ភាគ១៦ ប្រច័ណ្ឌឬ?

835 90 2
                                    

ពេលវេលាចេះតែដើរទៅមុខមិនបកក្រោយ ទំនាក់ទំនងរវាងយ៉ុនហ្គីនិងជីមីនក៏កាន់តែល្អ នាយតូចច្រម៉ក់ក៏វិលមករកសភាពដើមរបស់គេវិញ ជាមនុស្សលេងសើច រអ៊ូរករឿងនាយក្រាស់តែរហូត ។ តែនាយក៏មិនថាអ្វី គេសប្បាយចិត្តទៅវិញទេដែលឃើញជីមីនសំណព្វស្រស់ស្រាយស្វាហាប់បែបនេះ ពិសេសនោះគឺតាំងពីត្រលប់មកពីជប៉ុនវិញពួកគេដូចជាល្អូកល្អើនខ្លាំងសម្បើមណាស់ ។ ខុសពីជុងហ្គុកនិងថេយ៉ុង មិនដែលថានិយាយត្រូវគ្នាយ៉ាងមិច ម្នាក់ពូកែបញ្ជារ ឯម្នាក់ទៀតនោះក៏ក្បាលរឹង ប្រាប់មិនចេះតាមសោះ ។

<< ថេហ៍!! តោះទៅញុាំអីសិនទេ? នេះយើងឃ្លានណាស់ ទៅញុាំការ៉េមនៅហាងបើកថ្នីនោះទៅ ម៉ោះ!! >> ថ្ងៃនេះក៏ដូចរាល់ដង ថេយ៉ុងត្រូវជុងហ្គុកជូនមកទម្លាក់នៅសាលាហើយទើបទៅធ្វើការនាយ ។ ថ្មើរនេះថ្នាក់រៀនបានបញ្ចប់ សូហ៊ុន ក៏បបួលមិត្តទៅរករបស់ញុាំមុនទៅផ្ទះវិញ ។

<< អេ៎!! កុំលឿនពេក យើងរៀបចំសៀវភៅបន្តិចសិន >> ថេយ៉ុង ភ្លាត់សំលេងរាងខ្លាំងបន្តិច ព្រោះតែសូហ៊ុនចាប់អូសគេទៅតែម្ដង ដោយមិនបាច់ចាំចម្លើយរបស់រាងតូចទេ នេះសូម្បីតែសៀវភៅនៅមិនទាន់រៀបហើយផង

មកដល់ហាងថ្មី ការរៀបចំតុបតែងក៏តម្រូវទៅតាមយុវវ័យទាំងអស់ មានផ្ទាំងជញ្ជាំងស្អាតៗ ព្រមលម្អទៅដោយដើមផ្កានិងកូនរុក្ខជាតិជាច្រើនចម្រុះគ្នា បរិយាកាសក៏ល្អបរិសុទ្ធថែមទៀត ហាងមួយនេះល្អឥតខ្ចោះសម្រាប់ពួកនិស្សិតដែលធុញថប់នឹងការសិក្សាបំផុតហើយ ។

<< អង្គុយទីនោះទៅ >> មកដល់មិនដឹងជាត្រូវអង្គុយតុណា ថេយ៉ុងក៏បង្ហាញតុក្បែរបង្អួចកញ្ចក់នោះទៅមិត្ត

<< ថេយ៍! ឯងញុាំអី >>

<< ...អុឹម..ការ៉េមបានហើយ >>

<< អូខេ ចឹងយើងទៅកម្មង់ហើយ >> និយាយចប់សូហ៊ុន ក៏ដើរទៅកម្មង់របស់ញុាំ ទុកអោយថេយ៉ុងនៅអង្គុយចាំនឹងតុ ដោយភ្នែកទាំងគូកំពុងតែសម្លឹងចេញក្រៅបង្អួចគយគន់សកម្មភាពរបស់មនុស្សខាងក្រៅ ។ មិនបានប៉ុន្មានក៏ស្រាប់មានអារម្មណ៍ទទួលដឹងពីវត្តមានដែលសំដៅមករកគេ ។

កូនកសិករ💜Where stories live. Discover now