ភាគ55

1.5K 57 2
                                    

   { ក្តីសុខមិនស្ថិតនៅលើកាយវិការដែលបញ្ចេញ ឬវាចាមក ប្រាប់ថាស្រឡាញ់ដោយក្តីស្មោះនោះទេ។ ពេលខ្លះកាយវិកា
វាទើសត្រង់ថាចិត្តខុសគ្នានឹងកាយវិការ។ ពិតណាស់ស្នេហាមានការឈឺចាប់បន្តិចមែន ជួនការមិនមែនបន្តិចទេ វាអាចធ្វើ ឲ្យមនុស្សម្ខាងឈឺចាប់ជាងយកធ្នូរបាញ់ចំកណ្តាលទ្រូងទៅ ទៀត។ ក្រឡេកមកវិញនាយស្រឡាញ់ប្រពន្ធស្ទើរស្លាប់ ទោះពេលខ្លះសម្តី និងកាយវិការប្រពន្ធ រៀងឆ្គាំឆ្គង អាក្រក់ ស្តាប់លើខ្លួនក៏ពិតមែន តែចិត្តនាងត្រជាក់ជាងមហាសមុទ្រទឹកកកអាកទិកទៅទៀត ត្រជាក់ស្ទើរតែបេះដូងនាយចង់កក ទៅហើយ។ ពេលនេះនាយកំពុងអាណិត ស្រឡាញ់ និង ស្រឡាញ់ខ្លាំងលើសដើម ចិត្តនាងពោលពេញដោយតម្រូវ
ការពីខ្លួន អាចនិយាយបានថា ខ្វះនាយពុំបានមួយចំណិតណាឡើយ។ ឯនាយកំពុងតែលួងលោមប្រពន្ធឲ្យបាត់ភ័យ
បាត់យំ ព្រោះមាននាយនៅជិត ជួយការពាររារាំងមិនឲ្យអ្នក
ណាមកធ្វើបាបបានឡើយ តែចិត្តនាយនៅស្ទាក់ស្ទើរភ័យព្រួយមិនបាត់ ភ័យខ្លាចអាទុរយសលួចឆក់យកប្រពន្ធជាទី
ស្រឡាញ់ចេញពីទ្រូង ប្រដូចនឹងព្រះបាទវេស្សន្តរខ្លាចតា
ជួជក់ធ្វើបាបបុត្រ ក៏ក្រេរគ្រោធច្រឡោតខ្ញាល់នឹងតាជួជក់
ជាពន់ពេក ក៏ធ្វើឲ្យខ្លួនប្រែក្លាយជាមានការចងគំនុំ ព្យាបាត
នឹងតាជួជក់ ប្រាកដណាស់ព្រះពុទ្ធមានពុទ្ធិការថាជនណា ម្នាក់ចង់ក្លាយជាព្រះត្រូវលះបង់រាល់របស់ក្រៅកាយចោលឲ្យអស់ ទើបត្រាស់ដឹងបានតែទ្រង់ក៏មិនទាន់ដាច់អាល័យនឹង
បុត្រ មហេសីបាន បំណងប្រាថ្នាខ្លួនដែលចង់ក្លាយជាព្រះ ពោធិសត្វក៏ត្រូវបញ្ចប់ត្រង់ខ្ញាល់នឹងតាជួជក់😢។
     តោះមកវិញ.! នាយដូចនឹងព្រះវេស្សន្តអញ្ចឹង។ នាយផ្តល់
ក្តីស្រឡាញ់ទាំងអស់ឲ្យប្រពន្ធតែម្នាក់ មិនចង់ឲ្យចោរចិត្តខ្មៅ
Kaiមកទាញទាក់យកប្រពន្ធចេញពីខ្លួនតែក៏ដឹងនឹងចិត្តច្បាស់
ណាស់ថានាយនោះមិនព្រមលែងប្រពន្ធខ្លួនងាយៗទេ បើ
សាច់នាងដូចក្រមុំ ត្រលុកត្រលន់ដូចត្រយូងចេក សរខ្ចីដូច
បណ្តូលចេកបែបនេះ ប្រុសព្រានឃើញលេបទឹកមាត់គ្រប់
គ្នា។ សញ្ចឹងឱបប្រពន្ធជាយូរហាក់បីដូចជាបីថ្នមនឹងកែវពេជ្រ
ចរណៃដែលមានតម្លៃលើសលប់កប់ពពកអញ្ចឹង ខ្លាចបាត់
មែនទែន ខ្លាចបាត់បង់នាងពីដៃដែលកំពុងឱបជាប់ណែន ទ្រូងបែបនេះ។ នាងផ្តល់ក្តីឱបតបទៅស្វាមីដោយសេចក្តីភ័យ
ក្លាយនាយចោចិត្តខ្មៅប្រដូចនឹងតាជួជក់ឆក់ខ្លួនប្រដូចនឹងជាលី ក្រស្ណាចេញពីនាយVដែលប្រដូចនឹងព្រះបាទវេស្សន្ត។
នាងជាប្រពន្ធ,Jennieឱបស្វាមីដោយចិត្តបរិសុទ្ធឥឧបមារ }

រឿង«ភ្លើងប្រែស្នេហ៍»🔥 Donde viven las historias. Descúbrelo ahora