ភាគ៤ ថ្ងៃរៀបការ

1.1K 108 0
                                    

[១អាទិត្យក្រោយ]

ថ្ងៃនេះជាថ្ងៃមង្គលការរបស់ទាយាទត្រកូលចន លោកម្ចាស់និងលោកស្រីចនបានអញ្ជើញភ្ញៀវសុទ្ធតែលំដាប់ៗកំពូល មានទាំងអ្នកកាសែតល្បីៗ ដៃគូរជំនួញ ពួកមន្រ្តីធំៗ និងមិត្តភក្ដិសាច់ញាតិជិតដិត ទាំងសងខាង ។ ពិធីធ្វើឡើងក៏នៅសណ្ឋាគារផ្កាយប្រាំ មានរៀបចំតុបតែងធ្វើយ៉ាងណាមិនអោយអាប់មុខឡើយ ។

ពេលវេលាចេះតែដើរទៅមុខ ឯភ្ញៀវក៏ចាប់ផ្ដើមមកបណ្ដើរៗហើយ ឪពុកម្ដាយទាំងសងខាងក៏មិនទំនេរដែលរវល់ ទទួលស្វាគមន៍ភ្ញៀវនិងដើរពិនិត្យមិនអោយខ្វះចន្លោះ គឺត្រូវអោយប្រាកដថាគ្រប់ផ្នែកទាំងអស់នៃពិធីត្រូវតែល្អឥតខ្ចោះ ។ វាគ្មានអីគួរអោយចម្លែកទេ ថាហេតុអីក៏គ្រួសារទាំងពីរមើលទៅរំភើបខុសពីគ្រួសារដទៃដែលមានកូនការដូចគ្នា ព្រោះថ្ងៃនេះទាយាទទាំងបីរបស់ពួកគាត់គឺរៀបការក្នុងពេលតែមួយ ការម្ដងទាំងបីបែបនេះត្រូវតែធ្វើអោយភ្លេចមិនបាន ទើបបាន ។

នៅក្នុងបន្ទប់តែងខ្លួនឯណេះវិញ កម្លោះៗត្រកូលចនគឺតែងខ្លួនរួចរាល់អស់ហើយ ក៏កំពុងតែបន្ថែមបន្ថយម៉ូតសក់បន្តិចប៉ុណ្ណោះ ។ ចំណែកកម្លោះៗត្រកូលគីម ក៏មិនខុសគ្នា មួយៗមើលទៅគឺថាអស់ពាក្យនឹងនិយាយតែម្ដង ស្រស់ស្អាតអើយសែនស្អាត ខ្លាំងជាងគេនោះគឺកូនថេតែម្ដង ចង់ស្អាតជាងមនុស្សស្រីទៅទៀត ដូចទេវបុត្រធ្លាក់ពីមេឃដូច្នោះឯង ។

<<បងជីន តើបងពេញចិត្តនឹងការរៀបការនេះទេ?>>ថេយ៉ុង នៅមិនសុខក្នុងចិត្តទេ ដើរទៅដើរមកព្រោះចិត្តមិនចង់រៀបការ ណាមួយមករៀបការជាមួយមនុស្សដែលខ្លួនគិតថាជាសត្រូវទៀត ។ គ្រលែកមកមើលបងទាំងពីររបស់គេវិញ ដូចជាពេញចិត្តពេញថ្លើមសម្បើមណាស់ មិនឃើញប្រកែកតវ៉ាជាមួយម្ដាយអីបន្តិច អត់មិនបានក៏សួរបញ្ជាក់អោយដឹងសខ្មៅតែម្ដងទៅ ។

<<មិនដឹងដែល បងមិនបានស្អប់គេ តែក៏មិនបានស្រលាញ់ ហើយណាមួយមើលទៅប៉ាម៉ាក់ដូចជាសប្បាយចិត្ត គឺបងមិនចង់ធ្វើអោយគាត់ខូចចិត្តទេ..>>

<<ហើយបងក៏ព្រមរៀបការចឹងហេស៎?>>ថេយ៉ុង មិនបាច់ចាំជីននិយាយអោយចប់គឺគេអាចដឹងចម្លើយទៅហើយ

កូនកសិករ💜Where stories live. Discover now