Episode 12
#5PM
ពេលនេះគឺល្ងាចល្មមណាស់ហើយ Taehyung ក៌បើកទ្បានពី Condo ទៅជានិង Taegi តម្រង់ទៅរកផ្ទះត្រកូល Bangtan ព្រោះថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ក្មួយស្រីតែមួយក្នុងគ្រួសារ...Taegi ក៌បានត្រៀមកាដូឲ្យនាងតូចដូចគ្នា។
Ring Ring
កំពុងតែអង្គុយក្នុងទ្បានសុខៗទូរស័ព្ទរបស់ Taegi ក៌មានអ្នកណាខលមកនាងលើកមកមើលនេះគឺជាលេខបងប្រុសរបស់នាង!!
«អាទ្បូបងប្រុស???» Taegi
«អូននៅឯណា? មិនមកផ្ទះទេហ្អឹសនេះយប់វិញទៀតហើយណា!!!» គេប្រាប់ដូចជារៀងជំទាស់បន្តិច ស្តីឲ្យនាងបន្តិចព្រោះនាងទៅគេងជាមួយនិង Taehyung តាំងពីល្ងាចម្សិញមិញម្លេះ។
«អឺ...គឺថ្ងៃនេះអូនទៅខួបកំណើតកូនបងគុកសិនណាបងប្រុស!!» Taegi
«ល្ងាចមកវិញជាមួយបងព្រោះបងក៌ទៅខួប Noona ដូចគ្នា» គេនិយាយឲ្យទាំងដាក់កំហិបព្រោះដឹងច្បាស់ណាស់ថាដល់ពេលវេលាផ្ទះនាងច្បាស់ជាទៅជាមួយ Taehyung ទៀតហើយ។
«ចាស៎»
.......
Taehyung: «មានរឿងអីហ្អេស» នាយកំលោះក៌សួរទៅនាងព្រោះគ្រាន់តែបិទទូរស័ព្ទភ្លាមនាងក៌បែរមកមើលមុខគេហើយធ្វើមុខខ្មូរ។
Taegi: «យប់នេះអូនមិនបានគេងជាមួយបងទេ!! បង Yoon ឲ្យអូនគេងនៅផ្ទះ!!» នាងប្រាប់ទៅគេទាំងចិត្តមិនចង់បែក នាងចង់គេងឱបគេណាស់មិនចង់បែកសូម្បីតែមួយវិនាទីហើយ!!!
Taehyung: «អូនទៅគេងនៅផ្ទះឲ្យហើយក៌ល្អព្រោះថាយប់នេះមកត្រូវទ្បើងទៅមើលការងារពាក់កណ្តាលយប់ផង! បងត្រូវទៅល្បាតគួរសេពគ្រឿងញៀន ហើយក៌ពិនិត្យមើលនៅតាមដងផ្លូវ!!» ទោះជាគេជាមុខដំណែងល្អខ្ពង់ខ្ពស់ ជាមេគេប៉ុន្តែក៌គេនៅតែមានខ្ពស់មួយជាន់ដែល! ជារៀងរាប់ពីរសប្តាហ៍ម្តងគេត្រូវតែដើរទៅល្បាតជាមួយនិងកូនចៅរបស់គេមួយក្រុម! គេត្រូវដើរល្បាតនៅពេលយប់ទ្បើងពេលខ្លះសឹងតែមួយយប់ទល់ភ្លឺគេស្ទើរតែមិនបានគេងថ្ងៃខ្លះល្បាតហើយព្រឹកទ្បើងក៌ត្រូវទៅដើរចាប់ពួកជួញឈើ លក់ដូរសត្វព្រៃនៅតាមខេត្តទៀតក៌ថាបាន!! តាមពិតទៅក៌ជាកូនអ្នកមានដូចគ្នាម្តាយឳពុកមានក្រុុមហ៊ុនកកុះគេមិនទៅធ្វើការគេសុខចិត្តមកធ្វើជាប៉ូលីសទៅវិញ!! ឲ្យធ្វើយ៉ាងមិចបើគេស្រលាញ់ការងារនេះហើយ??