ភាគ៤២ ប្រពន្ធបងពូកែណាស់

125 23 0
                                    


បន្ទាប់ពីយប់នោះមក ពេលត្រឡប់មកដល់សេអ៊ូលវិញទំនាក់ទំនងរវាងថេយ៉ុងនិងជុងហ្គុកកាន់តែស្និតស្នាលមួយកម្រិតទៀត។ ជាធម្មតាថេយ៉ុងតែងយកអាហារទៅអោយនាយសង្ហារនៅក្រុមហ៊ុនជាប្រចាំ ក៏មិនខុសគ្នាពេលនេះរាងតូចច្រឡឹងលម្អដោយអាវយឺតមានអាវសាច់ចាក់ដណ្ដប់ពីក្រៅនិងខោខៅប៊យពណ៌ទឹកប៊ិចស្រាវ មើលទៅសាមញ្ញប៉ុន្តែនៅតែអាចទាក់ទាញក្រសែភ្នែកបុគ្គលិកគ្រប់គ្នាអោយងាកមើលមកគេនិងឱនគោរពរាក់ទាក់ក្នុងនាមគេជាភរិយារបស់CEOដែរ។

តុកៗ
<< សួស្ដី >> រាងតូចគោះទ្វារបន្តិចមុននឹងបើកចូលបន្តជាមួយសម្លេងផ្អែមជាប់ចិត្តដែលជុងហ្គុកតែងនឹករលឹកគ្រប់វិនាទី

<< ថេយ៍ បងប្រាប់ប៉ុន្មានដងហើយថាមិនបាច់គោះទ្វារនោះទេ បន្ទប់នេះក៏ដូចជារបស់អូនដែរ >> ជុងហ្គុក គ្រាន់តែបានឮសម្លេងមនុស្សជាទីស្រលាញ់ភ្លាម ចិញ្ចើមជ្រួញរហ័សប្រែជាធម្មតាជាមួយស្នាមញញឹម។ នាយក្រាស់ក្រោកពីកៅអីធ្វើការដើរមកសាឡុងដែលមានរាងតូចកំពុងរៀបចំប្រអប់ដាក់អាហារអោយនាយ។

<< នេះជាកន្លែងធ្វើការមិនមែនផ្ទះយើងឯណា ហើយណាមួយវាជាសុជីវធម៌ដែលត្រូវធ្វើមិនចឹង >> រាងតូចនិយាយទាំងចង់អស់សំណើចនិងនាយ តាំងពីសារភាពសុំឱកាសពីគេមកនាយដូចជាមនុស្សថ្មីអញ្ចឹងធ្វើអោយគេស្ទើត្រៀមខ្លួនទទួលយកមិនចង់បានទៅហើយ។

<< បងប្រកែកមិនដែលឈ្នះអូននោះទេ មកនេះអោយបងសុំឱបអោយបាត់នឹកបន្តិច >> ជុងហ្គុក ទាញក្រសោបចង្កេះតូចមកដាក់លើភ្លៅមាំឱបរឹតគេយ៉ាងណែនដៃ នៅមានក្រញិចមុខនាយល្អិតដោយស្នាមថើបឮតែខ្សឺតៗទៀតផង។

<< អេ៎! ក្រែងមិញនេះថាសុំតែឱបតើម៉េចក៏មកថើបគេទៅវិញ >> រាងតូច ក្រញ៉ែងខ្លួនចេញពីនាយតែក៏មិនបានសម្រេចព្រោះដៃក្រាស់ចាប់ជាប់ទៅហើយ។

<< វាជា bonus របស់បងដែលខិតខំធ្វើការរកលុយមកផ្គត់ផ្គង់អូននោះអី ខ្សឺតៗ>> នាយសង្ហា និយាយហើយក៏ចាប់ថ្ពាល់ទន់ៗមកថើប២ខ្សឺតបន្ថែមទៀត

<< ចង់ថាជាកំហុសខ្ញុំហេស៎ដែលលោកត្រូវរវល់បែបនេះ? >> ថេយ៉ុង ជ្រួញចិញ្ចើមសម្លឹងមុខនាយបែបហួសចិត្តនិងងរងក់

You've reached the end of published parts.

⏰ Last updated: Sep 25 ⏰

Add this story to your Library to get notified about new parts!

កូនកសិករ💜Where stories live. Discover now