Episode 24
បន្ទាប់ពីរំរបួសនាងតូចហើយៗគេដើរមកបោសសម្អាតបន្ទប់នោះចេញយ៉ាងស្អាតព្រោះមានកម្ទេចកញ្ចក់ច្រើនពេកខ្លាចមុតដោយអចេតនា!
Taehyung: «អូនមិនទាន់ងូតទេហ្អេស?»
Taegi: «ចាស៎ នៅទេអូនខូចចិត្តពេក...ហិហិ» នាងសើចទាំងមិនសូវសមព្រោះគេសម្លក់នាងពេក!
Taehyung: «មិនងូតទឹកចាំជូតខ្លាចធម្មតាទៅបានហើយខ្លាចពេកត្រូវទឹកទៅមុខរបួសរីក!» រាងក្រាស់ដើរទៅយកកូនកន្សែងមួយហើយក៌ដើរចូលទៅក្នុងបន្ទប់ទឹកមួយភ្លេតគេក៌ដើរចេញមកវិញ!
Taehyung: «មោះបងជូតខ្លួនឯង»
Taegi: «មិនបាច់ទេអូនជូតខ្លួនឯង!»
Taehyung: «បើអញ្ចឹងបងចុះទៅយកអាហារមកឲ្យអូនល្អទេ?»
Taegi: «Okay!» រាងក្រាស់ក៌ដើរចុះទៅក្រោមបាត់នាងតូចក៌ដោះអាវខ្លួនឯងចេញមុននិងជូតវាតិចៗ..
+Downstairs
នៅឯខាងក្រោមនេះវិញមនុស្សវ័យចណាស់ពីរអ្នកកំពុងតែអង្គុយពិបាកចិត្តជាខ្លាំងព្រោះកូនស្រីតែមួយរកចង់សម្លាប់ខ្លួន! លោកស្រី Min អង្គុយយំនៅលើស្មាប្តីរបស់ខ្លួនឯ Yoongi ក៌មិនហ៊ានមាត់មួយម៉ាត់!
Taehyung: «លោកស្រី!»
Ms Min: «Taehyung កូនមីងយ៉ាងមិចទៅហើយ!» កាលបើឃើញនាយចុះមកក្រោមបែបនេះគាត់ក៌ដើរទៅចាប់ដៃរបស់គេ!
Taehyung: «ពេលនេះ Taegi លែងអីហើយលោកស្រីខ្ញុំគ្រាន់តែចុះមកយកអាហារឲ្យ Taegi ប៉ុណ្ណោះ!»
Ms Min: «អរគុណមីនអរគុណណាស់ Taehyung»
គាត់ឱនគោរព Taehyung ពីរបីដងនាយកឥឱនគោរពវិញ!Taehyung: «មិនអីនោះទេបាទខ្ញុំគ្រាន់តែជួយមនុស្សដែលខ្លួនឯងស្រលាញ់តែប៉ុណ្ណោះ!»
Yoongi: «កុំភ្លេចពាក្យសន្យារបស់ឯង!» កំពុងតែនិយាយគ្នាជាមួយលោកស្រី Min សុខៗ Yoongi ក៌លូកមាត់...
Taehyung: «ខ្ញុំមិនភ្លេចនោះហើយការងារជាប៉ូលិសនេះខ្ញុំសុំឈប់ហើយ!»
Mr Min: «ហេតុអ្វីបានជានៅសុខៗលាឈប់បែបនេះ Taehyung?» គាត់សួរដោយចិត្តឆ្ងល់ព្រោះតាមដែលគាត់ដឹងលឺថាកំលោះតូចនេះស្រលាញ់ការងារនេះណាស់!