•Senior
****ភាគទី១****«ហុើយ ទីបំផុតបានចូលរៀនសកលវិទ្យាល័យហើយវើយ!»កម្លោះៗដែលទើបបញ្ចប់ភាពជាសិស្សវិទ្យាល័យ3នាក់ស្រែកហ៊ោឡើងពេលបានមកដល់មុខសកលវិទ្យាល័យដែលខ្លួនទើបតែប្រឡងចូល។
«យើងសុំដើររកស្រីស្អាតៗទុកធ្វើសង្សារហើយវើយ»ម្នាក់ក្នុងចំណោមនោះវាយចិញ្ចើមដាក់មិត្តហើយរត់ចូលក្នុងសាលាអោយរូ។
«ហុើយអាNanon!»MarkនិងChimonរត់ទៅតាមNanonដែលរត់ចូលសាលាមិនខ្ចីងាកក្រោយ។
«ចាំផងមើលអាពីរនាក់!»Markស្រែកអាឡេអាឡូឡើងគេផ្អើលមើលមកគេគ្រប់តែគ្នា តែប្រុសក្មេងសាច់ក្រអូបមុខស្រស់សង្ហារដូចគេមិនខ្ចីខ្វល់ទេសំខាន់គឺត្រូវរត់តាមមិត្តទុរយសទាំងពីរនាក់នោះអោយទាន់សិនT_T
«បឹប អុយ!»Markរត់មិនចេះមើលផ្លូវក៏បានបុកប្រុសម្នាក់ទៀតដែលកំពុងកាន់សៀវភៅអានបណ្ដើរនិងដើរបណ្ដើរធ្វើអោយសៀវភៅធ្លាក់ទៅលើដីហើយរាងកាយខ្ពស់ៗរបស់អ្នកដែលគេបុកក៏ត្រូវដួលទៅលើឥដ្ឋ! នេះសំណាងហើយដែលមិនមែនជាដីបើជាដីសម្លៀកបំពាក់របស់ប្រុសម្នាក់នោះប្រាកដជាខ្ទេចញ៉ុងហើយ‘︿’
«សុំទោសៗបង»ទោះមិនបានទៅសួរនាំអីច្រើនតែពេលនេះសុំហៅបងយករួចខ្លួនសិនហើយ! Markទៅជួយលើកប្រុសម្នាក់នោះអោយងើបឈរស្រួលបួលហើយក៏ត្រូវបើកភ្នែកនិងចំហរមាត់ធំៗព្រោះសម្រស់ស្រស់សង្ហាររបស់នាយម្ខាងទៀត។
«មិនអីទេ នេះជាសិស្សថ្មីមែនទេ?»កម្លោះរូបស្រស់សួរទៅMarkដែលគិតតែពីឈរមើលមុខគេទាំងចំហរមាត់។
«ប្អូនៗៗ»
«ប...បាទ?»បន្ទាប់ពីទទួលបានការស្រែកហៅពីកម្លោះរូបស្រស់រួចMarkក៏ភ្ញាក់កន្រ្តាក់តែក៏រៀបឬកសើចស្ញេញដាក់វិញ។
«បងសួរថាជាសិស្សថ្មីមែនទេ?»
«បាទ ជាសិស្សថ្មីទើបចូលរៀនក្ដៅៗ»
«អរ បងឈ្មោះGunណ៎៎ា រៀនឆ្នាំទី3 ផ្នែកធុរកិច្ចណ៎៎ា»Gunសើចស្រស់ដាក់Markហើយណែនាំខ្លួនធ្វើអោយMarkស្ទើរតែគាំងព្រេាះតែស្នាមញញឹមដល់គួរអោយស្រឡាញ់មួយនោះទាក់ទាញគេឆឹបៗ កុំថាឡើយឃើញស្នាមញញឹមទោះមិនញញឹមក៏អាចធ្វើអោយបេះដូងគេលោតញាប់បានដែល។
«ខ្ញុំឈ្មោះMarkណាបង ឆ្នាំទី1ផ្នែកវិស្វកម្ម»Markណែនាំខ្លួនប្រាប់វិញ។
«អាចង្រៃMarkមកណ៎៎េះអោយលឿន នៅឈរនឹងហើយ អាចង្រៃ គ្រូរៀនចោលឯងឥឡូវហើយ»Nanon Chimonមិនដឹងជាចេញមកពីណាទេ មកអូសគេដូចឆ្កែឆ្មា Markក៏មិនចុះញ៉មទៅតាមព្រោះនិយាយជាមួយសិស្សច្បងគួរអោយស្រឡាញ់របស់គេឆ្អែតផងក៏ត្រូវមិត្តអូសទៅរៀន។
«បងGunចាស៎៎ ខ្ញុំស្រឡាញ់បងណា៎៎!!!»Markលើកដៃជាសញ្ញាបេះដូងហើយស្រែកប្រាប់Gunខ្លាំងៗពេលមិត្តចាប់អូសមិនប្រណី។ Gunបានតែគ្រវីក្បាលហួសចិត្តហើយក៏រើសសៀវភៅមកកាន់មុននឹងដើរទៅអគារសិក្សាររបស់ខ្លួនវិញ។
YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanfictionស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...