Episode 26
#Night
Ring Ring***
“អាទ្បូ Gi?” Taehyung ដែលទើបតែញាំុបាយពេលល្ងាចហើយគេទ្បើងមកបន្ទប់វិញជួនពេលដែលនាងតូចខលមកល្មម!
“Tae បងទៅដើរលេងទេ?” Taegi
“អូនចង់ទៅណាហឹម?” Taehyung លើកចិញ្ចើមសួរទៅនាង!
“អូនចង់ទៅសមុទ្រយើងទៅពេលនេះតែម្តងទៅល្អទេ? ក្រែងមកមានផ្ទះនៅ Daegu មួយមិនអញ្ចឹង?” Taegi
“តែនេះក៌រាងយប់ហើយ Gi ម៉ោង 9 ហើយ!” Taehyung
“Tae បងតាមអូនម្តងតើបានទេ? អូនចង់នៅជាមួយបងណា!” Taegi
“Okay ហើយអូនចាំបងនៅឯណា?” Taehyung
“អូននៅមុខផ្ទះបង!” Taegi
“ហាស???” គេស្រែកផ្អរហើយនាងមកតាំងពីពេលណាទៅ? តើនាងមានប្រាប់អ្នកណាទេ?
“ចុះមកឲ្យលឿនមកយប់ណាស់ហើយអូនខ្លាច!” Taegi
“ចាំបងមួយភ្លេតបងទៅឥលូវហើយ!” នាយក៌រហ័សបិទទូរស័ព្ទទុកមុននិងរៀបចំខោអាវយ៉ាងលឿនហើយក៌ចុះទៅដល់ក្រោមភ្លេត!
#DownStairs
Jeongguk: «Hyung ទៅណាមែនទេ?» នាយដែលកំពុងតែអង្គុយមើលទូរទស្សន៍មួយប្រពន្ធពេលដែលឃើញគេចុះមកក៌សួរ!
Taehyung: «យើងទៅជាមួយ Taegi ហើយបើអ្នកណាសួរកុំប្រាប់ឲ្យសោះលឺទេ?»
Jeongguk: «បាទ...Hyung!»
Taehyung: «អឹម...អរគុណហើយ» នាយក៌រត់ចេញទៅហើយក៌បើកទ្បានតម្រង់ទៅមុខផ្ទះ!
ZenE: «អូនអាណិតគាត់ណាស់!» ពេល Taehyung ចេញទៅបាត់នាងក៌និយាយទៅប្តីទាំងពេបមាត់កាលពីនាងស្រលាញ់គ្នាជាមួយ Jeongguk ដូចជាមិនសូវពិបាកដូច Taehyung និង Taegi នោះទេ!
Jeongguk: «ជឿបងទៅបើគូរព្រេងមិនព្រាត់នោះទេ!» នាយអង្អែលស្មាអ្នកជាប្រពន្ធតិចៗ..នាងក៌ងក់ក្បាលតបទៅគេ....
#OutSide
Taehyung: «Gi!» គេស្រែកហៅនាងតូចពីក្នុងទ្បាន..ឯ Taegi ដែលកំពុងតែឈរនៅគៀនរបងនោះក៌រត់មកចូលទ្បានគេ!
Taegi: «តោះយើងឆាប់ទៅៗកុំឲ្យយប់ពេក!» នាងបោះកូនវ៉ាលីតូចទៅក្រោយហើយក៌រៀបចំកន្លែងអង្គុយឲ្យស្រួលបួលបន្តិច!