Episode 28
#មួយអាទិត្យកន្លែងផុតទៅ ......
រយ:ពេលមួយអាទិត្យនេះសម្រាប់អ្នកគ្រប់គ្នាប្រហែលគិតថាវាយូរតែសម្រាប់គូរស្នេហ៌មួយគូរវាលឿនបំផុតហើយ! តែទោះជាយ៉ាងណាក៌មានភាពកក់ក្តៅពីមនុស្សដែលយើងស្រលាញ់។
ជារៀងរាល់យប់រាល់ថ្ងៃ Taehyung តែងតែមើលថែ Taegi មិនថាអាហារ សម្លៀកបំពាក់នោះទេគឺគេធ្វើឲ្យនាងទាំងអស់! យប់ទ្បើងគេក៌គេងឱបនាងមិនឲ្យលួសថ្ងៃសោះទ្បើងវាបញ្ចាក់ថាគេពិតជាស្រលាញ់ខ្លាំង។ គេធ្វើនេះព្រោះមិនដឹងថាថ្ងៃណាគេមកយកនាងចេញពីគេ:)
Taehyung: «Gi អូនហើយរឺនៅ?» គេស្រែកទៅសួរនាងតូចដែលនៅលើបន្ទប់ព្រោះថានេះវាជិតដល់ម៉ោងហើយព្រោះគេនាំនាងទៅញាំុអីមាត់សមុទ្របែបរ៉ូមែនទិចដែលមានតែតុមួយហើយមានស្បៃសគ្របពីលើជាមួយនិងទៀនហើយក៌មានអាហារខ្លះៗលាយជាមួយនិងស្រាក្រហម!
Taegi: «ហើយៗចាស៎» នាងឆ្លើយដោយចុះពីលើជណ្តើរដោយមានរូបពណ៌ក្រហមវាលក្លៀកវាលខ្នងប្រហែលជាបន្តិចប៉ុន្តែវាវែងដល់ត្រឹនក្រលាក់ជើងគួបផ្សំជាមួយនិងការ make up បែបស្តើងៗរឹតតែធ្វើឲ្យនាងស្អាតបានមួយកម្រិតទៀត!
Taehyung: «បើហើយៗតោះ!» គេងើបពីសាទ្បុងមុននិងសារ៉េសម្លៀកបំពាក់របស់ខ្លួន! រាងក្រាស់ពាក់អាវសមីពណ៌សប្រទ្បេះលេវពីរគ្រាប់បញ្ចេញដើម្បីហាប់ណែនសខ្ចីញេញ។
Taegi: «យើងត្រូវដើរទៅមែនទេ?» នាងដើរមកគៀកដៃគេ....រាងក្រាស់ក៌នាំនាងដើរចេញទៅ។
Taehyung: «ប្រាកដហើយអូនសម្លាញ់ព្រោះវានៅជិតនេះទេ!» គេច្រិចចុងច្រមុះនាងបន្តិចមុននិងនាំនាងដើរទៅ!
»
Taegi: «Wow....រ៉ូមែនទិចដល់ថ្នាក់នេះ?» គ្រាន់តែដើរមកដល់ភ្លាមធ្វើឲ្យនាងអត់សរសើរមិនបាន! វាពិតជាស្អាតមែនមានទៀនពីរដើមដោយមានឈរបួនទាំងសងខាងសម្រាប់ដាក់ឆ័ត្រដើម្បីការពារពេលភ្លៀកអ្វីបែបនេះ។
Taehyung: «អញ្ចើញបាទ!» គេដើរទៅដកកៅអីឲ្យនាងអង្គុយ។
Taegi: «អរគុណចាស៎!»
Taehyung: «អូនចង់ញាំុអី?»
Taegi: «Steak សាច់គោល្អទេអូនមានអារម្មណ៍ថាឃ្លានហើយ!»