១ខែកន្លងផុតទៅ
រយៈពេល៣០ថ្ងៃជាង ស្មើនឹង១ខែ ពេលវេលាចេះតែដើរទៅមុខរហូតមិនដើរថយក្រោយទេ ទោះជាមាននរណាម្នាក់មកលន់ទួលអង្វរស៉ំអោយពេលវេលាថយក្រោយយ៉ាងណាក៏ដោយ ក៏វាមិនអាចទៅរួចដែរ គឺជាព្រំលិខិត។
ថ្ងៃនេះដូចតែរាល់ដង បន្ទប់ដែលរីកបំភ្លឺពព្រឹមពព្រាយដោយសារតែគ្រឿងលំអរសង្ហារឹម តែក៏លេចភាពស្រអាប់ស្រពាប់ស្រពោនក្នុងបន្ទប់ជាមួយភាពស្រស់ស្អាតនេះផងដែរ។ ភាពស្រស់ស្អាតដែលស្តែងចេញមកតែចិត្តខាងក្រៅ គេអាចមើលមកបាន តែភាពស្រស់ស្អាតដែលនៅខាងក្នុងគេព៉ំអាចមើលឃើញបានទេ ហើយក៏មិនអាចសន្និដ្ឋានបានដែរថានោះជាស្អាតពិតប្រាកដ ឬគ្រាន់តែសម្តែងអោយគេដឹងថាវាគឺស្អាត យ៉ាងណាគ្មាននរណាអាចដឹងបានឡើយក្រៅពីចិត្តមួយនោះ។
ជាកូនស្រីម្ចាស់សណ្ឋាគារលំដាប់ផ្កាយប្រាំ ជាកូនស្រីតែម្នាក់គត់ក្នុងគ្រួសារអ្នកមាន នាងកើតមកក្នុងគំនរមាសប្រាក់ តែនាងក៏កើតមកសម្រាប់អោយគ្រប់គ្នាស្អប់ផងដែរ នាងឆ្នាស់! នរណាក៏ដឹង នាងតែងមានមហិច្ឆតាខ្ពស់មិនចូលចិត្តនរណាមកដៀលក្បាល មិនចូលចិត្តអោយនរណាម្នាក់មកស្តីខ្លាំងៗអោយនាងទេ ព្រោះនាងខ្លាច ហើយនាងនឹងយំ! យំហើយយំទៀត លុះតែមានអ្នកមកលួង តែពេលនេះ ម៉ោងនេះ នារីម្នាក់ដែលគ្រប់គ្នាតែងតែហៅនាងថា មនុស្សស្រីកំពូលឌឺ និងឆ្នាស់ម្នាក់នេះ កំពុងអង្គុយឱបអង្គង់នៅលើគ្រែម្នាក់ឯង នាងយំ! យំដោយមិនដឹងមូលហេតុ យំដោយមិនប្រាប់នរណា យំដោយគ្មានអ្នកមកស្រែកដាក់ ឬធ្វើអ្វីលើនាងទាល់តែសោះ សុកៗក៏ទឹកភ្នែកស្រក់មកដោយខ្លួនឯង ពេលនេះនាងពិបាកក្នុងទ្រូងខ្លាំងណាស់ មិនដឹងថាហេតុអីទេ នាងឈឺត្រង់ចំហៀងខាងឆ្វេង វាឈឺពិបាកទ្រាំខ្លាំងណាស់។ ភាពស្រស់ស្អាតនៅខាងក្រៅរបស់នាង ធ្វើអោយអ្នកគ្រប់គ្នា គិតថានាងជាមនុស្សថ្មីស្រឡាង ត្រូវ!! នាងជាមនុស្សថ្មី នាងចេះយំដោយគ្មាននរណាមកធ្វើបាប នាងចេះយំម្នាក់ឯងពេលនេះ មើលទៅសំបកកាយនាងលែងចង់រវីរវល់នឹងអ្នកណាទាំងអស់ តែម៉ិចក៏បេះដូងនាងប្រាប់ថាខ្វះអ្វីម្យ៉ាងទៅវិញ?! ឬជានាយV នាងចង់នៅក្បែរVមែនទេ តែម៉ិចក៏វាមិនអំណោយផលអោយនាងគិតដល់គេសោះអ៊ីចឹង នាងកុហកខ្លួនឯងឬ?! កុហកសាតិខ្លួនឯង ដែលធ្វើប្រងើយកន្តើយដាក់ម្នាក់នោះឬ?! រហូត១ខែជាងហើយ ដែលគេមិនបានគេងជិតនាង មិនបានសូម្បីតែប៉ះពាល់នាងមួយសរសៃសក់ មិនបានទាំងអង្គុយជិតនាងផង ខណៈនេះ ពេលនេះបេះដូងវាចំហៀងទៅហើយ ឯណាម្ខាងទៀត?! ម្ខាងទៀតនៅឯណា?! មកផ្គុំចូលគ្នាមក ពិភពលោកនឹងស្រស់បំព្រង តែមិនអាចឡើយ នាងមិនចង់ធ្វើជាមនុស្សអាត្មានិយម មិនចង់ធ្វើជាមនុស្សអន់ដែលទៅស៉ំទោស ឬចង់ត្រូវគ្នាជាមួយអ្នកណាម្នាក់មុនឡើយ នាងចង់អោយគេនិយាយរកមុន តែទោះជាគេនិយាយរកមុនក៏នាងមិននិយាយរកគេ ហេតុអីក៏ធ្វើយ៉ាងនេះ បើឈឺដែរម៉ិចមិនផ្សះទ្រូងជាប់នឹងគ្នាទៅ?! អោយវារហែកបែកចេញពីគ្នាធ្វើស្អី?! បើវាឈឺណាស់ក៉ំចាំបាច់ទ្រាំតទៅទៀតអី ឆាប់ឡើង មកស្អិតជាប់គ្នាវិញទៅ?!
«ខ្ញុំមិនចង់នៅអ៊ីចឹង តទៅទៀតទេ! ហ្ហឹក🥺😭!!! ខ្ញុំខ្លាចណាស់! ខ្ញុំខ្លាច! ខ្លាចគេ! ខ្ញុំខ្លាចគេឈប់ស្រឡាញ់ខ្ញុំ! ហ្ហឹក...ហ្ហឹក...ហឹក!!!» នាងយំខណៈឡើង សឺតសតទៅហើយ តាមមើលនាងយំមកច្រើនម៉ោងហើយបានជាភ្នែកក្រហមង៉ាងយ៉ាងដូចនេះ។ «ខ្ញុំស្អប់លោកដែលមិនមកនៅជិតខ្ញុំ!» អេ៎...ស្រីស្រស់ក្រែងគេខំលន់ទួលចង់ក្បែរ គេជួយបញ្ចុកបបរ ជួយនាងសព្វបែបយ៉ាងតែអ្នកនាងឯងទេដែលដេញគេចេញនោះ ភ្លេចហើយមែនទេ?! «...មកពីខ្ញុំចង់អោយលោកទ្រាំនៅចរិកខ្ញុំអោយបានយូរ មិនចង់អោយលោកស្អប់ចរិកខ្ញុំទេ បើស្រឡាញ់មែន ម៉ិចមិនទ្រាំអោយយូរតិចទៅ ខ្ញុំនឹងទោរទន់តាមលោកហើយ ម៉ិចក៏អាក្រក់ម្លឹង?! ហ្ហឹក!!😭» ១ឆ្នាំហើយចែ! អ្នកទាំងពីររៀបការជាងមួយឆ្នាំមើល គេក៏តាមនាងមកយូរណាស់ដែរ តែនាងទេដែលគិតថាគេមិនតាមនាង។ «...គ្មាននរណានៅខាងខ្ញុំទេ! ហ្ហឹក!» បើធ្វើជាមនុស្សល្អ ក៉ំឌឺ គេស្រឡាញ់ស្លាប់ហើយ តែនាងទេដែលរឹងទទឹងនឹងគេ។ «ហ្ហឹក...!!!!»
YOU ARE READING
រឿង«ភ្លើងប្រែស្នេហ៍»🔥
Romanceស្នេហាដែលផ្តើមចេញពីគំនុំចង់សងសឹក និងចិត្តស្រឡាញ់ពីមនុស្សប្រុសទាំង2លើម្ចាស់ស្នេហ៍។ តែនាងមិនគិតថានឹងអស់ភាពបរិសុទ្ធដោយសារតែចង់លេងលោ្ខនមួយនេះខ្លាំងពេក។🌱💔 Writer: Park Jipich Writer Tiktok ID: pichpichbp Writer page: Pichpichbp_Novel ...