<ខ្លឹប>
KOOK: នេះក្រែងឯងប្រាប់ថាវិលទៅទីក្រុងវិញនោះអី?
SEHUN: គឺយើងគិតថាចង់សម្រាកនៅទីនេះ2-3ថ្ងៃ។
KOOK: និយាយក្រឡិចក្រឡុចមែន ប៉ូលីសស្អីវាទៅនៀគ?
SEHUN: ដាច់....!
<ទាំង2នាក់ក៏ជុលកែវស្រា>
SEHUN: Jungkook?
KOOK: យ៉ាងមុិច?
SEHUN: យើងពឹងឯងរឿងមួយបានទេ?
KOOK: រឿងអី?
SEHUN: ធ្វើជាភ្នាក់ងារសម្ងាត់យើងទៅ?
KOOK: ហ្ហយ....ឆ្គួតហីនៀគ? យើងមានប្រពន្ធត្រូវមើល
ថែណាវ៉ើយ។ ហើយយើងក៏មិនក្រ ដល់ថ្នាក់ទៅ
ធ្វើជាភ្នាក់ងារឲ្យប៉ូលីសដែរ។ យើងមានក្រុមហ៊ុន
សារព័ត៌មានដែលត្រូវគ្រប់គ្រង។
SEHUN: បើមិនធ្វើក៏បាន។ តែយើងសុំពឹងឯងទៅចុះណា
សម្លាញ់? ទុកថាធ្វើដើម្បីមិត្តភាពយើងជាង10
ឆ្នាំមកនេះ?
KOOK: និយាយមក?
SEHUN: ជួយតាមដានបងថ្លៃឯងបន្តិចតើបានទេ?
KOOK: យើងនេះហេ៎?
SEHUN: អ៉ឹម......! បានតម្រុយខ្លះក៏យើងអស់ចិត្តដែរ។
KOOK: ឯងសង្ស័យបងKaiយ៉ាងមុិច?
SEHUN: យើងដូចជានិយាយរឿងផ្ទៃក្នុងប៉ូលីសប្រាប់ឯង
ច្រើនដល់ហើយនៀគ?
KOOK: ហ៊ី....! យើងគ្រាន់តែចង់ដឹង។ បើឯងមិនប្រាប់មុិច
នឹងយើងដឹងថាបងKaiជាប់ពាក់ពន្ធ័នឹងរឿងក្តីអីខ្លះ
ទៅ?
SEHUN: គឺយើងសង្ស័យថាគេជាប់ពាក់ពន្ធ័នឹងការស្លាប់
របស់នាយប៉ាកដែរជាកូនចៅគេ និងរឿងក្តីជួញ
ដូរគ្រឿងញៀនចូលទីក្រុង។
KOOK: តែប៉ុន្នឹងទេហេ៎? ចុះឯងយកឯកសារការស្លាប់របស់
លោកម្ចាស់Hoseokទៅធ្វើអី?
SEHUN: មែនហើយរឿងនោះគឺយើងសង្ស័យថាគេក៏ជាប់
ជាប់ពាក់ពន្ធ័នឹងការស្លាប់របស់លោកម្ចាស់ដូចគ្នា
KOOK: អាចទៅរួចមែនទេ ដែរថាបងថ្លៃជាមនុស្សបែប
នោះ?
SEHUN: មិនចាំបាច់ជឿពេលនេះក៏បាន តែឯងត្រូវតែជួយ
យើងរកភស្តុតាងឲ្យឃើញ តើបានទេ?
KOOK: ទុកចិត្តចុះសម្លាញ់។ យើងរាប់អានគ្នាមកយូរហើយ
យើងនឹងជួយឯង។
SEHUN: យើងអរគុណហើយណាសម្លាញ់។
KOOK: Sehun......?
SEHUN: យ៉ាងមុិច?
KOOK: ថ្ងៃមុននោះដែរយើងឡើងទៅទីក្រុង យើងបាន
ស្នាក់នៅផ្ទះបងថ្លៃ ឯងចាំទេ?
SEHUN: យើងចាំ។
KOOK: ប៉ុន្មានថ្ងៃដែរយើងបាននៅក្នុងផ្ទះនោះ វាពិតជា
ចម្លែកណាស់។
SEHUN: ចម្លែកយ៉ាងមុិច? <ជ្រួញចិញ្ចើមឆ្ងល់🤨??>
KOOK: គឺយើងលឺសូរសំឡេងដូចមនុស្សទះគ្នាចេញពី
បន្ទប់មួយក្នុងផ្ទះនោះ។
SEHUN: វាជាការពិត?
KOOK: ពិត។ វាដូចជាសំឡេងបោកចានបោកឆ្នាំង រួចក៏
វាយទះតប់គ្នាចឹងឯង។
SEHUN: ឬមួយគេឃុំមនុស្សធ្វើទារណ្ឌកម្ម?
KOOK: ព្រៃផ្ស័យពេកទេដឹង?
SEHUN: ឯងមិនមែនភ្នាក់ងារប៉ូលីស ឯងមិនយល់ទេ។
<ត្រឺងៗៗៗៗៗ.....! សំឡេងទូរសព្ទរោទ៍>
KOOK: យើងលើកទូរសព្ទមួយភ្លេត?
SEHUN: អ៉ឹម...!
KOOK: អាឡូ?
LISA: អាឡូJungkook! ពេលណាទើបមកផ្ទះ?
KOOK: បន្តិចទៀត។
LISA: បន្តិចទៀតពេលណា?
KOOK: គឺពេលបន្តិចទៀត។
LISA: ហើយពេលបន្តិចទៀតនឹងពេលណា?
KOOK: ពេលបន្តិចទៀត គឺពេលបន្តិចទៀតនឹងហើយ។
LISA: នេះនៅឯណានឹង មុិចក៏លឺសំឡេងញាក់ម្ល៉េះ?
KOOK: កំពុងនៅខ្លឹប។
LISA: ហ្ហា៎ស.....! នៅខ្លឹប?😨 នេះនៅជាមួយអ្នកណា?
KOOK: នៅជាមួុយមនុស្សស្រី2នាក់ ស្អាតៗដល់ហើយ
ស្លៀកសំពត់ត្រឹមគល់ភ្លៅ បញ្ចេញដើម.....
LISA: ឈ់ប់និយាយភ្លាមទៅJungkook? ឆាប់មកផ្ទះវិញ
ភ្លាម បើមិនចង់ឲ្យខ្ញុំទៅចាប់ទះលោកដល់ខ្លឹបនោះ
ទេ?
KOOK: យ៉ាងមុិចនឹង? កំពុងសប្បាយផង។ អ៉ឹម......! អូន
សម្លាញ់ខិតៗឲ្យជិតៗបងបន្តិចមក?
LISA: Jungkooooooook🤬😡😡🤬
KOOK: បាទ....! កើតអីមែនទេ?
<គ្រឹប....! សេវ៉ាក៏បានផ្តាច់។>
KOOK: អួយ......! តិចលោលែងខឹងមែនទែនទៅ?😰
SEHUN: នាំរឿងដាក់ខ្លួន។😑
KOOK: យើងគ្រាន់តែចង់ឲ្យប្រពន្ធយើងប្រច័ណ្ឌបន្តិចមិន
បានមែនទេ?
SEHUN: តែឯងក៏មិនត្រូវធ្វើឲ្យអ្នកនាងLisaខឹងដែរ?😤
KOOK: អុញ......! នេះប្រច័ណ្ឌជំនួសប្រពន្ធយើងតើមែន
ទេ?
SEHUN: តិចស្រា កណ្តាលមុខនឹងលូវហើយ?
KOOK: ហេ៎....និយាយលែងតើ។
SEHUN: និយាយលែងមិនសម? អ្នកនាងLisaមានចរឹក
មួយគឺក្មេង។ អាយុនាងក៏នៅក្មេងជាងឯងឆ្ងាយដែរ
Jungkook...! ឯងធ្លាប់លួងក្មេងបាត់យំទេ? មុខ
ឯងនេះហេ៎....! ក្មេងយំលើសដើម។
KOOK: អាHun......! កំពុងជាន់ពន្លិចយើងមែនទេ?
SEHUN: អ៉ើ.....! ក៏នៅសុខៗនិយាយបែបនេះ អ្នកណា
មិនខឹង? ដល់ផ្ទះប្រាកដជាដេកក្រៅបន្ទប់ហើយ?
KOOK: អ៉ើយ...!😰មែនហើយ...ដេកក្រៅបន្ទប់។ យើង
...យើងភ្លេចទៅវ៉ើយ..អ៉ើយ..ប្រាកដជាដេកក្រៅ
បន្ទប់ទៀតហើយ...យើងទៅមុនហើយ?
SEHUN: ទៅណា?
KOOK: យើងទៅលួងក្មេងសិនហើយ?
<និយាយចប់Kookក៏ចេញទៅបាត់>
SEHUN: 😑😐មុិចក៏អារម្មណ៍ខ្ញុំប្រាប់ថា ចង់ទៅលួងអ្នក
នាងLisaខ្លាំងម្ល៉េះ? នេះខ្ញុំគិតអីលើនាងនឹង?
ប្រពន្ធរបស់សម្លាញ់ណាវ៉ើយSehun?
<នាយសញ្ចឹងមើលកែវស្រាតែម្នាក់ឯង>*ផ្ទះJin*
*មកដល់បន្ទប់Lisa*
KOOK: Lisa......? មិនចាក់កន្លឺសទេ។😅👏Lisaaa
បងមកវិញហើយ។
<ព្រុស.......!😱☄️💥💥🔥>
<Lisaបានរៀបចំវ៉ាលីខោអាវKook។ ពេលKookចូល មកដល់ក៏បោះវ៉ាលីនោះពីលើគ្រែមកចំពីមុខKookធ្វើឲ្យខ្ទាតខោអាវចេញយ៉ាងរាយប៉ាយពេញឥដ្ឋ។ នាងឈរលើគ្រែឱបដៃ សម្លក់មុខKook😠>
<Lisaបានយករបស់របរខ្លះដាក់លើពូកពេញ ទុកគប់
Kookមានដូចជាសៀវភៅ កូនបាល់ បាល់ ដបទឹក ខ្នើយ
ថូរផ្ការ.....ល។>
KOOK: Li...Lisa......! 😰
LISA: ចេញទៅ.........................! 🤬😾<ស្រែក>
ចេញពីផ្ទះខ្ញុំភ្លាមទៅ...ទៅនៅផ្ទះលោកវិញទៅ?🤬
KOOK: Lisa...បង...បងធ្វើលេងតើ។
LISA: បិទមាត់ទៅអាប្រុសល្មោភកាម។ លោកឯងទៅ......
មានស្រីនៅខ្លឹប......ក៏ទៅៗ....! តែលែងលះគ្នាឲ្យ
ដាច់សិន។ លោកឯងចង់ទៅងាប់ឯណាក៏ទៅៗ..😾
KOOK: គឺបង....
<ផុស......!💥> <ខ្នើយកណ្តាលមុខKook>
KOOK: 😑បងសុំទោស.....! បងមិនបាននៅ...
LISA: ចេញទៅ.....................! <ស្រែក🤬>
KOOK: Lisa.....ឲ្យបងនិយាយសិនទៅ? បងនៅជាមួយ.
LISA: លោកឯងមិនចេញមែនទេ.......🤬????
<ផាំង......!☄️😨> <ម្តងនេះគឺជាបាល់⚽️💥😐>
អូយយយយយយយយយ.................!KOOK: អ្នកម៉ាក់.......!😨
LISA: អ្នកម៉ាក់................!😐😰😰
<IreneបានចូលមកចំពេលដែលLisaគប់បាល់ទៅ Kook តែKookគេចចេញក៏ត្រូវចំកណ្តាលមុខIreneផុស>
LISA: អ្នកម៉ាក់...🥺ខ្ញុំគ្មានចេតនាទេ។
IRENE: នេះបម្រុងសម្លាប់ម៉ាក់ទាំងរស់តើមែនទេ?
LISA: គឺខ្ញុំគ្មានបំណងទេណាម៉ាក់។ សុំទោស🙏🥺
IRENE: បានហើយ។ គ្រាន់តែឃើញសកម្មភាពនេះ...ម៉ាក់
ក៏ដឹងទៅហើយ ថាចង់ឲ្យកូនប្រសារចេញពីបន្ទប់
ទៀតហើយ។ មែនទេLisa?
LISA: គឺចា៎.....! 🥺តែខ្ញុំគប់គេតើ មិនបានគប់អ្នកម៉ាក់ទេ។
IRENE: នឹងហើយបានម៉ាក់និយាយ។ មើលចុះចង់បណ្តេញ
កូនប្រសារចេញពីផ្ទះតើមែនទេ?
LISA: ចា៎.......!
IRENE: នៅនិយាយទៀត?😾គួរតែសុំទោសទើបត្រូវ។
មានរឿងអីដែលដល់ថ្នាក់ធ្វើបែបនេះហា៎Lisa?
LISA: គឺ......! អ្នកម៉ាក់ខ្ញុំចង់លែងលះ🥺ខ្ញុំមិនចង់នៅជា
មួយអាមនុស្សប្រុសបែបនឹងទេ។
IRENE: មកនិយាយលែងលះស្រួលម្ល៉េះLisa?😾
LISA: ណាអ្នកម៉ាក់.....🥺ខ្ញុំមិនចង់នៅជាមួយគេទេ។
IRENE: មិន.....! កូនឆ្គួតទេអីLisa?😠
LISA: ខ្ញុំស្អប់គេណាស់អ្នកម៉ាក់។ ខ្ញុំចង់លែងលះ។ អ្នកម៉ាក់
ឆាប់ប្រាប់គេទៅ ថាឲ្យលែងលះគ្នា? ណាអ្នកម៉ាក់?
IRENE: ឈប់និយាយទៅLisa? ប្រយ័ត្នម៉ាក់ទ្រាំលែង
បានវ៉ៃកូនឥឡូវហើយ?
<Lisaពេបរកយំ😭>
KOOK: បាន.....! ខ្ញុំទៅក៏បាន។🤐
<នាយនិយាយទាំងមុខស្រពោន ដូចកុលាបរ៉ោយចាក ទងចឹងឯង។>
<គ្រប់គ្នាមើលមុខKook>
<Jungkookក៏ចាកចេញទៅដោយដៃទទេភ្លាមៗ>
IRENE: អេ៎......កូនប្រសារ។
<Kookក៏ចេញទៅបាត់។>
YOU ARE READING
រឿង«ភ្លើងប្រែស្នេហ៍»🔥
Romanceស្នេហាដែលផ្តើមចេញពីគំនុំចង់សងសឹក និងចិត្តស្រឡាញ់ពីមនុស្សប្រុសទាំង2លើម្ចាស់ស្នេហ៍។ តែនាងមិនគិតថានឹងអស់ភាពបរិសុទ្ធដោយសារតែចង់លេងលោ្ខនមួយនេះខ្លាំងពេក។🌱💔 Writer: Park Jipich Writer Tiktok ID: pichpichbp Writer page: Pichpichbp_Novel ...