ភាគ ៤០ ប្រយ័ត្នបន្តិចទៅ

165 20 2
                                    


<< យ៉ាងម៉េចដែរជុងហ្គុក ចម្ការប៉ាប៉ុណ្ណេះអាចគ្រប់គ្រាន់សម្រាប់ការផលិតវ៉ាញបានទេ?>> លោកគីម នាំកូនប្រសារដើរមើលចម្ការដោយផ្ទាល់ បង្ហាញគេពីដីរាប់សិបហិចតាដែលដណ្ដប់ដោយដំណាំស្រ្តបឺរីទាំងស្រុង។

<< ខ្ញុំគិតថាគ្រប់គ្រាន់ហើយលោកប៉ា យើងនឹងមិនពិបាកទៅទាក់ទងយកពីចម្ការផ្សេង >> ជុងហ្គុក បែរមកញញឹមងក់ក្បាលជាមួយហូស៊ុកមុននឹងតបជាមួយអ្នកជាឪពុកក្មេកវិញ។ នាយបានដើរមើលនឹងពិនិត្យពីការថែទាំនិងគុណភាពផ្លែរួចហើយ ហើយក៏ពេញចិត្តខ្លាំងណាស់ដែរ។

<< បើចឹងល្អណាស់ ពួកឯងចង់នៅដើរលេងទីនេះឬក៏ទៅលេងទីណាក៏តាមសប្បាយប៉ាទៅផ្ទះមុនហើយ ចាំថេយ៍គេនាំដើរចុះ>> ក្រោយបង្ហាញពួកគេពីរបៀបដែលគាត់ដាំដុះរួចមកគាត់បាននាំគេមកដល់រោងសម្រាក ហើយក៏ត្រលប់ទៅវិញមុនដោយផ្ដាំអោយថេយ៉ុងនាំគេដើរមើលចម្ការទៀត ព្រោះតែគាត់មិនមែនមានតែស្រ្តបឺរីនោះទេ។

<< ថេយ៍ចម្ការរបស់ឯងធំខ្លាំងណាស់ ឡើងដាច់កន្ទុយភ្នែកតែម្ដងហើយ >> បន្ទាប់ពីលោកគីមទៅបាត់ សូហ្យុនក៏លើកសរសើររាងតូចភ្លាម ស្គាល់គេមកយូរហើយមិនដែលឮគេនិយាយអួតពីចម្ការគេបន្តិចសោះ។ នេះបើមិនបានមកឃើញដោយផ្ទាល់គេស្មានថាគ្រាន់ជាចម្ការលក្ខណៈគ្រួសារតូចតាចអីបែបហ្នឹង មិនគិតថាធំថ្នាក់នេះទេ។

<< របស់ប៉ាម៉ាក់យើងមិនមែនរបស់យើងទេ >> ថេយ៉ុងបដិសេធ

<< ខុសគ្នាត្រង់ណាទៅ >>

<< ប្រាកដជាខុសហើយ >>

<< ឆើស!>>

<< អា៎ៗ ឈប់បានហើយអ្នកទាំងពីរ នេះថេយ៍ចម្ការរបស់ថេ-លោកអ៊ំគីមធំណាស់ឆាប់នាំផ្លូវទៅបងចង់ដើរលេងណាស់ >> ហូស៊ុកចូលបំបែកពួកគេ​ និងតឿនអោយគេនាំខ្លួនដើរមើលចម្ការបន្ត

<< ប៊ែក!! >> ថេយ៉ុងងក់ក្បាលហើយក៏នាំផ្លូវទៅ ប៉ុន្តែមុននឹងដើរទៅគេក៏ងាកមកលានអណ្ដាតដាក់សូហ្យុនបន្តិចបែបឌឺដងអោយនាង។

<< នាងថេយ៍!! >> សូហ្យុនមិនសុខចិត្តក៏រត់តាមវាយថេយ៉ុងតែបែរជាត្រូវដៃមាំរបស់អ្នកជាគូដណ្ដឹងចាប់ក្រសោបចង្កេះទាញមកម្ខាងឃាត់មិនអោយគេទៅបាន។ ឯក្មេងច្រឡើមថេយ៉ុងឃើញបែបនោះក៏រត់ទៅពួនពីក្រោយខ្នងរបស់ជុងហ្គុកអើតកមើលមកគេយ៉ាងគ្រលើម។

កូនកសិករ💜Donde viven las historias. Descúbrelo ahora