ភាគ២៥ ជា FBI ឬ???

657 74 2
                                    

<< នាយមិនទៅមែនហេស៎? >>ថេយ៉ុង វ៉ាលីធ្វើដំណើរកាន់ជាប់ក្នុងដៃ បែរមកនិយាយជាមួយអ្នកដែលឈរក្បែរខ្លួនដើម្បីអោយប្រាកដក្នុងចិត្ត ក្រែងនាយប្ដូរចិត្តទៅប៉ារីសជាមួយគេ ។ ទោះគេមិនបានទៅម្នាក់ឯង ទោះមានអ្នកចាត់ការទៅជាមួយក៏ដោយប៉ុន្តែវាជាលើកដំបូងរបស់គេដែលទៅចូលរួមកម្មវិធីធំៗអីបែបនេះ គេគ្រាន់តែចង់អោយនាយទៅផ្ដល់កម្លាំងចិត្តប៉ុណ្ណោះ ។

<< យ៉ាងមិចខ្លាចមែនទេ? ...បើខ្លាចមែនក៏ប្រាប់មក ថាមិនត្រូវយើងអាចអាណិតហើយក៏ព្រមទៅជាមួយ..ហ្ហឹម? >> ជុងហ្គុក នៅឆ្លៀតញ៉ោះប្រពន្ធថែមទៀត មនុស្សគេកំពុងតែតានតឹងផងចេះមកលេងសើចទៅកើត ។

<< អ្នកណាថាខ្ញុំខ្លាច..ខ្ញុំគ្រាន់តែសួរប៉ុណ្ណោះ បើមិនទៅក៏ហីទៅមិនអង្វរទេ >>

<< ហុឹស..>> ជុងហ្គុកស្រាប់តែភ្លាត់មាត់សើចមកតិចៗ តែក៏ខំបែរមុខមើលអ្វីផ្សេងដូចមិនដឹងរឿង ព្រោះថេយ៉ុងកំពុងមើលមកគេ លក្ខណៈចង់ហក់មកកាច់បំបាក់កនាយនៅនឹងកន្លែងភ្លាមៗតែម្ដង ។

<< សួស្ដីចាស៎ លោកនាយក ប្អូនថេយ៍ មកលឿនដល់ហើយនៀក? >> អ្នកចាត់ការរបស់ថេយ៉ុង ចែប៊ី ( Lee Sunbi not Zombie😊 ) មកដល់ល្មមជាមួយបុគ្គលិកពីរបីនាក់ទៀតដែលត្រូវទៅជួយមើលការខុសត្រូវអោយថេយ៉ុង ។

<< ខ្ញុំផ្ញើថេយ៉ុង អោយអ្នកនាងLeeជួយមើលថែផង >>

<< ជាតួនាទីខ្ញុំស្រាប់ទៅហើយ លោកនាយកកុំបារម្ភចា៎ >>

[ SKIP ]

បន្ទាប់ពីជូនថេយ៉ុងឡើងយន្តហោះហើយ ជុងហ្គុកក៏ត្រលប់មកក្រុមហ៊ុនវិញ ថ្ងៃចាប់ផ្ដើមលិចបាត់ពន្លឺម្ដងបន្តិចៗនាយក៏បញ្ចប់ការងារហើយល្មម ។ ក្រលេកមករាងតូចឯណេះវិញ ធ្វើដំណើរអស់ជាច្រើនម៉ោងក្នុងខ្លួនហេវហត់យ៉ាងខ្លាំង ។  ក្រោយជម្រះកាយរួចរាល់បម្រុងនឹងចូលគេងទៅហើយ ស្រាប់តែនឹកឃើញពាក្យជុងហ្គុកផ្ដែផ្ដាំអោយខលទៅនាយពេលគេមកដល់សណ្ឋាគារ ។

< ខ្ញុំមកដល់សណ្ឋាគារហើយ > ថេយ៉ុង មិនបានខលទៅនាយនោះទេ គេគ្រាន់តែផ្ញើសារប៉ុណ្ណោះ

< ឯងគេងបន្ទប់លេខប៉ុន្មាន? > ជុងហ្គុក នាយមិនសួរនាំច្រើនតែបែរជាសួរលេខបន្ទប់ទៅវិញ ធ្វើអោយអ្នកខាងនេះឆ្ងល់ចិត្តឡើងមក តែក៏ប្រាប់គេដដែល

កូនកសិករ💜Where stories live. Discover now