ភាគ108

1.3K 60 0
                                    

     ក្នុងបន្ទប់អ្នកជំងឺវិកលចរិក
     «បងប្រុស!» សំឡេងចំណាស់របស់លោកJinបាននិយាយឡើង ថ្ងៃនេះលោក និងភរិយាបានមកមើលលោកម្ចាស់Hoseokនៅឯមន្ទីរពេទ្យវិកលចរិក គ្រប់គ្នាគិតថាលោកម្ចាស់គឺឡប់សាតិ ទើបបញ្ជូនលោកចូលពេទ្យឆ្គួត។
     «នេះ...! នេះ...នេះJin! Jin...គឺJinពិតទេ?» លោកម្ចាស់ក្រោកឈរឡើងបន្ទាប់ប្តីប្រពន្ធមួយគូរស្រែកហៅលោកពីចំងាយមក អ្នកទាំង២ក៏ដើរមកជិតគាត់ ឯលោកម្ចាស់ភ្លឹកស្មារតីខណៈដែលបានឃើញប្អូនប្រុសបង្កើត និងប្អូនថ្លៃពេលនេះ ពួកគេបែកគ្នាជាង១០ឆ្នាំមកមើល ដែលគ្រប់គ្នាគិតថាលោកម្ចាស់ស្លាប់បាត់បង់ជីវិត ជាពាក្យមូសា ជារឿងប្រតិដ្ឋដែលបិសាចក្លែងឡើងដើម្បីដណ្តើមយកភូមិគ្រិះរបស់លោកម្ចាស់។
     «បង! បងប្រុស ខ្ញុំពិតជាJinមែនហើយ! បង...ហឹក! បងនៅរស់? ហេតុអីក៏Kaiគេធ្វើយ៉ាងនេះ? ខ្ញុំមិនយល់ទេបង? ហឹក» លោកយំៗៗៗ! ព្រោះនឹកបងប្រុសដែលបែកគ្នាមកយ៉ាងយូរ សាកគិតទៅមើលថាវាឈឺចាប់គម្រិតណា?! ហើយក្មួយប្រុសដែលខ្លួនស្រឡាញ់ប្រៀបបីដូចជាកូនបង្កើតបែរជាធ្វើរឿងស្មោគគ្រោងហ៊ានឃ៉ំឃាំងអ្នកមានគុណក្នុងបន្ទប់ងងឹត ទុកធ្វើទារណ្ឌកម្មយ៉ាងព្រៃផ្ស័យបែបនេះទៅវិញ ពិតជាអាក្រក់ហួសពីការស្មានពិតមែន។
     «បងនឹកពួកឯងណាស់Jin ប្អូនថ្លៃ!»
     «បងថ្លៃ! ខ្ញុំអាណិតបងណាស់ ហើយក៏មិននឹកស្មានថាក្មួយKaiហ៊ានធ្វើរឿងបែបនេះដាក់បងនោះដែរ! ពួកយើងពិតជាស៉ំទោសណាស់ដែលអោយបងរងទុក្ខមកយ៉ាងយូរ ពួកយើងស៉ំទោសពិតមែនណាបងថ្លៃ ហឹក!» អ្នកស្រីIreneសម្រក់ទឹកភ្នែកតក់ៗ គាត់មិនអាណិតព៉ំបាន គាត់មិនដែលសូម្បីតែគិតថានាយKaiជាមនុស្សបែបនេះ នៅពីមុខហាក់ដូចជាបុគ្គលល្អក្នុងសង្គម តែក្រោយខ្នងជាមនុស្សបាតសង្គមទៅវិញ។
     «ពួកឯងល្អនឹងបងណាស់! បងមានតែពួកឯងប៉ុណ្ណោះ! ប្រពន្ធកូនបងសុទ្ធតែស្លាប់ក្រោមស្នាដៃអាចង្រៃKaiនោះទាំងអស់! ហឹក!» លោកម្ចាស់យំៗ យំសឹងតែបែកព្រះធរណី លោកអាណិតខ្លួនឯងដែលសូម្បីតែជីវិតក៏អោយក្មេងម្សិលម្ងៃជាន់ឈ្លីបានយ៉ាងងាយ តែលោកចាស់! មែនហើយមនុស្សចាស់ទៅតដៃនឹងក្មេងមាំទាំបានយ៉ាងម៉ិច កម្លាំងលោក និងកម្លាំងគេដូចដំរី និងស្រមោចយ៉ាងអ៊ីចឹង រាល់ថ្ងៃលោកម្ចាស់បន់អោយតែខ្លួនស្លាប់ទេទើបផុតទុក្ខ តែទោះចង់ស្លាប់ក៏ពិបាកដែរ វាមិនព្រមអោយលោកម្ចាស់ស្លាប់ងាយៗនោះទេ ហើយលោកក៏អរគុណដែលព្រះមិនមើលរំលងសត្វលង់ទឹកដូចជារូបលោក។
     «បងប្រុស! ហឹក»
     ពួកគេក៏យំឱបគ្នាដោយសេចក្តីនឹករឮកជាពន់ពេក។
     «ពួកឯងជឿបងណា?! បងមិនបានឆ្គួតទេ ជួយយកបងចេញពីកន្លែងនេះទៅ បងស៉ំអង្វរណា?!» លោកសឹងតែស៉ំអង្វរលោតជង្គង់នៅចំពោះមុខប្តីប្រពន្ធមួយគូរនេះទៅហើយ គ្រប់គ្នាគិតថាលោកឆ្គួត តែលោកដឹងខ្លួនឯងច្បាស់ថាលោកមិនបានឆ្គួត ឬឡប់សាតិទេ បើលោកមិនទាន់រកឃើញកូនប្រុសដែលបែកគ្នាជិត៣០ឆ្នាំមិនឃើញ លោកមិនព្រមឆ្គួតជាដាច់ខាត។
     «បាទ! បងប្រុស ពួកយើងមកនេះគឺនាំបងទៅផ្ទះវិញ ទៅសមុទ្រ ហើយក៏មិនចាំបាច់ទៅភូមិគ្រឹះដ៏សោកសៅរបស់បងវិញដែរ បងនៅជាមួយពួកយើងណា?! នៅមើលក្មួយ ចៅរបស់បងដែលកំពុងរងចាំ!» Jinញញឹមបន្តើរនិយាយបន្តើរ ជាមួយបងប្រុសបង្កើតតាំងពីតូចមកមានតែ២នាក់បងប្អូន លោកមិនព្រមបើកភ្នែកមើលបងលំបាកវេតនានោះទេ។ «ហើយដំណឹងល្អមួយបងចង់ដឹងទេ?» លោកJinពង្ញាក់អារម្មណ៍ការចង់ដឹងចង់ឮរបស់លោកម្ចាស់។
     «រឿងអីទៅ?»
     «គឺកូនJenកំពុងពរពោះអោយពួកយើងណាបងថ្លៃ!» សម្តីពេលនេះគឺសមសួនណាស់ ទោះអ្នកស្រីIreneធ្លាប់ចោទប្រកាន់នាង និងម្តាយពីមុនមកតែតាំងពីដឹងរឿងគ្រប់យ៉ាងមក គ្រួសារទាំង២ចុះសម្រុងនឹងគ្នាវិញហើយ ថែមទាំងអ្នកស្រីហៅJennie កូនៗពេញៗមាត់ទៀត។
     «មែនហ៎?!» លោកម្ចាស់ភ្ញាក់ផ្អើរ ព្រោះតែលោកទើបតែឃើញនាងពេញក្រម៉ំម្សិលម្ងៃសោះ ឥឡូវកូនមួយបាត់ ចុះស្វាមីមុខយ៉ាងម៉ិចលោកពិតជាចង់ដឹងខ្លាំងណាស់?! «ចុះ! ចុះកូនSa...ក្មួយSaមានប្តី មានកូនឬនៅ? បងពិតជាខ្នាញ់ក្មួយSaខ្លាំងណាស់ គេនៅពីតូចឆ្នាស់អើយឆ្នាស់ ហើយធំឡើងមានឆ្នាស់ឆ្នើមដែរឬទេ? បងនឹកក្មេងៗណាស់!» មែនហើយ កាលពីលោកម្ចាស់បែកពីពួកគេទៅ Lisaទើបតែអាយុ១៣ ១៤ឆ្នាំប៉ុណ្ណោះ ឯJennieក៏ប្រហែលជាអាយុ១៨ ១៩ឆ្នាំនេះឯង មិនដឹងថាពួកនាងយ៉ាងម៉ិចយ៉ាងម៉ាទៅហើយទេ ជាពិសេសគឺក្មេងកំហូចLisaនេះតែម្តង។
     «គឺ...» អ្នកស្រីIreneស្ទាក់ស្ទើរក្នុងការនិយាយ។
     «គឺបែបនេះណាបងប្រុស....!!!!!!!!» ហើយJinនិយាយរ៉ាយរ៉ាប់រឿងគ្រប់យ៉ាងដល់លោកម្ចាស់។
     «ស្លាប់ហើយ! Lisaaក្មួយស្រី!»😢

រឿង«ភ្លើងប្រែស្នេហ៍»🔥 Hikayelerin yaşadığı yer. Şimdi keşfedin