឡាញ់បងVណាស់!» Lisaឱបនាយយ៉ាងពេញចិត្តពេញថ្លើម និងនិយាយពាក្យថា ស្រឡាញ់ ចេញពីក្រអៅបេះដូងប្រាប់ដល់នាយ នាងសប្បាយចិត្តញញឹមយ៉ាងត្រេកអរ តែមនុស្សម្នាក់ដែលយាមនាងមករហូតតាំងពី ចេញពីកោះនោះមក នាយក៏ចាប់ឈឺបេះដូង ឈឺផ្សាលើសពីអ្វីៗទាំងអស់ មិនអាចទ្រាំមើល ត ទៅទៀតបាន Jungkookក៏ចាកចេញពីបន្ទប់មួយនេះទៅ មិនខ្វល់ថាភ្នែកនរណាមើលខ្លះនោះទេ បើអោយនាយឈរមើលសកម្មភាពនៅចំពោះមុខនេះរហូត នាយអាចនឹងគាំងបេះដូងស្លាប់ភ្លាមៗ។
     «Jungkook!» នាយរងស្រែកហៅឈ្មោះJungkookតិចៗ ហើយលោកក៏ចេញទៅតាមគេ ព្រោះដឹងចិត្តថាមិត្តសម្លាញ់កំពុងឈឺចាប់ប៉ុណ្ណា?!

រឿង«ភ្លើងប្រែស្នេហ៍»🔥 Tahanan ng mga kuwento. Tumuklas ngayon