Episode 31
#Hospital
រាងក្រាស់ដែលរត់ចេញពីក្នុងទ្បានសម្តៅមកមន្ទីរដែលស្ថិតនៅជាប់ៗនេះយ៉ាងលឿនស្លេវទឹកមុខស្លេកស្លាំងបញ្ជាក់ពីការបារម្ភរបស់គេទៅកាន់នាងតូចក្នុងដៃវារឹតតែខ្លាំងថែមជាងនេះទៅទៀត។
Taehyung: «លោកគ្រូពេទ្យជួយផង!»
Nurse: «ដាក់នៅខាងនេះចាស៎» ស្រីវ័យប្រហែលជា 20 ឆ្នាំក្រាស់បានយកគ្រែរុញ មកជាមួយ! Taehyung ដាក់នាងទៅលើគ្រែនោះ គេកាន់ដៃនាងជាប់ឯអ្នកពេទ្យក៌ប្រញាប់រុញនាង ដើម្បីឲ្យចូលបន្ទប់សង្រ្គោះបន្ទាប់។
Taehyung: «ខ្ញុំសូមចូលទៅក្នុងផងតើបានទេ?»
Nurse: «មិនបានទេចាស៎សាច់ញាតិត្រូវចាំនៅ ខាងក្រៅ!» នាងទាញទ្វារបិទបាត់!
រាងក្រាស់ទន់ជង្គុងដួលទៅលើដីទឹកភ្នែកហូរស្រក់ប្រៀបដូចជាទឹកទន្លេគេពិតជាឈឺហើយក៌បន្ទោសខ្លួនឯងជខ្លាំងបើមិនមកពីគេនាងក៌មិនទៅជាបែបនេះដែល។
Yoongi: «ហឹុស» គេផ្អែកខ្លួននៅកៅអីមន្ទីរពេទ្យ នោះដោយដកដង្ហើមធំក្នុងចិត្តព្រួយបារម្ភពីនាងក្រៃលែង។
Taehyung: «សមចិត្តបងហើយមែនទេ? ពេល នេះបងពេញចិត្តហើយរឺនៅហាស? សប្បាយចិត្ត ដែលទេដែលនាងទៅជាបែបនេះ? ក៌ព្រោះតែបង ជាមនុស្សចង្រៃ ឥតត្បាត ធ្វើជាបងប្រុសគេយ៉ាង មិចទៅ? សូម្បីតែសេចក្តីសុខរបស់ប្អូនក៌មិនផ្តល់ ឲ្យគិតតែពីកិត្តិយសឥលូវដល់តែ Taegi ស្ថិតក្នុង ស្ថានភាពបែបនេះកិត្តិយសមកជួយបានទេ??» គេស្ទុះទ្បើងទាំងកំរោលដៃចាប់កន្រ្តាក់កអាវរបស់ Yoongi ទ្បើងដោយមិនខ្លាចគេចាប់អង្រួនរាង កាយរបស់ Yoongi ក្បាកសឹងតែដាច់ពីក! គេខឹង ហើយក៌ខឹងខ្លាំងទៀតផងបើសិនជាអាចគេនិង សម្លាប់ Yoongi ចោលហើយ។
Yoongi: «យើងសុំទោស!»
Taehyung: «សុំទោស?? ហិហិ សុំទោសបង ជួយអ្វីបានទៅ? បងតាមបំផ្លាញខ្ញុំតាំងពីថ្ងៃដែរ Taegi ប្រលូកក្នុងសិល្ប:រហូតមកដល់ពេលនេះ បងតាមយាយៃខ្ញុំបងគិតថាខ្ញុំមិនដឹងរឺ? បងបញ្ជា ឲ្យគេសម្លាប់ខ្ញុំមិនចេះតិចដងបងដឹងថាហេតុអ្វីបានជាខ្ញុំមិនស្លាប់ទេ? ដោយសារតែខ្ញុំនេះវាខំប្រឹងជំ នះទោះជាដឹងថាបងបំបែកយ៉ាងណាក៌ដោយ! បង ដឹងទេ? ខ្ញុំគោរពបងខ្លាំងណាស់ទោះជាបងមើល ងាយមើលថោកខ្ញុំយ៉ាងណាក៌ខ្ញុំមិនខ្មាសមិនខ្លាច រអាដែលប៉ុន្តែពេលនេះមិនដូចជាពេលមុនទេបងបានបំផ្លាញទឹកចិត្តរបស់ខ្ញុំដែលគោរពអស់ហើយកុំឲ្យខ្ញុំអត់ទ្រាំជាមួយមនុស្សដូចជាបងខ្លាំងជាងនេះអី!» គេប្រលែងដៃចេញពីអាវរបស់ Yoongi ដូច ជាខ្អើមរអើមណាស់។