🍂 Role And Love 🍂

252 7 0
                                    

Episode 4

សម្តីគំហ៊កក្តៅក្រហាយដោយសារពេលឃើញមានស្នាមដៃនៅលើថ្ពាល់ដ៌ស្រស់ស្អាតរបស់ប្អូនគេអត់ទ្រាំមិនបានក៌សួរប៉ុន្តែដល់តែពេលសួរអ្នកនៅក្នុងហើយពួកគេក៌ឆ្លើយទាំងសម្តីរដាក់រដុបធ្វើឲ្យគេនេះរឹតតែខឹងថែមមួយកម្រិតទៀត!

Yoongi: «Boyeon មានលឺយើងសួរទេ??» នាយក៌ហារមាត់សួរទៅអ្នកចាត់ការរបស់នាងតូចឯ Boyeon នោះវិញបែកញើសដល់ថ្នាក់ជោគជើងសក់ទៅហើយតើឲ្យនាងឆ្លើយនិងគេដូចម្តេចទៅ?? បើសិមជាគេដឹងថាមានអ្នកវៃប្អូនគេបែបនេះនាងនិងទៅជាយ៉ាងណាមិនស្លាប់ហើយទេរឺ??

Boyeon: «អឺ...គឺ..លោក Yoon ចិត្តត្រ....»

Yoongi: «ខ្ញុំសួរនាងមិនត្រូវការហេតុផល!! ខ្ញុំសួរនាងៗត្រូវតែឆ្លើយជាមួយខ្ញុំនិងអ្វីដែលខ្ញុំសួរមិនមែនបញ្រាសសំណួរនោះទេ!!» នាងនិយាយមិនទាន់ទាំងចប់ស្រួលបួលផងក៌ត្រូវគេកាត់សម្តីហើយថាស្រែកតបទៅនាងវិញផាំងៗដោយនាងស្ទើរតែប្រកែកមិនបាន! អ្នកនៅទីនោះនាំគ្នាភ័យគ្រប់គ្នាម្នាក់ៗសឹងតែរត់ប្រាស់អាយុនោះទេតែអាជើងចង្រៃយ៍នេះវាដកមិនចេញសោះហើយ!!

Taegi: «មិនមានអីទេបង Yoon គ្រាន់តែថតរឿងធម្មតាតែប៉ុណ្ណោះ!!» ដោយឃើញថាសភាពការមិនល្អទើបនាងចូលទៅដោយកាន់ដៃរបស់អ្នកជាបងប្រុសហើយក៌ប្រាប់ដោយជ្រើសរើសការកុហកដើម្បីកុំឲ្យមានរឿងណាមួយខ្លាចថា Yoongi និងឲ្យនាងឈប់ធ្វើការនេះទៀតដោយសារតែអារឿងទះទប់បែបនេះហើយទើបគេមិនឲ្យនាងមកធ្វើការបែបនេះ។

Yoongi: «ថតធម្មតាៗតែដល់ថ្នាក់ស្នាមពេញមុខបែបនេះហ្អេស?? នេះតើថតរបៀបមិចទៅ?? បានដល់ថ្នាក់ទះទប់គ្នាមានស្នាមពេញមុខបែបនេះ??» គេច្រ
ទ្បោតភ្លាមមួយភ្លេតនេះថតម៉ាកស្អីទៅ?? វាហួសហេតុពេកហើយថតអ្នកណាមកវាយគ្នាធ្វើដូចមែនទែនស្នាមមួយពេញមុខបែបនេះហ្អេស??

Director: «លោក...គឺ....» ពេលដែលឃើញ Yoongi បែរមុខមកមើលខ្លួនបែបនេះហើយលោក Director ក៌ភ្នែកភ័យដៃជើងក៌ញ័រអស់មិនដឹងថាឆ្លើយយ៉ាងមិចឲ្យសមទៅឯអណ្តាតនេះវិញក្រលាស់មិនចង់រួច!!

Taegi: «គ្រាន់តែជ្រុលដៃតែបន្តិចប៉ុណ្ណោះគ្មានអីធ្ងន់ធ្ងរនោះទេបង Yoon» ដោយសារតែឃើញបងប្រុសសួរដេញដោលមិនចេះចប់មិនចេះហើយបែបនេះនាងតូចក៌រហ័សឆ្លើយភ្លាម។

Yoongi: «បងមិនបានសួរអូនទេ! បងសួរ Director!! លោកអាចឆ្លើយនិងខ្ញុំបានរឺអត់?? រឺក៌ចាំដល់ពេលក្រុមហ៊ុមត្រូវរលាយទើបលោកអាចនិយាយប្រាប់ខ្ញុំបាន??» ថាឲ្យតាមពិតចោះគេមិនបានកាចរឺក៌គាបសង្កត់ប្រជាជននោះទេតែគេធ្វើនេះក៌ព្រោះតែការពារប្អូនស្រីតែមួយគត់របស់គេ!!!

Taegi: «បង Yoon អូនថាទៅញាំុអីល្អទេ?? អូនឃ្លានហើយ!» នាងព្យាយាមរកលេសគ្រប់យ៉ាងធ្វើយ៉ាងមិចក៌ដោយនាងក៌ត្រូវតែព្យាយាមដើម្បីមិនឲ្យគេដឹងការពិតនោះទេនាងខ្លាចថាក្តៅស្រមៃដែលចង់ក្លាយជាតារាត្រូវរលាយអស់!!

Yoongi: «Gi អូនកុំមកបង្វែររឿង!!» គិតថាគេមិនដឹងហ្អេសថានាងចង់គេចពីសំណួររបស់គេនោះ??

Taegi: «តែអូនឃ្លានពិតមែនណាបងប្រុសតាំងពីព្រឹកមកអូនមិនទាន់បានញាំុអីបន្តិចសោះហើយមែនទេបង Yeon?» នាងក៌បែរទៅរក Boyeon ហើយក៌ព្រិចភ្នែកធ្វើសញ្ញាដើម្បីឲ្យនាងឆ្លើយ!! តាមការពិតទៅនាងញាំុអីរួចហើយតែក៌ត្រូវធ្វើជាឃ្លានម្តងទៀត។

Boyeon: «ចាស៎ពិតមែនហើយ!!» នាងក៌ចេះតែអឺអើថាទៅដើម្បីកុំឲ្យមានរឿងធំកើតទ្បើង!!

Yoongi: «Okay បងនាំទៅក៌បាន!! កុំឲ្យមានលើកទីបីឲ្យសោះ!!» មួយឃ្លាមុនដំបូងគេក៌នាំនាងតូចដើរចេញទៅដល់ផ្លូវមុនតែក៌ត្រូវបែរមកនិយាយជាមួយនិង Director ដោយទឹកមុខមាំ! គេក៌ងក់ក្បាលដាក់ Yoongi , ឯនាយក៌ដើរចេញទៅបាត់ដោយមិននិយាយអីបន្តរ!!

Director: «អួយ!! ធូរទ្រូងបន្តិច» គាត់លើកដៃមករឹតទ្រូងដកដង្ហើមយ៉ាងវែងៗ

Boyeon: អ្នកនាង Mira អរគុណអ្នកនាង Gi ទៅដែលខំបង្វែររឿងបើពុំនោះទេអ្នកនាងស្លាប់មិនខាន!!»

Hanna: «ឃើញទេបងប្រាប់ឲ្យឈប់ហើយមិនស្តាប់!!» អ្នកចាត់ការរបស់ Mira ក៌ឆ្លៀតខ្សឹបប្រាប់នាងតិចៗ,នាងតូចក្តាប់ដៃយ៉ាងណែនកំហឹងរបស់នាងកាន់តែឆេះទ្បើងៗហើយដូចជាទឹកភ្លើងពុះ 100°c យ៉ាងអញ្ជឹងទោះជាយ៉ាងទឹកមកពន្លត់ក៌វាមិនរលុតដែលមានតែឆេះកាន់តែខ្លាំងទ្បើង!!!

[ រឿងនេះវាមិនបញ្ចប់ត្រឹមនេះទេ!! ]

To Be Continues


🍂 Role And Love 🍂 (End)Where stories live. Discover now