[ ថ្ងៃបន្ទាប់ ]
<ថ្ងៃនេះអាកាសធាតុអាប់អួលបន្តិចនាពេលព្រឹកព្រលឹម
ដូចជាមេឃរកភ្លៀង☁️ គឺធ្លាក់ខ្យល់ល្វើយៗពីទិសទក្សិណ
ព្រោះឈានដល់រដូវស្លឹកឈើជ្រុះ🍃🍂មានអារម្មណ៍ដូច
ជាត្រូវមន្តស្នេហ៍រដូវកាលនេះខ្លាំងមែនទែន។ វាទាក់ទាញដល់ភ្ញៀវដែលមកតាំងទីស្នាក់នៅលំហែរកំសាន្តនៅឆ្នេរ
រំភើប និងផ្តល់សេចក្តីសុខដល់មនុស្សជនឲ្យសប្បាយក្អាក
ក្អាយបានមួយគ្រា។ សន្សើមនៃសម្រឹបស្នូរទឹកលម្អងពីផ្ទៃ
មេឃធ្លាក់មកតក់ៗលើស្លឹក រុក្ខជាតិរាប់លានដើមឲ្យមានជីវិត
រស់រានបន្ត។>
<អាចថាជាថ្ងៃអាក្រក់ក៏បានព្រោះជាថ្ងៃដែល.....!💔>*ផ្ទះSandara Park*
<បន្ទប់របស់លោកយាយSandara>
<Soojinបានលើកបបរមកក្នុងបន្ទប់លោកយាយ រួចក៏ ដាក់លើតុ។>
SOO: លោកយាយ....!
<អាការៈរបស់លោកយាយSandara Parkកាន់តែ យាប់ទៅៗជាប្រចាំ។ ជំងឺរួមគ្នាជាច្រើនមុខ ដែលធ្វើឲ្យលោកយាយដល់ថ្នាក់លែងមានកម្លាំងកំហែងងើបអង្គុយ
ឬនិយាយស្តី។ លោកយាយបានត្រឹមតែសម្រាន្តស្តូកស្តឹង
លើគ្រែ គ្រាន់ម៉ានិយាយចេញមួយម៉ាត់មួយករ។>
SAN: ឯណា....ចៅJen?
SOO: បងថ្លៃមានការត្រូវធ្វើនៅហាង។
<Sandaraមានការមិនពេញចិត្តលើចៅប្រសារម្នាក់
នេះទេ សំដៅលើSoojin។ លោកយាយដឹង និងតែងគិតក្នុង
ចិត្តថានាងមិនសាកសមនឹងចៅប្រុសបង្កើតរបស់ខ្លួនទេ។
ទើបមានការនិយាយស្តីគម្រោះគម្រើយលើSoojin។>
SOO: លោកយាយ....ពិសារបបរសិនទេ?
SAN: ហៅនាងភី...មកបញ្ចុកវិញ?
SOO: តែមីងភីមានការងារត្រូវធ្វើ ទើបឲ្យខ្ញុំមកជំនួស។
SAN: បើ...គ្មានអ្នកផ្សេង...ខ្ញុំមិនសុីទេ។
SOO: លោកយាយ.....!😠ដូចជាហួសហេតុពេកហើយ
ខ្ញុំខំយកបបរមកឲ្យលោកយាយពិសារហើយ នៅ
ធ្វើរឹកដូចព្រះនាងឲ្យគេបម្រើរទៀតតើមែនទេ?
SAN: <ងាកមុខចេញ> <និយាយក្នុងចិត្ត: សម្តីគ្មានការ
រម្យទុំ។ មិនសមណាកូនJisooយកមកធ្វើជាកូន
ប្រសារផ្ទះនេះសោះ។>
SOO: លោកយាយពិសារដែរទេ?😠
SAN: ខ្ញុំមិនសុីរបស់....មនុស្សស្រីគ្មានសុជីវធម៌នោះទេ។
SOO: បាន.....! <និយាយពិសពុល> <ក្នុងចិត្ត: ចឹងយាយ
កញ្ចាស់ឯង ចាំសុីនៅឋាននរកទៅ។ ចាំមើលចុះ។>
<នាងក៏ដើរចេញពីបន្ទប់លោកយាយទាំងខឹងសម្បារ>
YOU ARE READING
រឿង«ភ្លើងប្រែស្នេហ៍»🔥
Romanceស្នេហាដែលផ្តើមចេញពីគំនុំចង់សងសឹក និងចិត្តស្រឡាញ់ពីមនុស្សប្រុសទាំង2លើម្ចាស់ស្នេហ៍។ តែនាងមិនគិតថានឹងអស់ភាពបរិសុទ្ធដោយសារតែចង់លេងលោ្ខនមួយនេះខ្លាំងពេក។🌱💔 Writer: Park Jipich Writer Tiktok ID: pichpichbp Writer page: Pichpichbp_Novel ...