ភាគ99 «ឈឺ!»

1.1K 55 0
                                    

.......: ហ្ហឺស.....??😏
JEN: Soojin........!😨
«WowឡើងSurprise😢😱»
LISA: នេះជាប្អូនថ្លៃនាងត្រូវទេ?
JEN: មុិចក៏នាងនៅទីនេះ?
SOO: យ៉ាងមុិច ខ្ញុំនៅទីនេះមិនបានហេ៎?
LISA: នាងឆ្គួត...! មុិចក៏មកជះទឹកយើងឲ្យទទឹកជោគបែប
នេះ?
SOO: យ៉ាងមុិចរងារហេ៎?
LISA: អ៉ើរ...! យើងរងារ។
SOO: ហ្ហឺស😏
JEN: Soojin....! កុំប្រាប់ណាថានាងចាប់ពួកខ្ញុំមក?
SOO: ខ្ញុំមិនបានចាប់ទេ។ ពួកវាអ្នកចាប់នាងមកទេ។
JEN: មុិចក៏នាងសម្តីបែបនេះហា៎Soojin?
SOO: សម្តីខ្ញុំយ៉ាងមុិច?
LISA: គឺឈ្លើយ។ ពីមុនសុទ្ធតែអ្នកនាងJennieឡើងរលួយ
ឥឡូវហៅនាងស្មើប៉ាដោយ។ ដូចគ្មានម៉ែឪប្រដៅ។
<ផ្លាច់....! សំឡេងទះកំភ្លៀង។ SoojinបានទះLisa>
LISA: អ្អយ.........!😨នាងហ៊ានទះខ្ញុំផង?
SOO: នេះហ៎....! ជាមនុស្សមានម៉ែឪប្រដៅនោះ។ ចឹងតើ
បានជាហាច់រឹក ហាច់កដាក់ប្រុសបែបនេះ។
<LisaនិងJennieមើលមុខគ្នាបែបមិនយល់>
LISA: នាងឆ្គួតនាងឯងនិយាយស្អីនឹង?
SOO: កុំធ្វើភ្លើនោះ។🙄😏
.....................................................................
JEN: Soojin😳នាងទះLisaធ្វើអី?
SOO: យ៉ាងមុិច...ស្រឡាញ់ប្អូនហេ៎? <មុខឌឺ>
JEN: ខ្ញុំមិនដែលប្រាប់ថាស្អប់ទេ។
<Lisaក៏ងាកមើលមុខJennieខ្វាច់>
JEN: នាងអាក្រក់ពេកហើយ ខ្ញុំមិនដែលដឹងសោះថានាង
ជាមនុស្សបែបនេះ។
SOO: ចឹងហ៎?
JEN: មុិចក៏នាងហ៊ានម្ល៉េះSoojin? នាងមានចរឹកបែបនេះ
តាំងពីពេលណា?
SOO: ពេលណាហេ៎? គឺពេលដែលនាង....យកបងKook
ចេញពីយើងមកម្ល៉េះ។
JEN: ស្អីនឹង? នាងនិយាយស្អីSoojin?
SOO: ពិននឹងប្រហែលនាងស្តាប់ដឹងន័យហើយ មិនចាំបាច់
ឲ្យយើងនិយាយម្តងទៀតទេ។
JEN: មុិចក៏នាងស្គាល់Jungkook?
SOO: ហេតុអីមិនស្គាល់? ខ្ញុំស្គាល់បងKookមុននាង ហើយ
ក៏មុននាងទៀត។ <ចង្អុលទៅJennieរួចមកLisa>
JEN: នាងស្រឡាញ់តែJungkookតើ នាងចាប់ពួកយើង
មកធ្វើអី?
SOO: នែ៎...ការងារក៏ពូកែ ហេតុអីគ្រាន់តែរឿងពិននឹងនាង
មិនយល់?
JEN: នាងចាប់ពួកយើងមកសម្លាប់មែនទេ?
SOO: វាមិនងាយពេកទេណាបងថ្លៃ😌បងនៅជួបទុក្ខ
វេទនាច្រើនជាងនេះទៅទៀតមុននឹងស្លាប់។
JEN: ខ្ញុំពិតជាមិននឹកស្មានពិតមែនណាSoojin ថានាងមាន
គំនិតបែបនេះ ដែលនាងនៅជាមួយខ្ញុំមករាប់ឆ្នាំ សឹង
តែខ្ញុំចាត់ទុកជាប្អូនស្រីបង្កើតទៅហើយ តែមិននឹក
ស្មាន នាងដឹងទេ ខ្ញុំអាណិតខ្លួនឯងណាស់ដែលចិញ្ចឹម
ពស់មករាប់ឆ្នាំ បែរជាវាមានពិសចង់មកបកខាំខ្ញុំវិញ។
SOO: អូហូ.....! ហឺម.....កុំធ្វើសម្រក់ទឹកភ្នែកឲ្យខ្ញុំឃើញ
អីណា? វាមិនគួរឲ្យអាណិតទេ....ចាំសម្រក់នៅនឹង
មុខអ្នកណាផ្សេងទៅទើបគេអាណិត តែសម្រាប់ខ្ញុំ
ទោះនាងសម្រក់ទឹកភ្នែកបានមួយទន្លេក៏ខ្ញុំមិនអាណិត
ដែរណា។ ចូលរួមសោកស្តាយផង?
JEN: នាង.....! នាងជាមនុស្សមុខ2ច្បាស់ណាស់។🥺
SOO: យូរហើយទើបតែដឹងទេណ៎។ អ៉ឺម....!😌ហ្ហឺយ....!
JEN: ខ្ញុំមិននឹកស្មានសោះថាមនុស្សដែលនៅជិតខ្ញុំបំផុត
បែរជាមានគំនិតអាក្រក់បែបនេះទៅវិញ។
SOO: ចូលរួមសោកស្តាយជាលើកទី2ផងណាបងថ្លៃជា
ទីស្រឡាញ់🥺ឲ្យប្អូនថ្លៃសុំទោសផងណា!
<និយាយម្ញិកម្ញក់>
JEN: 😭😭នាងអាក្រក់ណាស់។
SOO: នាងពិតជាដូចម៉ែនាងឯងណាស់ ពូកែសម្រក់ទឹក
ភ្នែកដូចគ្នា។ .......បើជ្រុសជាទៅបែបនេះទៅ
ហើយ យើងប្រាប់នាងឯងទៅចុះ។ ចង់ដឹងទេថា
ហេតុអីបានបញ្ជីឈ្មោះអតិថិជនកម្មង់បាត់សឹងតែ
រាល់ខែ ហើយហេតុអីបានជាលិខិតសំខាន់ៗបាត់ទៅ
ដែរ?
JEN: នាងយក...តើមែនទេ?😭
SOO: ហ្ហឺម.....យូរហើយទើបនឹងឆ្លាតទេនៀគ?
JEN: អាក្រក់..!
LISA: ថាហើយក្នុងរូងខ្លាច្បាស់ជាមានកូនខ្លាហើយ។
SOO: ហ៉ឺម.....! ហ្ហា៎ហាហាហា.....ពេលដែលនាងបាត់
ខ្លួនមកនៀគ។ ម៉ាក់នាងយំស្ទើរឆ្គួតទៅហើយ....
មិនយូរមិនឆាប់ទេ គាត់គង់តែស្លាប់ទៅដូចយាយ
នាងចឹង។
JEN: Soojin...🤬ហួសហេតុពេកហើយណា?
SOO: យាយនាងស្លាប់មិនបានប៉ុន្មានថ្ងៃផង នេះចង់ឲ្យ
ម្តាយស្លាប់ទៅដែរមែនទេ?
JEN: ទេវតានឹងទតឃើញថាមានអសូរកាយចាប់ជាតិដើរ
បំផ្លាយមនុស្សលោកឲ្យក្ស័យ ពេលនាងស្លាប់ទៅ
នាងនឹងចុះនរក18ជាន់គ្មានថ្ងៃចាប់ជាតិម្តងទៀត
ទេ។
SOO: អួយ...ចឹងហ៎? នេះចេះមើលធម៌ដែរមែនទេ? នាង
ជិតងាប់ទៅហើយបានសម្តីម្ល៉េះទេ? លោកយាយ
នាងង......
JEN: បានហើយSoojin.............🤬<ស្រែក>
SOO: នាងដឹងទេថាអ្នកណាសម្លាប់យាយនាង?
JEN:😭😭🤬
SOO: គឺយើងអ្នកសម្លាប់...!
JEN: ថាមុិច?😢😨
LISA: ថាមុិច? បាបកម្មច្បាស់ណាស់ចាំមើលចុះ។
SOO: យាយនាងងាប់ដោយសារយើងសម្លាប់ នាងស្តាប់
លឺទេ?
<Jennieក៏ទ្រហោរយំយ៉ាងខ្លាំងទទួលយកមិនបាន>
LISA: ឃើញទេ...ខ្ញុំប្រាប់ហើយថាបងVមិនបានសម្លាប់
យាយនាងទេ នៅមិនជឿ។
JEN: ហេតុអីទៅSoojin......?😭😭😭
SOO: ហើយបន្តិចទៀតនាងក៏ងាប់ដូចគ្នា។
JEN: នាងចង់បានអីពីគ្រួសារខ្ញុំទៅ?😭😭នាងចង់បាន
អី?
SOO: ចង់បានResortនាងទាំងមូល ហើយក៏បងKook
ហើយក៏ផ្ទះនាងផងដែរ ហើយមិនយូរមិនឆាប់
ទីនោះគង់តែក្លាយជារបស់យើងហើយ។
JEN: មុិចក៏នាងអាក្រក់បែបនេះSoojin?😭😭
SOO: ព្រោះយើងសងសឹកឲ្យពុករបស់យើងនោះអី។
នាងស្គាល់បុរសដែលឈ្មោះSuhoទេ?
JEN: Suhoo......?😰
SOO: គាត់ជាពុករបស់យើង។ នាងប្រហែលដឹងហើយថា
គាត់ស្រឡាញ់ម៉ាក់នាងLisa...
LISA: ស្អីគេ........?😧ស្រឡាញ់ម៉ាក់យើង?🤨
SOO: តែបែរជាលែងលះពីម៉ែនាងឯងទៅរៀបការនឹងម៉ែ
នាងLisaទៅវិញ។ ចំណែកនាង.....នាងបាន
ដណ្តើមបេះដូងរបស់យើងមិនឆ្អែត នៅឲ្យប្អូនស្រី
មកដណ្តើមម្នាក់ទៀត។ នាងឯងទាំង2សារធាតុដូច
គ្នាណាស់។
LISA: ព្រោះតែស្នេហាធ្វើឲ្យមនុស្សឆ្គួតអស់ហើយលោក
អើយ ហ៊ានសម្លាប់មនុស្សដើម្បីសងសឹក មិនខុសពី
សត្វដេរច្ឆានទេ។
SOO: ស្ងាត់ភ្លាមទៅនាងLisa🤬កុំពូកែថែមល្បោយពេក
<Lisaក៏ស្ងាត់>
SOO: អូហើយមានរឿងមួយពាក់ពន្ធ័នឹងម៉ាក់នាង Lisa។
នាងចង់ដឹងទេ?
LISA: ស្អីនាង?
SOO: ដឹងទេថាអ្នកណាដែលបម្រុងនឹងជារមុខម៉ាក់នាង?
LISA: កុំប្រាប់ណាថាជានាង? តែ.......អាម្នាក់នោះប្រុស
តើ។
SOO: មែនហើយគឺប្រុស។ ....គឺពុករបស់យើង បម្រុងនឹង
ជារមុខម៉ាក់នាងឲ្យខ្ទិចដើម្បីកុំឲ្យប៉ានាងស្រឡាញ់
តែមិនបានសម្រេច បងKookនោះទៅជួយទាន់
ខំអីម៉ាក់នាងក្លាយជាបិសាចបាត់ទៅហើយ។
LISA: <ក្នុងចិត្ត: ចឹង...ខ្ញុំចោទប្រកាន់ម៉ាក់Jennieមែន
ទេ? ម៉ាក់នាងមិនបានធ្វើឯណា....រឿងទាំងអស់
ខ្ញុំគិតដោយខ្លួនឯង។ តាមពិតភស្តុតាងនៅនេះសោះ
នាងនោះជាអ្នកធ្វើ។>
SOO: កំពុងគិតអីនឹង?
LISA: ខ្ញុំសុំទោស....!😞
SOO: ហ្ហឺស...!😏មុិចក៏មកសុំទោសយើង?
LISA: យើងមិនបានសុំទោសនាងទេ តែយើងសុំទោស
Jennie....សុំទោស។
<LisaនិយាយសុំទោសJennieតែមុខមិនបានមើល
Jennieទេ។>
JEN: ខ្ញុំរអៀសខ្លួនណាស់...កុំនិយាយចឹង។
<ស្នូរសំឡេងទះដៃបន្លឺឡើង👏👏👏>
SOO: ហ្ហឺយ.....មិននឹកស្មានថាបងប្អូនគេនៀគចេះ
ស្រឡាញ់គ្នាសោះ។ .....យ៉ាងមុិចហេ៎.....ដឹងរឿង
គ្រប់យ៉ាងហើយមិនចឹង? សប្បាយចិត្តទេ..?😌
JEN: 🥺ជាតិមុនខ្ញុំសាងបុណ្យអ្វីខុសទៅ បានជាជាតិនេះ
ត្រូវជួបរឿងទាំងនេះ?
SOO: ប្រហែលជាតិមុននាងបានដណ្តើមអ្វីៗពីយើងហើយ
ទើបជាតិនេះនាងជួបបែបនេះ។ ហ្ហឺស....😏😌
JEN: <ក្នុងចិត្ត: V....ឲ្យអូនសុំទោស....អូនដឹងខុសហើយ
បើពេលនេះអូននៅResort....អូនប្រហែលរត់ទៅ
រកបងភ្លាម😭🥺>
SOO: ស្តាយហេ៎....? ហ្ហឺស....😌😏
JEN: មែនហើយ....ស្តាយ...ខ្ញុំស្តាយដែលប្អូនប្រុសខ្ញុំរើស
យកនាង។
LISA: នាងបិសាច។
SOO: ប្អូនប្រុសនាងក៏មិនណយដែរ។ នាងដឹងទេ...ប្អូននាង
ញៀនថ្នាំ។
JEN: 😳នាងនិយាយស្អី..ឲ្យតម្លៃប្អូនខ្ញុំខ្លះផង?
SOO: ខ្ញុំនៅជាមួយវារាល់ថ្ងៃហេតុអីខ្ញុំមិនដឹងនោះ? នាងដឹង
ទេ។ .....វាបានបោកយកលុយក្នុងកុងនាង ហើយវា
ទៅធ្វើជំនួញជាមួយអ្នកណាមិនដឹង ហើយវាលក់ថ្នាំ
កុំគិតតែប្អូននាងល្អគ្រប់10ពេក វាក៏មានមុខ2ដូច
ដែលនាងនិយាយដាក់ខ្ញុំចឹង។
JEN: <ក្នុងចិត្ត: ចឹងបានពេលនោះ មើលទៅBamដូច
ស្គាល់លោកKaiច្បាស់ណាស់ ឬមួយគេនិងលោក
Kaiធ្វើជំនួញឆ្គួតឡប់នោះ។ មិនអាចទេ ប្អូនប្រុសខ្ញុំ
គ្មានថ្ងៃធ្វើបែបនោះទេ។> នាងកុហក......!🥺
SOO: យើងមិនបានកុហក.....! នេះ...នាងមើលទៅ?
ជាស្អី?
<Soojinបង្ហាញរូបថតដែលនាងថតបាននៅពេលដែល
Bamញៀនថ្នាំក្នុងបន្ទប់តែឯង។>
SOO: យ៉ាងមុិចត្រជាក់ភ្នែកទេ?
JEN: 😞😞😭😭
[ហេតុអីក៏រឿងទាំងនេះកើតឡើងលើគ្រួសារនាងទៅ វិញ? យាយស្លាប់ ម្តាយយំសោក ប្តីជាប់គុក ចំណែកប្អូន
ប្រុសប្រព្រឹត្តិអំពើខុសច្បាប់ ហើយខ្លួនផ្ទាល់ត្រូវមនុស្សចាប់
មកបម្រុងសម្លាប់។ តើនាងធ្វើអ្វីកើតនៅពេលនេះ? បាក់
ទឹកចិត្ត? ឬមួយលែងមានជម្រើសដើរទៅមុខ? សាកស្រម៉ៃ
មើលបើសិនជាអ្នកជាJennieតើអ្នកនឹងទៅជាយ៉ាងណា?]
LISA: ឈប់យំទៅ.....យ៉ាងណានាងនៅមានខ្ញុំ។
<JennieងាកមើលមុខLisa>
SOO: អហ្ហយ.....! នេះ....នេះបងប្អូនគេចេះស្រឡាញ់គ្នា
ហើយមែនទេ? គួរឲ្យចង់សើចមែនទែន។
LISA: នាងឆាប់ដោះលែងយើងភ្លាមទៅបើនាងមិនចង់ចូល
គុកនោះ?
SOO: អួយ......! ថាមុិចនៀគ?🥺ខ្ញុំខ្លាចណាស់...ចូលគុក
ហេ៎? ខ្ញុំខ្លាចចូលគុកណាស់..🥺អួយខ្លាចមែនទែន។
LISA: នាងចង់បានអីទៅ?
SOO: គឺ....ចង់ឲ្យនាងឯងទាំង2ងាប់នឹងហើយ។
LISA: នាងឆ្គួត........!
<ផ្លាច....!💥ទះLisaម្តងទៀត>
SOO: <ច្របាច់ថ្ពាល់Lisa> ជិតងាប់ហើយ នៅហ៊ានជេរ
ទៀតហេ៎?
LISA: យើងមិនខ្លាចនាងទេ។ <និយាយមិនសូវច្បាស់ព្រោះ
Soojinច្របាច់មាត់>
SOO: អ៎....ចឹងហេ៎? នាងមិនខ្លាចខ្ញុំក៏មិនអីដែរ។ អ៎នេះ....!
បាយនៅសល់ទាំងគ្មានអ្នកញ៊ាំទេមែនទេ?
LISA: បើនាងចង់ដៃ ចងជើងយើងបែបនេះអ្នកណាសុីកើត
នោះ?
SOO: អ៎....តាមពិតចឹងទេហេ៎? ចឹង.....ទុកឲ្យយើងជាអ្នក
បញ្ចុកណា.....!😌
<Soojinចាប់បើកបាយប្រអប់ រួចក៏ឌួសមួយស្លាបព្រា
ហើយច្របាច់មាត់Lisaហើយក៏ញុកៗៗៗបាយនោះឲ្យLisa
ជិតនឹងនាងឈ្លក់ស្លាប់ទៅហើយ។>
LISA: ហ្ហឺម..ហ្ហឺម....! អ្អស៎ៗៗៗៗ.......! <ក្អក>
SOO: អូនេះ....ស្រែកទឹកមែនទេ?
JEN: បានហើយSoojin....ខ្ញុំប្រាប់ថាបានហើយ....ឈប់
ទៅ? ឈប់.......!
<Soojinមិនខ្វល់ ក៏មូលទឹកសុទ្ធរួចងើយកLisaឡើងច្របាច់មាត់ រួចក៏ចាក់ទឹកពីលើមកដូចមនុស្សធ្វើទារុណ្ឌកម្ម
ចឹង។>
LISA: អ្អស៎...អ្អស៎ៗៗៗៗ....! ហ្ហឺស......! ហ្ហឺម....លែង...!
SOO: យ៉ាងមុិចឆ្ងាញ់ទេ? ឬមួយចង់សុីទៀត?
LISA: ហ្ហឺស.....!🤬😡
<Lisaខឹងខ្លាំងណាស់ រួចនាងក៏ព្រួសទឹកដែលSoojin
ចាក់ឲ្យផឹកដូចសត្វធាតុពេញមុខSoojinទាំងកាកបាយទៅ ជាមួយ>
SOO: អ្អាយយយ..........! នាងឆ្គួត......! ហ្ហឺស🤬🤬
<ច្របាច់មាត់Lisa>
SOO: នាងពិតជាខ្លាំងដៃដាក់យើងណាស់នាងLisa។
LISA: យើងមិនដែលខ្លាចអ្នកណាស្រាប់ទៅហើយ។
ជាពិសេសនាងស្រីបិសាចឯង មកពីប្រភពណាក៏មិន
ដឹង យើងមិនដែលមានជំពាក់កម្មនាងទេ មុិចក៏មក
ចាប់យើងអីបែបនេះ?
SOO: គឺមកពីនាងទៅរៀបការនឹងបងKookធ្វើស្អី? នាង
ដឹងទេថាបងKook និងយើងស្គាល់គ្នាយូរឆ្នាំជាង
មុននាងឯងទាំង2ទៅទៀត។
LISA: ឆឺស.....! មុខមាត់ស្អាតបាត តែមានចរឹកគួរឲ្យស្អប់
បែបនេះទើបបងKookមិនយកភ្នែកមើលទាស់តែ
សោះ។
SOO: នាងLisa....!🤬
LISA: យើងមិននឹកស្មានសោះថាJungkookមានស្រីតាម
ដែរ។ ហើយនាងដឹងទេថាJungkookមិនដែលទាំង
ប្រាប់យើងផងណា នាងជាអ្នកណា ហើយគេស្គាល់
នាងឬក៏អត់ តែពេលនេះយើងដឹងហើយ ថាមានស្រី
មុខងាប់ដូចជានាងចង់ដណ្តើមប្តីគេ។
SOO: នាងLisa🤬🤬នាងឯងតមាត់យើងហេ៎ស?🤬
LISA: ខឹងហើយហេ៎? Jungkookគេប្រាប់យើងទៀតថា
ជាតិនេះគេស្រឡាញ់តែយើងម្នាក់គត់គ្មានអ្នកណា
ផ្សេងទៀតទេ ព្រោះយើងជាភរិយាដ៏ល្អនោះអី។
កាត់ចិត្តទៅនាងអើយ អហោសកម្មផងណា....ពេល
នេះប្រហែលបងKookកំពុងតែតាមរកយើងចង់ងាប់
ផងក៏មិនដឹង បើនាងចង់រស់នោះដោះលែងយើងភ្លាម
ទៅ? ចាំមើលជួយប្រាប់ប្តីយើងថាកុំឲ្យចាប់នាងចូល
គុក។
SOO: នាងចង់អស់ខ្លួនជាមួយពួកជនពាលដែលទេ?
<Soojinបានទាញសក់Lisaទៅក្រោយ>
LISA: នាងឆ្កួត....!🤬លែងយើង....?
JEN: Lisaឈប់និយាយទៅ?
SOO: ពួកឯង.......?
<ក៏មានកូនចៅ2នាក់ដើរចូលមក>
បុរស: បាទចៅហ្វាយ
SOO: ឯងគិតថាស្រីម្នាក់នៀគល្មមឲ្យឯងសុខស្រួលដែល
ទេ?
បុរស: <ញញឹមទាំងពេញចិត្ត> បាទ...ល្មមណាចៅហ្វាយ។
JEN: នាងគិតធ្វើអីហា៎Soojin?😰
LISA: លែងយើង.....!😡
SOO: ចឹងឯងយកវាទៅធ្វើអ្វីដែលឯងចង់ធ្វើទៅចុះ?
LISA: ថាមុិច.......?😰លែង........លែងយើងទៅ?
លែង..........?
JEN: លែងនាងទៅ.........លែងLisaភ្លាមទៅ.......?
<បុរសនៅយកLisaចេញពីល្អាងទៅបាត់>
.....................................................................
JEN: លែងនាងទៅ.......?😭SoojinនាងលែងLisaទៅ
នាងនៅក្មេងណាស់.....កុំធ្វើអីនាងអី?
SOO: នេះនាងចេះអាណិតប្អូនដែលហ៎?
JEN: ខ្ញុំសុំអង្វរណាSoojin...ខ្ញុំសុំអង្វរ?🥺
កុំធ្វើអីLisaអីណា?
SOO: កុំអង្វរជំនួសគេអីបងថ្លៃ...បន្តិចទៀតដល់វេនបង
ហើយ។ កុំតក់ក្រហល់ពេក។ ហ្ហឺស..ហ្ហ៎ាហាហា.!
<Soojinដើរចេញទាំងសើចក្អាកក្អាយ>

រឿង«ភ្លើងប្រែស្នេហ៍»🔥 Wo Geschichten leben. Entdecke jetzt