Episode 7
ផាំង~~
Taehyung: «វាស្អីណាស់ណាទៅ!! ធុញណាស់!!» គ្រាន់តែចេញមកដល់ក្រៅហាងភ្លាមនាយកំលោះក៌លើកជើងទៅទាត់ធុងសំរាមនៅនិងមុខហាងធ្វើឲ្យកម្ទេចកម្ទីនៅក្នុងនោះកំពុបពេញទី!! គេខឹងគេហត់!!! អ្នកយល់អារម្មណ៍មួយនេះខ្លះ? វាមិនមែនជាលើកទីមួយទេដែល Yoongi និយាយប្រាប់មិនសូម្បីតែឲ្យឱប!! សួរទៅមើលថាតើរយ:ពេលដែលគេសេពគប់ជាមួយនិង Taegi នោះគឺគ្មានន័យទេមែនទេ??
ផាំងៗៗៗ
យប់អារម្មណ៍មួយនេះដែលគេនិយាយថាឈឺខ្លួនវាមិនស្មើរនិងការឈឺចិត្តនោះទេ!! Taehyung នាំដៃមាំក្រាស់របស់ខ្លួនទៅវាយនីជញ្ជាំងផាំងៗដោះមិនខ្លាចឈឺបន្តិចទ្បើយពេលនេះគេឈឺចិត្តជាង!! ស្នេហារបស់គេទាក់ទងគ្នាជិត 10 ឆ្នាំជាងទៅហើយបានត្រឹមតែឱបអ្វីដែលសំខាន់គឺវាមិនជាសាធារណ:ទៀតគឺបិទបាំង!!!
Taegi: «Tae!! បានហើយៗអូនសុំណា ហឹុក»
ពេលដែលរាងក្រាស់ចេញមកទាំងកម្រោលបែបនេះហើយធ្វើឲ្យចិត្តនាងនៅមិនស្ងប់សោះទ្បើយ!! នាងក៌សុំ Yoongi ចេញមកដើម្បីតាម Taehyung និងប្រាប់ពីមូលហេតុ!! តែបងប្រុសរបស់នាងនេះតែងតែហាមឃាត់តែគិតថានាងស្តាប់រឺដល់ដំណាក់កាលនេះហើយ?? នាងតូចក៌រត់ចេញមកពីក្នុងហាងតែអ្វីដែលនាងមានឃើញគេសឹងតែស្លុតចិត្តនេះគេចេញមកដើម្បីរំសាយកំហឹងហើយក៌សុខចិត្តឈឺខ្លួនៗឯងអញ្ជឹងមែនទេ?? នាងរត់ទៅឱបគេពីក្រោមហាមឃាត់គេតែគេមិនស្តាប់នាងបន្តិចសោះហើយ...នាងក៌ដឹងថាគេនេះជាមនុស្សចិត្តរឹងមិនចេះស្តាប់អ្នកណាពេលខ្លះក៌យល់តែចិត្ត...ដោយធ្វើអ្វីមិនបាននាងក៌យំចេញមក!!
Taehyung: «អូនចេញទៅប្រយ័ត្នគេថតរូបព្រោះប៉ះពាល់ដល់ការងាររបស់អូន!!» ពេលដែលដឹងថាខ្លួនឯងរាងមានអារម្មណ៍ថាធូរស្បើយទ្បើងវិញហើយគេក៌បែរក្រោយក៌ប្រាប់នាងដោយយកដៃដែលសុទ្ធតែឈាមមកចប់ដៃស្រលូនតូចដូចបន្តាក្រូចរបស់នាងចេញពីចង្កេះមាំរបស់គេ...
Taegi: «បងខឹងអូនមែនទេ?? អូនសុំទោសណាស់ហឹុក កុំខឹងអូនអី!!» កាលបើលឺប្រយោគរបស់រាងក្រាស់ហើយនាងក៌ដូចជាដឹងថាគេបញ្ជួសនាងអញ្ជឹង!! នាងយល់អារម្មណ៍របស់គេថាគេប្រាកដជានើយហត់និងស្នេហាលាក់លាមបែបនេះហើយ!!
Taehyung: «បងមិនបានខឹងអូនទេ...បងគ្រាន់តែការពារអូន...ការពារកិត្តិយសរបស់អូនដែលអូនខំសាងមកតាំងពីអូនអាយុ 22 រហូតមកដល់ 23 នេះ...អូនប្រាកដជាស្រលាញ់ការងារនេះបងដឹងអូនធ្លាប់ប្រាប់បងតាំងពីរៀនវិទ្យាល័យមកអញ្ជឹងហើយបងមិនចង់ឲ្យក្តីស្រមៃដែលចង់ក្លាយជារបស់អូនត្រូវរលាយដោយសារតែប៉ូលីសអន់ៗដូចជាបងនោះទេ!!» អាចថាគេបញ្ជួយនាងក៌ថាបានតែមកពីពេលនេះគេអស់ភាពអត់ទ្រាំហើយ...មនុស្សប្រុសណាគេត្រូវការស្នេហាដែលបើកចំហរ...គេត្រូវការសប្បាយមិនដូចជាពេលនេះសូម្បីតែឱបក៌មិនបាននោះទេ!!
Taegi: «មិនមែនទេ....ហេតុអីក៌បងនិយាយដូច្នោះ? ហឹុក បងមិនស្រលាញ់អូននោះទេមែនទេ? ក្រែងបងនិយាយថាទោះជាស្ថិតនៅក្នុងកាល:ទេស: ណាក៌បងនៅតែទ្រាំជាមួយអូននោះ ហឹុក បងមិនត្រូវលេបសម្តីខ្លួនឯងនោះទេ!!» ពេកដែលស្តាប់សម្តីដូចជាដេញនាងឲ្យចេញឆ្ងាយពីគេហើយ...នាងក៌តបប្រាប់ទៅគេវិញដោយសម្លេងស្រទន់ទឹកភ្នែកក៌ហូរមកម៉ាត់ៗនាងស្រលាញ់គេណាស់!!
Taehyung: «បងមិនមែនលេបសម្តីរបស់ខ្លួនឯងនោះទេ!! បងគិតពីអូនហើយតើ...ហើយស្នេហាយើងក៌មិនអាចបន្តរទៅមុខបានទៀតដែល...បងមិនត្រូវការស្នេហាដែលឃុំឃាំងដូចជាគុកនោះទេ...អូនមានអ្នកដែលស្រលាញ់ក៌ដូចគ្នា..អ្វីដែលសំខាន់អូនក៌ជាប់ខ្សែរាជវង្សបងមិនសមនិងអូនទ្បើយ....អូនដូចជាមេឃៗដែលសែនឆ្ងាយរហូតបងឈូងទៅមិនដល់ព្រោះតែឋានះបងនេះវាទាបៗស្មើនិងដីទៅហើយ...» គេពោលទាំងអួលណែនសឹងតែថប់ខ្យល់និយាយមិនចង់ចេញមែនហើយព្រោះតែនាងវាជាប់ខ្សែរាជវង្ស!! លោក Min ដែលត្រូវជាឳពុករបស់នាងជាប្អូនជីដូនមួយរបស់នាយករដ្ឋមន្រ្តីរបស់ប្រទេសកូរ៉េ!! បើសិនជាគេមានឋានះខ្ពស់់ជាងនាងតែបន្តិចម្លេះពេលនេះគេមិនចាំបាច់បងស្នេហាលាក់បាំងអ្វីបែបនេះនោះទេ....
Taegi: «ហឹុក..អត់ទេ Tae ហេតុអ្វីក៌បងនិយាយបែបនេះ ហឹុក ស្រលាញ់គ្នាតាំងពីវិទ្យាល័យមកដល់ពេលនេះបងអាចទ្រាំបានគ្រាន់តែបន្ថែមបន្តិចទៀតយើងនិងដល់ចំណុចកំពូលជាមួយហើយហេតុអ្វីកបងទ្រាំមិនបាន?? ហឹុកហឹុក» នាងពោលទាំងឈឺចិត្តនាងឈឺណាស់ដឹងទេ?? នាងស្រលាញ់គេស្ទើបលេបទៅហើយតែពេលនេះគេក៌និយាយថាមិនអាចបន្តរទៅមុខទៀតបានសម្លាប់នាងទៅល្អជាង!!
Taehyung: «មានអស់ទ្រាំហើយ!! បងមិនត្រូវការស្នេហាដែលមិនអាចសូម្បីតែថើបគ្នាបន្តិវនោះទេ...ធាតុជាមនុស្សប្រុសអូនគួរតែយល់ច្បាស់ហើយ..» មនុស្សប្រុសតើនាងស្គាល់ទេ?? គេត្រូវការមានអ្នកមកបំពេញចំណងតំណ្ហារបស់គេមិនមែនអង្គុយឆ្គឹងនោះទេ!!!
[ សន្តានមនុស្សប្រុសនាងគួរតែយល់.. ]
To Be Continues 💗✨