Episode 30
#Morning
តុក តុក សម្លេងគោះទ្វារបន្លឺតទ្បើងកាត់ព្រឹក Taehyung ឯកនោះវិញគេកំពុងតែពាក់ខោអាវក៌បែរទៅមើល។
Taehyung: «ចាំមួយភ្លេតបាទ!» គេក៌រហ័ស ស្លៀកពាក់ខោអាវ។
ក្រាក~~ ដឹបៗៗ
គ្រាន់តែបើកទ្វារមិនទាន់ទាំងស្រួលបួលផងពួកអាប៉ុន្មានអ្នកនោះក៌ទម្លោះទ្វាតចូលទៅដាល់រាងក្រាស់យកធ្វើឲ្យគេដួលទៅលើឥដ្ផខ្ពោក!
Yoongi: «យ៉ាងមិចដែលស្រួលខ្លួនទេ?» អវត្តមានរបស់បុរសម្នាក់នេះធ្វើឲ្យអ្នកដែលដួលនៅនិងភ័យជាខ្លាំងនេះគេរកឃើញហើយមែនទេ? ដូច្នេះគេត្រូវបាត់បង់ Taegi រឺ? ទេវាមិនអាចទៅរួច ទេនេះគេគេងមិនទាន់ភ្ញាក់ទេរឺ? ឆាប់ភ្ញាក់ទ្បើងៗ! គេលើកដៃមកក្តិចខ្លួនគេដឹងថាអារម្មណ៍នេះវាចេះ ឈឺអញ្ចឹងមែនន័យថាគេមិនបានសប្តិ? វាជាការពិត?
Taehyung: «H-Hyung???» គេហៅឈ្មោះ របស់ Yoongi ទាំងពីរបបូរមាត់។
ដឹប!!!
Yoongi: «នៅហ៊ានហៅយើងថាបងប្រុសទៀតរឺ ?» ដោយសារតែគ្រឺតខ្នាញ់និងអាល្អិតម្នាក់នេះ ពេកគេដើរទៅទាត់ Taehyung ចំពោះមួយជើង។
Taehyung: «អាក៎….ក៌ព្រោះតែបងជាបងប្រុស របស់ខ្ញុំ!!» គេស្រែកតវ៉ាទាំងឈឺចុកចាប់ពេញរាង កាយហេតុអ្វីគេមិនតដៃវិញ? ដោយសារតែគិតថា គេជាមនុស្សដែលខ្លួនគោរព។
Yoongi: «បងប្រុសហ្អេស? បើសិនជាឯងទុក យើងជាបងប្រុសមែនឯងមិនមែនធ្វើរឿងបែបនេះនោះទេ! ឯងបែរជានាំ Taegi រត់គេចពីយើង! ឯងនេះចំជាចោរម្សៀតមែន!» គេស្រែកថាឲ្យ Taehyung សុទ្ធមួយរយៗដោយមិនខ្លាច Taehyung ខ្មាសកូនចៅខ្លួនសោះ!
Taegi: «ខ្ញុំជាអ្នកនាំ Tae រត់ខ្លួនឯង!»ដោយសារ
តែលឺសម្លេងចចេលចាចពេកទើប Taegi ចុះក្រោមមើលតែអ្វីដែលភ្ញាក់ផ្អើលនោះគឺបងប្រុស របស់នាង?Yoongi: «ពួកឯងទៅចាប់ Taegi មកនេះ!» គេ ស្រែកបញ្ជាទៅកូនចៅរបស់ខ្លួន!
Taegi: «ចេញ...កុំមកប៉ះយើង!» នាងស្រែក រមួលខ្លួនពេលដែលត្រូវពួកវាចាប់!
Taehyung: «កុំប៉ះ Taegi !!» គេស្រែកទ្បើង ហើយក៌ស្ទុះទៅរកជួយ Taegi ក៌ប៉ុន្តែ..