Episode 22
+Morning
ព្រឹកនេះគឺវាខុសពីព្រឹកមុនៗទៅទៀត! នាងតូចដែលអង្គុយនៅចុងពូកគិតតែពីសម្រក់ទឹកភ្នែកតាំងពីក្បាលល្ងាចរហូតមកដល់ថ្ងៃថ្មីបាយទឹកមិននឹកស្រេកនាងគិតតែពីយំ។
Taegi: «ហឹុកហឹុក...ហេតុអ្វីក៌រឿងទាំងអស់នេះទីជាបែបនេះ?.....ខ្ញុំអត់បែកពីបងនោះទេអត់បែកទេ!» នាងយំលើកដៃមកខ្ញាំសក់ខ្លួនប្រៀមដូចជាមនុស្សឆ្កួត!
តុក តុក
Yoongi: «Taegi បើកទ្វារ!» គេមកគោះទ្វារហៅនាងមិនដឹងជាលើកទីប៉ុន្មានប៉ុន្តែគ្មានការឆ្លើយតបសូម្បីតែបន្តិច!
Yoongi: «បើមិនបើកបងទម្លុះទ្វារចូលទៅហើយណា! ម៉ែដោះយកសោរបន្ទប់ឲ្យខ្ញុំ!»
ម៉ែដោះ: «នេះចាស៎លោកប្រុស!»
ប្រាវ....
Yoongi: «Taegi!!» សម្លេងបែកអ្វីមួយចេញមកពីបន្ទប់របស់ Taegi ធ្វើឲ្យគេរឹតតែភ័យគេក៌ឆាប់បើកទ្វារយ៉ាងលឿន....អ្វីដែលគេឃើញនោះគឺក្នុងបន្ទប់មានសភាពរញេរញៃរកផ្លូវសឹងតែដើរមិនឃើញក្នុងនោះមានទាំងអម្បែងកែវ ទូរផ្កា សម្លៀកបំពាក់របស់នាងរួមទាំងគ្រឿងលម្អខ្លួនគឺវៀងពេញលើឥដ្ផ!
Taegi: «បងកុំចោលមកឲ្យសោះណា Yoongi» នាងស្រែកហាមដល់ថ្នាក់ផ្លាត់សម្លេងនាងឈរនៅមុខទូរសម្អាងដោយកាន់កញ្ចក់តូចមួយមកផ្ចុងក!
Yoongi: «ឯងធ្វើឆ្កួតស្អីហាស Taegi?» គេស្រែកឲ្យនាងដោយចិត្តខឹងសម្បារគ្រាន់តែឲ្យបែកគ្នាជាមួយនិងអាចោរម្សោត Taehyung នោះវាលំបាកណាស់ទៅហ្អេសបានជាដល់ថ្នាក់សម្លាប់ខ្លួននោះ?
Taegi: «ខ្ញុំប្រាប់ហើយថាខ្ញុំគ្មានថ្ងៃនិងបែកគ្នាពី Taehyung នោះទេខ្ញុំសុខចិត្តស្លាប់....ហឹុកហឹុក!» នាងនិយាយផងយំផងនាងឈឺសឹងតែនិយាយមិនចេញទៅណា! ឆ្លៀតពេលនេះ Yoongi ក៌រកចូលទៅតែ...
Taegi: «ខ្ញុំថាកុំឲ្យចូលមក!» នាងចាក់កញ្ចក់នោះចូលទៅសាច់កឈាមក៌ចាប់ផ្តើមជ្រាបមកតិចៗ
Mr.Min: «Taegi?» អ្នកដែលជាឳពុកដោយសារតែលឺសម្លេងរញេរញៃទើបគាត់ចេញមកមើលតែអ្វីដែលគាត់ឃើញបិះនិងធ្វើឲ្យគាត់គាំងបេះដូងទៅហើយនេះកូនស្រីតែមួយកំពុងតែរកសម្លាប់ខ្លួន?