ភាគ២ កូនខ្លាឃ្មុំ

1.2K 126 2
                                    

     [Daegu]
   
      ព្រឹកព្រលឹមស្រាងៗមនុស្សក្នុងភូមិក៏ចាប់ផ្ដើមក្រោកពីដំណេកបណ្ដើរៗដើម្បីទៅធ្វើការងាររៀងៗខ្លួន។  ក្រលេកមកផ្ទះត្រកូលគីមឯណេះវិញ ជាអ្នកមានប្រចាំភូមិតែម្ដងដោយសារមានចម្ការរាប់រយហិចតា គ្រួសារនេះតាំងពីដើមមកគឺប្រកបរបរតែធ្វើចម្ការនេះឯង។ លោកគីមនិងលោកស្រីគីម មានកូនប្រុសបីនាក់ កូនបងឈ្មោះជីន កូនទីពីរឈ្មោះជីមីន ហើយកូនពៅឈ្មោះថេយ៉ុង តែប៉ាម៉ាក់និងបងៗហៅតែ កូនខ្លាឃ្មុំទេ ព្រោះមុខមាត់ឃ្យូតគួរអោយស្រលាញ់ណាស់។ និយាយទៅកម្លោះទាំងបីនេះមានមុខមាត់សម្រស់ស្រស់ស្អាតអ្នកណាៗក៏ស្ងើចសរសើរ អ្នកច្រណែនក៏មានមិនតិចដែរ។

    នៅក្នុងផ្ទះបាយជីនកំពុងតែចម្អិនអាហារពេលព្រឹក បន្តិចម្ដាយក៏ដើរចូលមកបម្រុងនឹងជួយកូនធ្វើម្ហូបតែជីនជំទាស់ អោយម្ដាយឡើងទៅដាស់ប្អូនកម្ជិលវិញ លោកស្រីគីមមិនប្រកែកក៏ឡើងទៅជាន់លើ សំដៅទៅបន្ទប់ជីមីនមុន
   
    <<ម៉ូឈី បេប៊ី នេះព្រឹកហើយក្រោកឡើងកូន>>លោកស្រីគីម ដាស់កូនទាំងបង្ខំព្រោះឃើញថាមើលទៅដូចជាលក់ស្រួលណាស់មិនចង់រំខាន តែនេះថ្ងៃខ្ពស់ហើយមិនអាចបណ្ដោយបានទេ
  
<<ហុឹម..ម៉ាក់ខ្ញុំភ្ញាក់ហើយ សុំឱបបន្តិចមក>> កាលបើលឺសម្លេងយ៉ាងផ្អែមរបស់ម្ដាយខ្លួនហើយ ជីមីនញញឹមតិចៗហើយក្រោកអង្គុយ សុំម្ដាយឱបទាំងមិនទាន់បើកភ្នែក ឃើញដូច្នេះអ្នកជាម្ដាយហាក់ដូចត្រូវថ្នាំប៉ូវកម្លាំងអញ្ចឹងដែរ ក៏ស្ទុះទៅត្រកងកាយតូចញិបរបស់ជីមីនប្រកបដោយក្ដីស្រលាញ់ថ្នាក់ថ្នមបំផុត

  <<កូនទៅងូតទឹកចុះ ម៉ាក់ទៅបន្ទប់កូនខ្លាឃ្មុំសិន>>
 
  <<បាទម៉ាក់..>>ជីមីនឆ្លើយឡើងទាំងញញឹមលិបភ្នែក ហើយក៏ទម្លាក់ជើងតូចៗចុះទៅបន្ទប់ទឹក

   តុកៗ តុកៗ* សម្លេងគោះទ្វារបន្ទប់បន្លឺឡើងរងចាំអ្នកតប តែបែរជាស្ងាត់ឈឹងខុសពីធម្មតា ចម្លែកចិត្តលោកស្រីគីមក៏បើកទ្វារចូលក្នុងបន្ទប់ ។ សង្ឃឹមថានឹងឃើញកូនដេកលើគ្រែ តែវាផ្ទុយទាំងស្រុងព្រោះនៅលើគ្រែគ្មានមនុស្សគេង ថែមទាំងរៀបចំយ៉ាងស្អាតដូចគ្មានអ្នកគេងសោះចឹង។ អ្នកជាម្ដាយឃើញហើយក៏បែរទៅទ្វារបន្ទប់ទឹក ឃើញថាបន្ទប់ទឹកចំហទ្វារ បានន័យថាគ្មានអ្នកនៅក្នុងនោះទេ ។ ចុះថេយ៉ុង ទៅណាបាត់ទាំងព្រឹក មិនអោយអ្នកណាដឹងបែបនេះ មិនដឹងទេឬ ថាម្ដាយបារម្ភប៉ុណ្ណា? រកពេញបន្ទប់ហើយនៅតែមិនឃើញលោកស្រីគីមក៏ចុះមកក្រោមសំដៅទៅបន្ទប់ទទួលភ្ញៀវវិញ

កូនកសិករ💜Where stories live. Discover now