🍂 Role And Love 🍂

166 3 0
                                    

Episode 13

ទ្បានប៉ូលីសមួយគ្រឿងចេញដំណើរនៅម៉ោង 10 យប់ចេញមកផ្លូវកណ្តាលទីក្រុង។ 

Lucas:   «មេក្រុមចុះឈប់ត្រង់នេះតែម្តងទៅល្អដែលទេ?»   នាយដែលជាអ្នកបើកទ្បានកំពុងតែរាវរកកន្លែងចុះចតព្រោះពេលនេះគេបើកដល់ទន្លេហានហើយ។

Taehyung:  «អឹម!!»   ពេលនេះអារម្មណ៍របស់គេមិនសូវជាល្អប៉ុន្មានទេទើបយប់ព្រមតាមសំណើរ។

Lucas:  «គ្នាយើងរៀបចំកន្លែង!!»  គេចុះចតទ្បានស្រួលបួលហើយគេក៌ស្រែកប្រាប់ទៅកូនចៅឲ្យរៀបចំតុកៅអីបើកចាប់ពួកដែលបានផឹកស្រារហើយបើកបរខុសច្បាប់,រឺក៌ពពួកដែលចេញឆក់ ប្លន់គេតាមផ្លូវអ្វីបែបនេះ។

ពួកគេក៌ក៌ស្ទុះស្ទាររៀបចំកន្លែងនោះយ៉ាងស្វាត់ស្វែងដោយមិនខ្ជិលច្រអូស អ្មកក៌រៀបចំបង្គោលសម្រាប់បើកពិនិត្យអ្នកបើកបរយប់ទ្បើងខ្លះក៌រៀបចំតុកភអី ឯអ្នកខ្លះក៌ឈរនៅតាមផ្លូវដើម្បីស្រួលក្នុងក៌ស្ទាក់ចាប់ពពួកបើកយករួចខ្លួន។

Lucas:  «មេក្រុមមានរឿងអីមែនទេមើលទៅដូចជាស្រងូតស្រងាត់ដល់ហើយ??»  នាយកំលោះក៌ដើរទៅនិយាយជាមួយនិង  Taehyung   ព្រោះឃើញគេមើលទៅដូចជាមានទុក្ខកង្វល់នៅក្នុងខ្លួនយ៉ាងអញ្ជឹងគេច្រត់ដៃនៅដង់ផ្លូវគេទៅទិសដៅទឹកដែលដែលកំពុងតែបោកបាក់ទៅតាមខ្យល់ដោយក្រសែភ្នែកជ្រៅវាបញ្ជាក់ច្បាស់ណាស់ថាគេកំពុងតែមានទុក្ខ។

Taehyung:  «យើងមានរឿងតិចតួចតែប៉ុណ្ណោះមិនអីទេ  Lucas  មិនបាច់បារម្ភនោះទេ!!»  ដោយសារតែមិនចង់ឲ្យគេគិតអ្វីច្រើនទើបនាយក៌ប្រាប់ទៅគេថាកុំឲ្យគិតអ្វីច្រើនទាំងដែលក្មុងចិត្តគេពេលនេះច្របូកច្របល់ដោយជាភក់។

Lucas:  «មេក្រុមយើងស្គាល់គ្នាយូរហើយមិនបាត់លាក់ក៌បានប្រាប់មកទោះជាខ្ញុំជួយអ្វីក៌បានក៌និយាយឲ្យខ្ញុំស្តាប់មកក្រែងបានធូរក្នុងចិត្តខ្លះកុំទុកក្នុងចិត្តតែម្នាក់ឯងអី!!»  គេពេលនេះបារម្ភពីមេក្រុមរបស់ខ្លួនណាស់ Taehyung មិនដែលស្ងាត់ស្ងៀមបែបនេះពីមុនមកនោះទេ គេជាមនុស្សលេងសើចច្រើនប៉ុន្តែរឿងការងារមិនឲ្យលូកលំគ្នាទ្បើយ, ប៉ុន្តែពេលដែលឃើញ  Taehyung  ស្ងាត់ស្ងៀមបែបនេះធ្វើឲ្យគេពិបាកចិត្តជាខ្លាំងរាល់ថ្ងៃនេះគេទុក  Taehyung  ដូចជាបងប្រុសបង្តើតអញ្ជឹង។

🍂 Role And Love 🍂 (End)Where stories live. Discover now