Episode 11
ក្រាក~~
បន្ទាប់ពីចូលងូតទឹកអស់រយះពេលប្រហែកជា 20 នាទីហើយរាងក្រាស់ក៌ដើរចេញមកដោយប្រលែងល្វែងលើសក់សើមតិចៗមើលទៅគេពិតជាស្អាតខ្លាំងបូករួចជាមួយនិងរាងកាយរឹងមាំរបស់គេទៀតរឹតតែល្អគុណតែម្តង! អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគេសឹងតែបោកក្បាកពេលដែលឃើញនាងតូចកំពុងតែគេងនៅលើពូកនៅទ្បើយ។
Taehyung: «Gi ងើបទ្បើងទៅងូតទឹកនេះថ្ងៃចាំងគូទហើយ!» គេស្រែកហៅនាងពីចម្ងាយព្រោះគេកំពុងតែស្លៀកពាក់ខោអាវ!
Taegi: «ហឹុម....អត់ទេ!!» នាងនិយាយង៉ុលៗមុននិងគេងយកថ្ងាសទៅទល់នៅនិងពូកហើយក៌ធីងគូទទ្បើង!! រាងក្រាស់សឹងតែបោកក្បាលនៅជញ្ជាំងមើលចរិតនាងចុះ? នេះធំពេញក្រមុំអាចនិងរកប្តីបានមានកូនទៅហើយប៉ុន្តែខ្ជិលមួយ Set សូម្បីតែពេលគេង។
ផ្លាច់~~
Taegi: «យួយៗ....មិចមកទះគូទអូនអញ្ជឹង!!» ដោយគ្រឺតខ្នាញ់និងនាងពេកពេលដែលស្លៀ់ពាក់ស្រួលបួលហើយគេក៌ដើរមកទះគូទនាងផ្លាច់! នាងងើបអង្គុយឆ្កក់ទាំងដែលបិទភ្នែកនាងមិនខ្វល់ទ្បើយថាខ្លួនកំពុងតែស្ថិតនៅក្នុងដំណាក់កាលណា។
Taehyung: «ទៅងូតទឹក!!!» គេស្រែកថាឲ្យនាងជាលើកទីពីរ។
Taegi: «មោះបីអូនទៅងូតទឹកអូនដើរអត់រួចទេ!» នាងបោះដៃដើម្បីឲ្យគេពរ។
Taehyung: «មិនដឹងអនាគតប្រពន្ធអាណាទេលោក!!» គេយកដៃទៅញីសក់ក្បាលមុននិងដើរមកបីនាងយកទៅបន្ទប់ទឹក។
Taegi: «ងូតឲ្យអូនផង!» នាងផ្តេកក្បាលនៅនិងអាងទឹកភ្នែកក៌បិទវិញមើលទៅដូចអស់កម្លាំងដល់ហើយ។
Taehyung: «បាទ លោកស្រី...» គេស្រែកប្រាប់ទៅនាងតែក្នុងចិត្តគ្រឺតខ្នាញ់នាងសឹងស្លាប់ទៅហើយ...គេលាងខ្លួនឲ្យនាងផងបន្លំច្របាច់នេះច្របាច់នោះមិនឈប់ទម្រាំតែងូតទឹកហើយជិតមួយម៉ោង។ នាយបីនាងចេញមកខាងក្រៅដោយមានកន្សែងជាប់ខ្លួននាងតូចមួយ។
Taehyung: «អូនចង់ពាក់??» គេដើរទៅបើកទូរខោអាវរើសមើលឲ្យនាងតូចជាធម្មតាទៅហើយព្រោះថានាងក៌ឧស្សាហ៍មកគេងជាមួយគេដែលទើបមានខោអាវនៅទីនេះ។