ភាគ ៣៧ ចម្លែកតែគួរអោយស្រលាញ់

287 21 2
                                    

ព្រឹកថ្ងៃថ្មី

បន្ទាប់ពីទទួលទានអាហារពេលព្រឹកជាមួយគ្រួសាររួចមក ជុងហ្គុក និងថេយ៉ុងក៏ប្រញាប់រូតរះចេញដំណើរទៅកាន់ Daeguភ្លាម។ ពី Seoul ទៅ Daegu ត្រូវចំណាយពេលពី២ម៉ោងកន្លះ ទៅ3ម៉ោងឯណោះ នាយជាអ្នកបើកបរខ្លួនឯងដោយមិនបានយកជំនិតទៅតាមខ្លួនឡើយ គឺទុកគេអោយនៅជួយមើលការខុសត្រូវការងារពេលនាយមិននៅទីនេះ។

នៅតាមផ្លូវរាងតូចថេយ៉ុងបានចាក់ចម្រៀងដែលខ្លួនចូលចិត្តជារឿយៗ ស្ដាប់រហូតទាល់តែគេងលក់ក៏មិនខ្ចីខ្វាយខ្វល់ពីអ្នកជាស្វាមីសោះ។ លុះភ្ញាក់ឡើងក៏ទាររំអុកចង់ញុាំការ៉េម ធ្វើអោយជុងហ្គុកបានត្រឹមគ្រវីក្បាលប៉ុណ្ណោះ។ ទោះនាយចង់ប្រកែកតវ៉ា មិនចង់ខាតពេលវេលាក៏បានត្រឹមតែបៀមទុកក្នុងចិត្ត អោយធ្វើម៉េចបើរាងតូចបើកភ្នែកសម្លឹងគេម៉ក់ៗ ចេញចរិកគួរអោយខ្នាញ់តែយ៉ាងហ្នឹង ចង់បន្ទោសនាយក៏មិនបានដែរ។ ពួកគេចតឡានចុះទិញការ៉េមក្នុងហាងដែលនៅដងតាមផ្លូវ ថេយ៉ុងញុាំតាមចិត្តចង់របស់គេហើយទើបនាយបញ្ឆេះរថយន្តទៅមុខទៀត។

ចំណែកហូស៊ុកឯណេះវិញ បន្ទាប់ពីទទួលដំណឹងថាខ្លួនត្រូវចុះទៅ Daeguយ៉ាងទាន់ហន់ ហើយត្រូវនាំអ្នកជាគូរដណ្ដឹងថ្មីថ្មោងទៅជាមួយផង គេក៏រហ័សដឹងពីបំណងនៅពីក្រោយការសម្រេចចិត្តរបស់អ៊ំគេភ្លាមតែម្ដង។ មិនប្រកែកអ្វី នាយក៏ទៅទទួលនាងតូចសូហ្យុន  ហើយចេញដំណើរតាមពីក្រោយឡានរបស់ជុងហ្គុក។

បរិយាកាសនៅខាងក្រៅស្រស់ថ្លាល្អណាស់ ខុសអីតែក្នុងយន្តដែកដែលបំពាក់ដោយឧបករណ៍ទំនើបៗ បែរជាមានអារម្មណ៍ថាតានតឹងខ្លាំងមែនទែន។ សូហ្យុនគិតតែសម្លឹងទៅក្រៅកញ្ចក់ឡាន មួយម៉ាត់ក៏មិននិយាយរកអ្នកក្បែរខ្លួនដែរ។ គេធ្វើខ្លួនមិនសមពិតមែន គ្មានអ្នកណាអាចសង្កេតចិត្តនាងធ្លុះឡើយ សូម្បីតែហូស៊ុកក៏មិនអាចស្មានចិត្តរបស់នាងតូចបាន។

អ្នកទាំងពីបន្តដំណើរដោយភាពស្ងប់ស្ងាត់ ជារឿយៗនាយកម្លោះតែងឧស្សាហ៍ងាកក្រលេកកន្ទុយភ្នែកដៀងមើលទៅអ្នកម្ខាងទៀតដោយឃើញថានាងនៅតែស្ងៀមឈឹងរក្សាទឹកមុខស្រគត់ស្រគុំដដែល។ ឃើញគេបែបនេះនាយក៏មិនស្រណុកក្នុងចិត្តប៉ុន្មាន គេគិតថាប្រហែលមកពីការភ្ជាប់ពាក្យរបស់ពួកគេនោះហើយដែរធ្វើអោយនាងក្លាយជាបែបនេះ។ សូហ្យុនធ្លាប់ជាក្មេងស្រីរបុិលរប៉ូច និងលេងច្រើនបំផុត ប៉ុន្តែមើលពេលនេះចុះនាងហាក់ដូចមនុស្សដែលគ្មានវិញ្ញាណ គឺផ្ទុយស្រឡះពីសូហ្យុនដែលនាយធ្លាប់ស្គាល់។

កូនកសិករ💜Where stories live. Discover now