Episode 27
#Daegu 10AM
វេលាពេលព្រឹកសំទ្បេងទឹលរលកបក់ផើយផាត់ខ្យល់ក៌ហើរមកប៉ះនិងសំបកខ្យងខ្ចៅដែលព្យួរនៅនិងមុខផ្ទះធ្វើឲ្យមានសម្លេងយ៉ាងពិរោះ....នាងតូច Taegi ក៌ងើបទ្បើងមុននាងក៌ដើរទៅឈរនៅមុខបង្គួច....នាងគយមើលទឹករលកដែលកំពុងតែបោកបកនៅលើផ្ទៃទឹកដោយស្នាមញញឹម...
Taehyung: «Good Morning អូនសម្លាញ់» គេឱបនាងពីក្រោយហើយក៌ពោលពាក្យផ្អែមល្ហែបដាក់ !
Taegi: «បងគេងមិនទាន់ឆ្អែតទេហ្អេស?» នាងសួរគេព្រោះឃើញគេបិទភ្នែកផ្អែកនៅលើស្មានាង...
Taehyung: «អូនងើបទៅហើយបងខ្ជិលគេងតែម្តងទៅ!»
Taegi: «ទៅលេងទឹកសមុទ្រទេ?» គេបែរក្រោយមុននិងក្រសោបមុខនាង!
Taehyung: «តែនេះព្រឹកទេលេងមិនទាន់បាននោះទេ!»
Taegi: «តែអូនចង់ហែរទឹក!»
Taehyung: «នៅខាងមុខផ្ទះមានអាងទឹកអូនហែរក៌បាន~~»
Taegi: «តែវ៉ាលីអូន?» នាងងាករកមកវ៉ាលីរៀបនិងដូរឈុតទៅងូតទឹកតែមិនឃើញ!
Taehyung: «នៅក្នុងទ្បានចាំបងទៅយកអូនដុសធ្មេញអីឲ្យហើយទៅ!»
Taegi: «okay» នាងដើរចូលបន្ទប់ទឹកលុបមុខដុសធេញអីសិនឯរាងក្រាស់ក៌ដើរទៅយកវ៉ាលី....
Taehyung: «នេះវ៉ាលីបងទៅបន្ទប់ទឹកម្តង!»
Taegi ដែលអង្គុយលើពូកនោះក៌ចុះមកក្រោមដើរទៅរកឈុតហែលទឹកក្នុងវ៉ាលីនាងយកអាវ Bikini ព្រឡក្រហមចេញមកក្រៅហើយក៌ដូរវាចេញ!
Taehyung: «អូនស្លៀកបែបនេះរឺ?» ពេលចេញមកពីបន្ទប់ទឹកឃើញបែបនេះហើយគេភ្ញាក់ផ្អើរនាងលោកអើយស្លៀកស្អីមិនស្លៀកមកពាក់ Bikini ដែលបិទត្រឹមតែទ្រូងតែលេងហើយក៌ខាងក្រោមបិទរាងជិត!
Taegi: «បងចង់ឲ្យអូនស្លៀកឈុតគេងទៅហែលទឹក?»
Taehyung: «មិនបានទេបងមិនចង់ឲ្យអ្នកណាឃើញសាច់អូននោះទេ!» គេហួសហែងណាស់ដឹងទេបើប្រុសផ្សេងឃើញនាងបែបនេះច្បាស់ជាជ្រួលជ្រើមមិនខាន! សាច់ឲ្យទ្រលក់ទ្រលន់អ្នកណាទៅទប់បាន?
Taegi: «អូនចង់មិនប្តូរ!» នាងទាញទ្បេការពារកម្តៅថ្ងៃមកលាបហើយក៌ដើរចេញទៅក្រៅបាត់ធ្វើឲ្យអ្នកដែលដើរតាមពីក្រោយនោះគ្រឺតនោះគ្រឺត!